កូរ៉េខាងត្បូង និងវៀតណាម បេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា កូរ៉េខាងត្បូង និងវៀតណាម បានរួមគ្នាប្តេជ្ញាក្នុងការបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅបន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។

លោក To Lam គឺជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ការបរទេស និងបច្ចេកវិទ្យា ព្រមទាំងសមាជិកជាន់ខ្ពស់បក្ស និងសមាជិកសភានានា ធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេលបួនថ្ងៃ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទទួលស្វាគមន៍មេដឹកនាំវៀតណាម To Lam ជាភ្ញៀវរដ្ឋដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី ៤ ខែមិថុនាកន្លងទៅនេះ។ ការិយាល័យរបស់លោក Lee បង្ហើបថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសវៀតណាម។ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់យ៉ាងហោចណាស់ចំនួន ១០ លើកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ, គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ, និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។

ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំវៀតណាមនេះ ត្រូវបានគេរំពឹងថានឹងផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូងក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងថាមពលនុយក្លេអ៊ែរដែលបានគ្រោងទុកនៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗមួយចំនួនរួមទាំងក្រុមហ៊ុន Samsung Electronics បានចាត់ទុកវៀតណាមជាមជ្ឈមណ្ឌលនាំចេញមួយ ដោយពួកគេទទួលបានអត្ថប្រយោជន៍ជាច្រើនឆ្នាំពីតម្លៃពលកម្មទាប, ការលើកទឹកចិត្តផ្នែកពន្ធ, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនរបស់ទីក្រុងហាណូយជាមួយប្រទេសជាច្រើនផ្សេងទៀត។ នាពេលកន្លងមក ក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួនបានវិនិយោគក្នុងគម្រោងថាមពលនុយក្លេអ៊ែររបស់វៀតណាម, រោងចក្រឧស្ម័នធម្មជាតិរាវ (LNG), និងគម្រោងរថភ្លើងល្បឿនលឿន។

យ៉ាងណាមិញ គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ដែលបានដាក់ពន្ធថ្មីលើបណ្តាប្រទេសអាស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កំពុងបង្កើនភាពមិនច្បាស់លាស់ចំពោះគម្រោងអាជីវកម្មនាពេលអនាគត ខណៈដែលទិន្នន័យផ្លូវការរបស់វៀតណាមបង្ហាញពីការធ្លាក់ចុះនៃការវិនិយោគ។ ថ្មីៗនេះ Trump បានដាក់អត្រាពន្ធ ១៥% សម្រាប់ទំនិញនាំចូលពីកូរ៉េខាងត្បូង និង ២០% សម្រាប់ការនាំចូលពីប្រទេសវៀតណាម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

Leave a Reply

Your email address will not be published.Required fields are marked *