ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១ ខែសីហា នេះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំធ្វើសន្និសីទសារព័ត៌មានជុំវិញដំណឹងដ៏ល្អរបស់កម្ពុជាដែលប្រធានាធិបតីអាម៉េរិកសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩%។ អាត្រាពន្ធនាំចូលទំនិញកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក ដែលដើមឡើយមានចំនួនរហូតទៅដល់ ៤៩% បានក្លាយជាការបន្ថយខ្ពស់ជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីការចរចាចំនួន ២ដង។ យ៉ាងណាក៏ដោយ លទ្ធផលដែលកម្ពុជាទទួលបាននៅពេលនេះ គឺដោយសារសន្លឹកបៀចុងក្រោយដែលរដ្ឋាភិបាលកម្ពុជាបានបញ្ចេញនៅអំឡុងពេលនៃការចរចា។

បើតាមការឱ្យដឹងពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សន្លឹកបៀចុងក្រោយរបស់កម្ពុជា គឺទម្លាក់ពន្ធនាំចូលទំនិញសហរដ្ឋអាម៉េរិកមកកម្ពុជា ក្នុងអត្រាសូន្យភាគរយ ដែលបានន័យថា ទំនិញអាម៉េរិកនាំចូលមកកម្ពុជាទាំងអស់ គឺមិនអស់ថ្លៃពន្ធនោះឡើយ។
យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តគូសបញ្ជាក់ថា អត្រាពន្ធថ្មីចំនួន ១៩% នេះថ្វីត្បិតថាទាបជាង ឬប្រហាក់ប្រហែលនឹងប្រទេសមួយចំនួនតូច ប៉ុន្តែកម្ពុជាអាចប្រកួតប្រជែងជាមួយគេបាន។ ប្រកួតប្រជែងបាន ដោយសារតែកម្លាំងពលកម្មកម្ពុជាមានតម្លៃទាបជាងបើធៀបនឹងប្រទេសជិតខាង រីឯធនធានមនុស្សរបស់កម្ពុជាវ័យក្មេងក៏មានច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទីតាំងភូមិសាស្ត្ររបស់កម្ពុជាស្ថិតនៅចំកណ្ដាលនៃមហាតំបន់មេគង្គ ជាតំបន់សសៃឈាមពាណិជ្ជកម្មជាមួយបណ្ដាប្រទេសទន្លេមេគង្គទៀតផង។

បន្ថែមពីនេះ ច្បាប់វិនិយោគកម្ពុជាក៏បានផ្ដល់ការលើកទឹកចិត្តច្រើនដល់វិនិយោគិន រីឯហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកក៏មានការរីកចម្រើនច្រើន ដែលនាំឱ្យតម្លៃនៃការផលិតនៅកម្ពុជាអាចប្រកួតប្រជែងជាមួយគេបាន៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content