ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គភាពបច្ចេកវិទ្យាចំនួន៣ បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នាលើការប្រើប្រាស់បច្ចេកវិទ្យា Xcelerator របស់ក្រុមហ៊ុន សៀមិនស៍ ដែលនឹងជួយឱ្យសិស្ស-និស្សិតកាន់តែមានសមត្ថភាពក្នុងការពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំ និងក្រុមហ៊ុនឧស្សាហកម្ម ដើម្បីរៀបចំកម្លាំងពលកម្មដែលមានផ្នត់គំនិតឌីជីថលសម្រាប់ប្រែក្លាយគំនិតឱ្យទៅជាការពិត និងសម្រាប់បង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្ម៤.០ ។

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ មេសាឆ្នាំ២០២២ មានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធដែលបាន និងកំពុងខិតខំប្រឹងប្រែងជំរុញវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ប្រកបដោយចីរភាព ភាពធន់ និងធ្វើសមាហរណកម្មទៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។

ឯកឧត្ដមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖
“អនុស្សរណៈនៃការយោគយល់នេះ គឺជាការចាប់ផ្ដើមថ្មីនៃការនាំយកនូវបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងការកសាងធនធានមនុស្ស ដែលជាកាតាលីករសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ប្រែក្លាយសង្គមកម្ពុជាពីប្រទេសកសិកម្ម និងឧស្សហកម្មបែបប្រពៃណីទៅជាឧស្សាហកម្មទំនើបជឿនលឿន”
តាមរយៈអនុស្សរណៈនេះផងដែរ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកបដោយភាពរស់រវើក ដោយបានរួមបញ្ចូលទស្សនៈ គោលជំហរ ឆន្ទៈ និងការប្ដេជ្ញាចិត្ត ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត។ ក្នុងរយៈពេល១០ឆ្នាំខាងមុននេះ ចេញពីការខិតខំប្រឹងប្រែងក្រោមម្លប់នៃសន្តិភាព និងឈរលើស្មារតីខ្មែរធ្វើបាន កម្ពុជានឹងពោរពេញដោយធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងទេព្យកោសល្យខ្ពស់ដើម្បីជាចលករក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលបន្ទុកវិស័យបច្ចេកវិទ្យានៅកម្ពុជា បានលើកឡើងនូវចំណុចគន្លឹះថា ការកសាងធនធានមនុស្សគឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ឯកឧត្ដមបានលើកសរសើរដល់ក្រុមហ៊ុន សូហ្វ៊ែរឧស្សាហកម្ម សៀមិនស៍ ភីធីអ៊ី អិលធីឌី ដែលបានខិតខំប្រឹងប្រែងឱ្យសម្រេចបានកិច្ចសហប្រតិ្តការនេះ ដែលជាការចាប់ផ្ដើមថ្មីដ៏សំខាន់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សលើជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល។
ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានសន្ទុះកាន់តែខ្លាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមប្រជាពលរដ្ឋទូទៅ ពិសេសសិស្ស-និស្សិត។ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានលក្ខណៈចាំបាច់ និងទូលំទូលាយក្នុងគ្រប់វិស័យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផ្តល់ផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គនៃសង្គម “គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ត្រូវបានរៀបចំឡើងដោយមានសសរស្ដម្ភចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីថល និងធុរកិច្ចឌីជីថល។
សូមបញ្ជាក់ដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជំរុញការកសាងធនធានមនុស្សឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារពលកម្មកម្ពុជា បន្តពង្រឹងវិសាលភាពនៃកម្មវិធីគាំទ្រ និងលើកទឹកចិត្តនានាឈានទៅបង្កើតលក្ខខណ្ឌអំណោយផលដល់ការបង្កើត និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដែលមានសក្ដានុពលសម្រាប់ចាប់យកខ្សែច្រវាក់ផលិតកម្ម តម្លៃឌីជីថល និងការអភិវឌ្ឍឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុន សៀមិនស៍ នឹងផ្តល់ជូននូវកញ្ចប់សូហ្វ៊ែរ ដែលមានអាជ្ញាប័ណ្ណ (License software) ធនធានសម្ភារ:បណ្តុះបណ្តាល និងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយ:ការជួយគាំទ្រសម្របសម្រួលផ្នែកដំបូន្មានបច្ចេកទេស និងការបណ្តុះបណ្តាលពី software ពីសាលា ស្ទីមមីង ខេមបូឌា។ និស្សិត ដែលមកពីសាកលវិទ្យាល័យដៃគូទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាល ការប្រើប្រាស់សូហ្វ៊ែរ ដែលមានអាជ្ញាប័ណ្ណ និងការប្រឡងយកសញ្ញាបត្របញ្ជាក់សមត្ថភាពស្តង់ដាផងដែរ ក្រោមការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2026
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យស្ថាបត្យករ និងវិស្វករ គូសប្លង់និងសាងសង់ត្រូវគិតពីបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតាមតំបន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/11/2026
រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content