បច្ចេកទេសផលិតថ្នាំកសិកម្មធម្មជាតិកម្ចាត់សត្វមមាចត្នោតដែលកសិករគួរយល់ដឹង

ស្រូវ ជាដំណាំដែលមានសក្ដានុពលមួយក្នុងប្រទេសកម្ពុជាដែលកសិករនិយមដាំដុះទាំងសម្រាប់ទទួលទាន និងសម្រាប់ការផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែនៅក្នុងការដាំដុះ និងបង្កបង្កើនផល ដំណាំស្រូវក៏អាចជួបប្រទះនឹងបញ្ហាសត្វល្អិតផងដែរ ដូចជាពពួកសត្វមមាចត្នោតជាដើម ដែលអាចបំផ្លាញ និងចម្លងជំងឺផងដែរ។ ដូច្នេះ ដើម្បីជាដំណោះស្រាយបញ្ហានេះ អ្នកជំនាញកសិកម្មបានបង្ហាញពីបច្ចេកទេសមួយចំនួនក្នុងការផលិតថ្នាំពុលធម្មជាតិដើម្បីកម្ចាត់ និងការពារពីការយាយីពីពពួកសត្វមមាចត្នោត។

មមាចត្នោត ច្រើនកើតមានឡើងនៅលើស្រែដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងស្រែដែលទទួលរបបទឹកភ្លៀង ហើយវាអាចកើតមានច្រើនបំផុតនៅពេលមានការប្រើប្រាស់ថ្នាំពុលកសិកម្មមិនសមស្របតាមការណែនាំ ដែលជាហេតុនាំឱ្យមមាចត្នោតចាក់បញ្ចូលពងជាកញ្ចុំទៅក្នុងជាលិកាស្រទបស្លឹក និងលើទ្រនុងស្លឹក ដែលបង្កឱ្យមានផលប៉ះពាល់ដល់ដំណាំស្រូវតាមរយៈការជញ្ជក់យករុក្ខរសពីដើមស្រូវរហូតដល់ខ្សោះខ្លោច និងការចម្លងវីរុសផ្សេងៗ។

ក្នុងការកម្ចាត់មមាចត្នោត អ្នកជំនាញមានវិធីច្រើន ដោយក្នុងនោះកសិករក៏អាចផលិតថ្នាំកសិកម្មដែលមានធាតុផ្សំពីប្រភពធម្មជាតិអាចកម្ចាត់សត្វល្អិត និងមិនប៉ះពាល់ដល់បរិស្ថាន។ រុក្ខជាតិ ៤ប្រភេទដែលគេយកមកផលិតរួមមានពពួករុក្ខជាតិឆួល ឬក្រពុល ល្វីង ហឹរ និងពុល។ ធាតុផ្សំដែលផ្ទុកសារធាតុក្រពុលមាន សំបកទៀប ទន្ទ្រាងខេត្រ ផ្កាស្បៃរឿង ក្រូចសើច និងជីគ្រប់ប្រភេទ ចំណែកឯសារធាតុហឹរមានដូចជា ម្ទេស រំដេង ខ្ទឹម ហើយពពួកល្វីង រួមមានដូចជា ស្ដៅ និងបណ្ដូលពេជ្រ និងចុងក្រោយពពួកផ្ទុកសារធាតុពុលមានដូចជា ថ្នាំជក់ គ្រាប់ស្លែង ក្ដួច និងសំបកកន្ទួត។

គ្រឿផ្សំទាំងនេះអាចយកមកផលិតថ្នាំកសិកម្មធម្មជាតិដោយប្រើក្នុងបរិមាណខុសៗគ្នា ដូចជា ក្ដួច គ្រាប់ស្លែង ឬផ្លែស្លាក់ ៦គីឡូក្រាម សំបកកន្ទួត ១០គីឡូក្រាម ថ្នាំជក់ ២គីឡូក្រាម ទន្ទ្រាងខេត្រ ៦គីឡូក្រាម សំបកទៀប ៤គីឡូក្រាម ផ្កាស្បៃរឿង ៤គីឡូក្រាម សំបកស្ដៅ ១០គីឡូក្រាម បណ្ដូរពេជ្រ ៦គីឡូក្រាម និងម្ទេស ២គីឡូក្រាម។ យកធាតុផ្សំទាំងអស់ចិញ្ច្រាំឱ្យម៉ដ្ឋ ដាក់ទៅក្នុងពាងមានចំណុះ ២០០លីត្រ និងបន្ថែមទឹកនោម ៣០-៥០លីត្រ ហើយកូរល្បាយនេះឱ្យសព្វសាច់ល្អ ទើបគ្របពាងឱ្យជិត។ ធ្វើការកូរល្បាយ ១ថ្ងៃម្ដង រាល់ថ្ងៃ ដោយកូរម្ដងៗត្រូវប្រើរយៈពេល ៥នាទី និងផ្អាប់ទុករយៈពេល ១៥-២០ថ្ងៃទើបមានប្រសិទ្ធភាពល្អ។

ថ្នាំកសិកម្មនេះមិនប៉ះពាល់ដល់សុខភាព មិនចំណាយច្រើន ដោយសារវត្ថុធាតុដើមអាចរកបានក្នុងតំបន់។ ចំពោះការប្រើប្រាស់ យកល្បាយថ្នាំខាងលើ ១លីត្រលាយជាមួយទឹក ១៥លីត្រ ដោយការលាយថ្នាំនេះក៏ផ្អែកលើភាពជាក់ស្ដែងរ​បស់សត្វល្អិតចង្រៃក្នុងស្រែដែរ រួចបន្ថែមសាប៊ូម្សៅ ១កូនស្លាព្រាកាហ្វេ កូរឱ្យសព្វដើម្បីបង្កើនប្រសិទ្ធភាពថ្នាំ។ កសិករអាចប្រើថ្នាំនេះ ២-៣ដងក្នុងមួយសប្ដាហ៍ ហើយត្រូវបាញ់នៅពេលថ្ងៃរៀបលិច។ ចំណែកអ្នកអនុវត្ត ត្រូវមានភាពប្រុងប្រ័ត្នខ្ពស់នៅពេលបាញ់ ត្រូវពាក់ខោអាវដៃវែង ស្រោមដៃ ម៉ាស់ មួក វែនតា និងស្បែកជើងកវែង ចៀសវាងប៉ះពាល់ដល់សុខភាព។

ក្រៅពីវិធីនេះ ក៏មានសារធាតុក៏ដូចជាថ្នាំផ្សេងទៀតដែលអាចកម្ចាត់មមាត្នោតបាន ដូចជាការប្រើថ្នាំពុលដែលមានលក់នៅលើទីផ្សារផ្សេងៗ តែត្រូវអានការណែនាំក្នុងការប្រើប្រាស់នៅលើដប ឬកញ្ចប់ឱ្យបានច្បាស់លាស់មនពេលប្រើប្រាស់៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី