ភ្នំពេញ ៖ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិនៅកម្ពុជាមានតម្លៃប្រហែល ២,១៤ ពាន់លានដុល្លារអាមេរិកគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៩ ក្រុមហ៊ុន។ នេះបើយោងតាមរបាយការណ៍ស្តីពីព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ឆ្នាំ២០២២។

នាពេលបច្ចុប្បន្នក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក) មានផលិតផលចំនួនពីរប្រភេទ គីមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៩ ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៧ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុលមានក្រុមហ៊ុនចំនួន ៧ បានបោះផ្សាយលក់ មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ៨ ហើយមានមូលបត្របំណុលចំនួន ១ បានដល់ឥណប្រតិទាន)។

របាយការណ៍បានបញ្ជាក់ថា នៅចុងត្រីមាសទី១ ឆ្នាំ២០២២ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ៨, ៦៥ ទ្រីលានរៀល(ប្រហែល ២,១៤ ពាន់លានដុល្លារអាមេរិក) និងទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៣. ៤០២.០៦០ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៨២% និងទីផ្សារកំណើនមានចំនួនប្រហែល ១៨% នៃទំហំជួញដូរសរុប។ ដោយឡែក ចំពោះទីផ្សារមូលបត្របំណុលពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មានការចុះបញ្ជីថ្មីបន្ថែមមួយក្រុមហ៊ុនទៀតនៅក្នុងទីផ្សារកំណើនគឺក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ដែលមាននិមិត្តសញ្ញាសម្គាល់ថា “JSL” ដែលមានថ្លៃ IPO ១.៩០០ រៀល ហើយថ្ងៃជួញដូរលើកដំបូង គឺ ២.២២០ រៀល និងបិទទីផ្សារ នៅថ្លៃ ២.៤៤០ រៀល។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ដែលមានគោលដៅសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ទីផ្សារ ហើយមានលក្ខណៈពិពិធភាព ភាពរឹងមាំ និងបរិយាបន្ន ដែលផ្តល់លទ្ធភាពទូលំ ទូលាយក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង ប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលរបស់ប្រជាជន ព្រមទាំង ឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់។
ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងបន្តថា ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ គណៈកម្មការមូលបត្រកម្ពុជា (គ. ម.ក.) ដែលជានិយ័តករមូលបត្រត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ដោយច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងបានប្រែក្លាយទៅជានិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្តមិនមែនធនាគារ បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយដែលផ្តល់ភាពងាយស្រលចំពោះការចូលរួម ក្នុងទីផ្សារមូលបត្រ ការធ្វើឱ្យប្រសើរឡើង ក្នុងការលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងទីផ្សារមូលបត្រ ការជំរុញស្ថិរភាព និងទំនុកចិត្តក្នុងទីផ្សារ និងបន្តការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារមូលធន។ ឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងទៀតថា ក្នុងនោះដែរ ដើម្បីជំរុញស្ថិរភាព និងទំនុកចិត្តក្នុងទីផ្សារ ន.ម.ក. នឹងបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលវិនិយោគិន និងការយល់ដឹងដល់សាធារណជនដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រជូនសាធារណជន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content