ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ពង្រីកប្រតិបត្ដិការអាជីវកម្មតាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរ

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ – សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយ ផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ដ្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រិនខ្មែរ។ កញ្ចប់ជំនួយនេះត្រូវបាន រៀបចំ ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម, បង្កើនភាពប្រកួតប្រជែង និងពង្រីកឱកាសនាំចេញ សំដៅផ្ដល់ការគាំទ្របន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈកម្មវិធីជាតិដ៏រឹងមាំ និងភាពជាដៃគូក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយ សហគ្រិនខ្មែរកំពុងផ្ដល់មធ្យោបាយជាឧបករណ៍, បណ្តាញទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមត្រូវការ ដើម្បី ប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងអន្ដរជាតិ។ បន្ថែមលើការផ្តល់ហិរញ្ញប្បទាន កញ្ចប់ជំនួយ នេះដើរតួជាកាតាលីករ  ដើម្បីបើកកាសឆ្ពោះទៅកាន់ការវិនិយោគឯកជន និងកិច្ចសហការកាន់តែ ស៊ីជម្រៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងហិរញ្ញវត្ថុ។”

ចាប់តាំងពីឆ្នាំ ២០២០ មក សហគ្រិនខ្មែរបានដាក់ចេញកម្មវិធីរាប់រយ ដើម្បីលើកកម្ពស់សហគ្រិនភាព នៅទូទាំងប្រទេសកម្ពុជា រាប់ចាប់តាំងពីការប្រកួតប្រជែងផែនការអាជីវកម្មដែលជំរុញភាពច្នៃប្រឌិត ក្នុងចំណោមសិស្សនិស្សិតរហូតដល់វគ្គសិក្សាអភិវឌ្ឍសមត្ថភាព ដែលគ្របដណ្ដប់លើប្រធានបទ សំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្ត្រនាំចេញ។ កម្មវិធីទាំងនេះ ត្រូវបានកែលម្អ ជាបន្តបន្ទាប់ដើម្បីឆ្លុះបញ្ចាំងការវិវត្តនៃទិដ្ឋភាពអាជីវកម្មនាពេលបច្ចុប្បន្ន។ តាមរយៈ ព្រឹត្តិការណ៍បណ្តាញទំនាក់ទំនង ដែលភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមជាមួយ វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ សហគ្រិនខ្មែរធានាថាការគាំទ្ររបស់ខ្លួន នៅតែមានភាពពាក់ព័ន្ធ មានការឆ្លើយតប និងស្របតាមតម្រូវការនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើន។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពដ៏រឹងមាំ និងធន់ ដោយលើកឡើងថាជំនួយហិរញ្ញវត្ថុដោយផ្ទាល់នេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងអាជីវកម្ម និងពង្រីកលទ្ធភាព ចូលទៅកាន់ទីផ្សារ។ ឯកឧត្តមបានបន្ថែមថាយុទ្ធសាស្ត្ររបស់សហគ្រិនខ្មែរផ្តោតលើការកសាង ភាពធន់​របស់អាជីវកម្មឱ្យទប់ទល់បាននឹងសម្ពាធខាងក្រៅ ទន្ទឹមនឹងនោះគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យចាប់យកឱកាសនៅក្នុងទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកញ្ចប់ជំនួយគោលដៅ និងគំនិត ផ្តួចផ្តើមជាក់លាក់តាមវិស័យ។

ជាវេទិកាជាតិ សហគ្រិនខ្មែរ ផ្ដោតលើការជំរុញសហគ្រិនភាព និងនៅតែបន្តគាំទ្រការរីកចម្រើន របស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះ វិស័យឯកជនឱ្យរស់រវើក និងសកម្ម សហគ្រិនខ្មែរព្យាយាមពន្លឿនកំណើនអាជីវកម្ម និងជំរុញ ភាពច្នៃប្រឌិត។ គំនិតផ្ដួចផ្ដើមទាំងនេះគាំទ្ររបៀបវារៈអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង វិបុលភាពជាតិរយៈពេលវែងរបស់រដ្ឋាភិបាល៕

អំពីសហគ្រិនខ្មែរ

ជាបរធនបាលកិច្ចរដ្ឋាភិបាល សហគ្រិនខ្មែរ ប្តេជ្ញាចិត្តជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពប្រកប ដោយភាពរស់រវើក និងនិរន្តរភាពនៅកម្ពុជា។ ជាមួយនឹងអាណត្តិក្នុងការប្រមូលផ្តុំវិនិយោគ និងគ្រប់គ្រងធនធាន សហគ្រិនខ្មែរគាំទ្រអាជីវកម្មដែលជំរុញនវានុវត្ដន៍ និងបង្កើតតម្លៃសម្រាប់ សេដ្ឋកិច្ចជាតិ។

ក្នុងនាមជាវេទិកាជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព សហគ្រិនខ្មែរផ្តោតលើវិស័យអាទិភាព ចំនួនបួន៖

  • បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ – គាំទ្រធុរកិច្ចបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដើម្បីពន្លឿន បរិវត្ដកម្មឌីជីថល។
  • សេវាកម្ម – លើកកម្ពស់បដិសណ្ឋារកិច្ច និងភស្តុភារ ដើម្បីពង្រឹងវិស័យសេវាកម្មរបស់កម្ពុជា។
  • កសិកម្ម – ជំរុញការកែច្នៃកសិផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។
  • កម្មន្ដសាល – លើកកម្ពស់ការជំនួសការនាំចូលដើម្បីបង្កើនផលិតកម្មក្នុងស្រុក។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អ្នកវិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ដែលផ្ដោតលើការ​អភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​នៅកម្ពុជា​ នឹងទទួលបានការ​លើកចិត្តខ្ពស់​រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការ​ផ្គត់ផ្ឡត់​លំនៅឋានដែលជាតម្រូវការពិតប្រាកដពីប្រជាពលរដ្ឋ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *