អ្នកជំនាញបំផុសគំនិតអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី ចូលហ៊ុនគ្នាទិញស្តុកទុក ដើម្បីបង្កើន​ការកែច្នៃក្នុងស្រុក

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានរៀបចំព្រឹត្តិការណ៍ផ្គូផ្គង​អាជីវកម្ម​នៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តកំពង់ធំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនការទិញលក់គ្រាប់ស្វាយចន្ទីឆៅក្នុងស្រុក និងកាត់​បន្ថយលំហូរចេញប្រហែល ៣០ភាគរយនៃផលិតកម្មចន្ទីសរុបរបស់កម្ពុជាទៅកាន់ទីផ្សារ​ខាងក្រៅ។ ក្នុងនោះ ស្ថាប័នហិរញ្ញវត្ថុជាដៃគូអភិវឌ្ឍន៍សំខាន់ៗ ដូចជា ធនាគារវីង ធនាគារស្ថាបនាលីមីតធីត ធនាគារ ARDB ធនាគារ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនខ្មែរ ក៏បានចូលរួមក្នុងការ​ពិភាក្សា​​ផងដែរ។

សម្រាប់កិច្ចដំណើរការនៃព្រឹត្តិការណ៍នេះក៏ទទួលបានការគាំទ្រពី EU – German Capsafe , HEKS / EPER Cambodia, គម្រោង ASCEP , WCS , Oxfam, និង Pearl – FAO ដែលស្ថាប័នទាំងអស់នេះ​បានដើរ​តួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្គូផ្គង​អាជីវកម្ម។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សួង ណយ ដែលជាអនុប្រធានគណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិមួយ ផលិត​ផលមួយ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារ​ផលិតផលខ្មែរ​ខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកចូលរួមទាំងអស់សុទ្ធតែបានចរចាទិញលក់​ផលិតកម្មតាមកិច្ចសន្យា និងប្ដេជ្ញា​ប្រឹងប្រែងធ្វើ​ការងារ​បន្តក្នុងគោលបំណងទប់លំហូរគ្រាប់ឆៅ ៣០% មិនឲ្យចាល់លើទីផ្សារ​ដោយប្រើ​យន្តការ​ទិញស្តុក ព្រមទាំងកែច្នៃជាផលិតផលសម្រេច ដើម្បីលក់នៅលើ​ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅ​ប្រទេស​ដោយផ្ទាល់។

យ៉ាងណាមិញ ដើម្បីដំណោះស្រាយការខ្ចះខាតទុន ឯកឧត្តមបណ្ឌិតបានបង្កើតគំនិតផ្ដួចផ្ដើមថ្មីមួយ ដោយបំផុស​អ្នកដាំដំណាំស្វាយចន្ទី និងអ្នកប្រមូលទិញស្តុកដើម្បីនាំចេញ យកគ្រាប់ចន្ទីមកចូល​ជាភាគហ៊ុន ជាមួយសហគ្រាសកែច្នៃ ដើម្បីចែកផលចំណេញ។

ឯកឧត្តមបន្តគូសបញ្ជាក់ថា៖

«គំនិតផ្តួចផ្តើមមួយនេះត្រូវបានសារទរដែលមិននឹកស្មានដល់ ហើយពួកគាត់ក៏បានចាប់ផ្ដើមទាក់ទង​គ្នា​ចូលហ៊ុ​នជាគ្រាប់ចន្ទី ដោយអ្នកខ្លះរហូតដល់១០តោន។»

ជាមួយគ្នានេះ ដើម្បីចូលរួមជួយផ្នែកប្រភពទុន ធនាគារ ARDB ការិយាល័យចល័តខេត្តកំពង់ធំឯណោះ​ ក៏បានចូលរួម​ផ្សព្វផ្សាយ​ពីគោលការណ៍ឥណទានរបស់ធនាគារ​ ARDB ក្នុងកម្មវិធី “​ ជំនួបធុរ​:​កិច្ចត្រៀមរដូវ​កាលថ្មីឆ្នាំ២០២៦​ រវាង​ក្រុមហ៊ុន​ប្រមូលទិញគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម ឈ្មួញកណ្តាល​ កសិករ​ជាសមាជិកសមាគមន៍ស្វាយចន្ទីកម្ពុជា”​ ព្រមទាំងបានបេីកគណនីសន្សំជូនសមាជិកដែល​បានចូលរួមផងដែរ។

យោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិប្រចាំឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំណាំ​ស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *