កម្ពុជាកំពុងជំរុញវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គភាពបច្ចេកវិទ្យាចំនួន៣ បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នាលើការប្រើប្រាស់បច្ចេកវិទ្យា Xcelerator របស់ក្រុមហ៊ុន សៀមិនស៍ ដែលនឹងជួយឱ្យសិស្ស-និស្សិតកាន់តែមានសមត្ថភាពក្នុងការពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំ និងក្រុមហ៊ុនឧស្សាហកម្ម ដើម្បីរៀបចំកម្លាំងពលកម្មដែលមានផ្នត់គំនិតឌីជីថលសម្រាប់ប្រែក្លាយគំនិតឱ្យទៅជាការពិត និងសម្រាប់បង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្ម៤.០ ។

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ មេសាឆ្នាំ២០២២ មានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធដែលបាន និងកំពុងខិតខំប្រឹងប្រែងជំរុញវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ប្រកប​ដោយចីរភាព ភាពធន់ និងធ្វើសមាហរណកម្មទៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។

ឯកឧត្ដមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖

“អនុស្សរណៈនៃការយោគយល់នេះ គឺជាការចាប់ផ្ដើមថ្មីនៃការនាំយកនូវបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងការកសាងធនធានមនុស្ស ដែលជាកាតាលីករសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ប្រែក្លាយសង្គមកម្ពុជាពីប្រទេសកសិកម្ម និងឧស្សហកម្មបែបប្រពៃណីទៅជាឧស្សាហកម្មទំនើបជឿនលឿន”

តាមរយៈអនុស្សរណៈនេះផងដែរ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកបដោយភាពរស់រវើក ដោយបានរួមបញ្ចូលទស្សនៈ គោលជំហរ ឆន្ទៈ និងការប្ដេជ្ញាចិត្ត ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត។ ក្នុងរយៈពេល១០ឆ្នាំខាងមុននេះ ចេញពីការខិតខំប្រឹងប្រែងក្រោមម្លប់នៃសន្តិភាព និងឈរលើស្មារតីខ្មែរធ្វើបាន កម្ពុជានឹងពោរពេញដោយធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងទេព្យកោសល្យខ្ពស់ដើម្បីជាចលករក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលបន្ទុកវិស័យបច្ចេកវិទ្យានៅកម្ពុជា បានលើកឡើងនូវចំណុចគន្លឹះថា ការកសាងធនធានមនុស្សគឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឯកឧត្ដមបានលើកសរសើរដល់ក្រុមហ៊ុន សូហ្វ៊ែរឧស្សាហកម្ម សៀមិនស៍ ភីធីអ៊ី អិលធីឌី ដែលបានខិតខំប្រឹងប្រែងឱ្យសម្រេចបានកិច្ចសហប្រតិ្តការនេះ ដែលជាការចាប់ផ្ដើមថ្មីដ៏សំខាន់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សលើជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល។

ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានសន្ទុះកាន់តែខ្លាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមប្រជាពលរដ្ឋទូទៅ ពិសេសសិស្ស-និស្សិត។ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានលក្ខណៈចាំបាច់ និងទូលំទូលាយក្នុងគ្រប់វិស័យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផ្តល់ផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គនៃសង្គម “គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ត្រូវបានរៀបចំឡើងដោយមានសសរស្ដម្ភចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីថល និងធុរកិច្ចឌីជីថល។

សូមបញ្ជាក់ដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជំរុញការកសាងធនធានមនុស្សឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារពលកម្មកម្ពុជា បន្តពង្រឹងវិសាលភាពនៃកម្មវិធីគាំទ្រ និងលើកទឹកចិត្តនានាឈានទៅបង្កើតលក្ខខណ្ឌអំណោយផលដល់ការបង្កើត និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដែលមានសក្ដានុពលសម្រាប់ចាប់យកខ្សែច្រវាក់ផលិតកម្ម តម្លៃឌីជីថល និងការអភិវឌ្ឍឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុន សៀមិនស៍ នឹងផ្តល់ជូននូវកញ្ចប់សូហ្វ៊ែរ ដែលមានអាជ្ញាប័ណ្ណ (License software) ធនធានសម្ភារ:បណ្តុះបណ្តាល និងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយ:ការជួយគាំទ្រសម្របសម្រួលផ្នែកដំបូន្មានបច្ចេកទេស និងការបណ្តុះបណ្តាលពី software ពីសាលា ស្ទីមមីង ខេមបូឌា។ និស្សិត ដែលមកពីសាកលវិទ្យាល័យដៃគូទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាល ការប្រើប្រាស់សូហ្វ៊ែរ    ដែលមានអាជ្ញាប័ណ្ណ និងការប្រឡងយកសញ្ញាបត្របញ្ជាក់សមត្ថភាពស្តង់ដាផងដែរ ក្រោមការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)