Donald Trump យល់ព្រមបន្តក្របខណ្ឌកាត់បន្ថយសម្ពាធពាណិជ្ជកម្មជាមួយចិនបន្ថែមរយៈពេល ៩០ ថ្ងៃទៀត

ក្របខណ្ឌនៃការកាត់បន្ថយសម្ពាធពាណិជ្ជកម្មត្រូវផុតកំណត់នៅថ្ងៃទី ១២ ខែសីហានេះ ប៉ុន្តែ Trump យល់ព្រមពន្យារពេលបន្ថែម ៩០ ថ្ងៃទៀត ដោយអាម៉េរិកអាចនឹងយកពន្ធយ៉ាងហោចណាស់ ៣០% លើការនាំចូលពីចិន ហើយចិនអាចនឹងយកពន្ធ ១០% លើការនាំចូលពីអាម៉េរិក

កូរ៉េខាងត្បូង និងវៀតណាម បេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ

មេដឹកនាំទាំងពីរបានពិភាក្សាអំពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់យ៉ាងហោចណាស់ចំនួន ១០ លើកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ, គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ, និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម

Donald Trump ទាមទារឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Intel ចុះចេញពីតំណែង ពាក់ព័ន្ធនឹងការមានទំនាក់ទំនងជាមួយប្រទេសចិន

Donald Trump បានបង្ហោះនៅលើ Truth Social ថា “មានជម្លោះយ៉ាងខ្លាំងជាមួយនឹងនាយកប្រតិបត្តិរបស់ INTEL ហើយលោកត្រូវលាលែងពីតំណែងភ្លាមៗ ដោយសារមិនមានដំណោះស្រាយផ្សេងទៀតចំពោះបញ្ហានេះទេ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់លោកអ្នកចំពោះបញ្ហានេះ!”

តម្លៃមាសឡើងថ្លៃជិត ៤ ១០០ ដុល្លារក្នុងមួយតម្លឹងបន្ទាប់ពីអាម៉េរិកដំឡើងពន្ធ ៣៩% លើការនាំចូលពីស្វីស

កាលពីថ្ងៃសុក្រ តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៣ ៥៣៤ ក្នុងមួយអោននៅលើទីផ្សារ Comex។ (មាសមានតម្លៃ ៤ ១០០ ដុល្លារក្នុងមួយតម្លឹងនៅលើទីផ្សារកម្ពុជា)

Donald Trump គ្រោងដាក់ពន្ធប្រមាណ ១០០% លើការនាំចូលឈីបពីបរទេស

កាលពីថ្ងៃពុធ Donald Trump បានប្រាប់អ្នកសារព័ត៌មានថា “អត្រាពន្ធថ្មីនឹងអនុវត្តចំពោះគ្រឿងផ្គុំបន្ទះឈីប ឬ semiconductor និងឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលចូលមកក្នុងទឹកដីអាម៉េរិក ប៉ុន្តែនឹងមិនអនុវត្តចំពោះក្រុមហ៊ុនណាដែលកំពុងផលិតនៅអាម៉េរិក ឬ ប្តេជ្ញាផលិតនៅអាម៉េរិកនោះទេ”

ផ្លូវជាតិលេខ ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ភ្ជាប់ខេត្តចំនួន៤ និងកំពង់ផែអន្តរជាតិ

ផ្លូវជាតិលេខ ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ភ្ជាប់ខេត្តចំនួន៤ និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិធំៗនៅក្នុងបណ្តាខេត្តតំបន់ឆ្នេរសមុទ្រ

អ្នកជំនាញបំផុសគំនិតអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី ចូលហ៊ុនគ្នាទិញស្តុកទុក ដើម្បីបង្កើន​ការកែច្នៃក្នុងស្រុក

គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនការទិញលក់គ្រាប់ស្វាយចន្ទីឆៅក្នុងស្រុក និងកាត់បន្ថយលំហូរចេញប្រហែល ៣០ភាគរយនៃផលិតកម្មចន្ទីសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារខាងក្រៅ។

ថៃ អាចនឹងខាតបង់ប្រមាណ ២ ពាន់លានដុល្លារ ប្រសិនបើព្រំដែនកម្ពុជា-ថៃ បន្តបិទរហូតដល់ដំណាច់ឆ្នាំនេះ

ក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃមកកម្ពុជាមានតម្លៃប្រហែល ៩,២ ពាន់លានដុល្លារកាលពីឆ្នាំមុន និងបានកើនឡើងប្រហែល ១៣ ដងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ប្រសិនបើច្រកព្រំដែននៅតែបិទរហូតដល់ដាច់ឆ្នាំនេះ សេដ្ឋកិច្ចថៃអាចនឹងខាតបង់ការនាំចេញមកកម្ពុជាក្នុងទំហំ ១,៨៥ ពាន់លានដុល្លារ។

OPEC+ បានព្រមព្រៀងគ្នាបង្កើនទិន្នផលប្រេងបន្ថែមជាងកន្លះលានបារ៉ែលក្នុងមួយថ្ងៃ

កាលពីថ្ងៃអាទិត្យ OPEC+ ព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងបន្ថែមចំនួន ៥៤៧ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកញ្ញា ដែលធ្វើឱ្យតម្លៃប្រេងម៉ាកប្រេងឆៅម៉ាក Brent ធ្លាក់ចុះនៅត្រឹម ៦៩,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាកប្រេងឆៅម៉ាក US West Texas Intermediate (WTI) ធ្លាក់ចុះនៅត្រឹម ៦៧,០៣ ដុល្លារក្នុងមួយបារ៉ែល

ឯកឧត្តម ស៊ុន ចាន់ថុល ៖ សន្លឹកបៀចុងក្រោយរបស់កម្ពុជា គឺទម្លាក់អត្រាពន្ធនាំចូលក្នុងអត្រាសូន្យ

សន្លឹកបៀចុងក្រោយរបស់កម្ពុជា គឺទម្លាក់ពន្ធនាំចូលទំនិញសហរដ្ឋអាម៉េរិកមកកម្ពុជា ក្នុងអត្រាសូន្យភាគរយ ដែលបានន័យថា ទំនិញអាម៉េរិកនាំចូលមកកម្ពុជាទាំងអស់ គឺមិនអស់ថ្លៃពន្ធនោះឡើយ