សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់

Joe Biden រឹតបន្តឹងជាថ្មីលើការនាំចេញបន្ទះឈីប មុនពេលបញ្ចប់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

រដ្ឋបាល Biden បានចេញការរឹតបន្តឹងថ្មីលើការនាំចេញបន្ទះឈីបកុំព្យូទ័រដែលផ្តល់ថាមពលដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផលិតដោយសហរដ្ឋអាម៉េរិក ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមុនពេលចាកចេញពីតំណែង ដើម្បីទប់ស្កាត់គូប្រជែងជាពិសេសចិនពីការចូលប្រើបច្ចេកវិទ្យាទំនើប

ឥណ្ឌូណេស៊ី នឹងទទួលបានឱកាសសេដ្ឋកិច្ចដ៏ធំបន្ទាប់ពីក្លាយជាសមាជិកពេញសិទ្ធិរបស់ក្រុមប្រទេស BRICS

ក្នុងគោលបំណងបង្កើនមហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន ឥណ្ឌូនេស៊ី បានចូលរួមជាមួយក្រុមសម្ព័ន្ធភាពសេដ្ឋកិច្ច BRICS ដែលមានសមាជិកជាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង

អ្នកវិភាគព្យាករណ៍ថា ករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាអាចបង្កការខាតបង់សេដ្ឋកិច្ចចន្លោះ ៥២ ទៅដល់ ៥៧ ពាន់លានដុល្លារ

យោងតាមការព្យាករណ៍តួលេខបឋមពី AccuWeather Inc បានឱ្យដឹងថា ករណីភ្លើងដែលឆេះនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាទំនងជាខាតបង់ប្រមាណចន្លោះ ៥២ ពាន់លានដុល្លារដល់ ៥៧ ពាន់លានដុល្លារលើការខូចខាត និងការខាតបង់សេដ្ឋកិច្ច

ចិនឧបត្ថម្ភធនលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងកំណើនសេដ្ឋកិច្ច

ចិនបានបញ្ចូលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបន្ថែមទៀតទៅក្នុងបញ្ជីផលិតផលនៃគម្រោងពាណិជ្ជកម្មអ្នកប្រើប្រាស់ ជាមួយនឹងការឧបត្ថម្ភធន ឬ ការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារតម្រូវការក្នុងវិស័យគ្រួសារដែលធ្លាក់ចុះ

ជាប្រវត្តិសាស្ត្រ ប្រាក់អឺរ៉ូបានធ្លាក់ចុះដល់កម្រិតខ្សោយបំផុតដោយ ១,០៣ អឺរ៉ូ ស្មើនឹង ១ ដុល្លារអាម៉េរិក

ថ្មីៗនេះ តម្លៃប្រាក់អឺរ៉ូបានធ្លាក់ចុះ ០,៤ ភាគរយធៀបនឹងប្រាក់ដុល្លារអាម៉េររិក ដោយ ១,០៣ អឺរ៉ូស្មើរនឹង ១ ដុល្លារអាម៉េរិក ដែលជាការធ្លាក់ចុះដល់កម្រិតទាបបំផុតបើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២

ទំនាក់ទំនងកាណាដា-ចិន អាចមានឱកាសផ្លាស់ប្តូរក្រោយការចាកចេញរបស់លោក Trudeau

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសកាលពីដើមសប្តាហ៍នេះថា លោកនឹងលាលែងពីតំណែងក្រោយពេលដែលបក្សកាន់អំណាច Liberal Party អាចជ្រើសរើសបានមេដឹកនាំថ្មីនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ

Donald Trump បន្តគំរាមគំហែងផ្នែកសេដ្ឋកិច្ចលើកាណាដា និងចង់ឲ្យប្រទេសនេះក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាម៉េរិក

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រឆាំងនឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពី Donald Trump និងវាយបកថា គ្មានផ្លូវនោះទេដែលកាណាដានឹងក្លាយជាផ្នែកមួយនៃសហរដ្ឋអាម៉េរិក

លោក Joe Biden ច្រានចោលសំណើក្រុមហ៊ុនជប៉ុន Nippon Steel លើការទិញដែកថែបអាម៉េរិក

ប្រធានាធិបតីអាម៉េរិក Joe Biden បានបដិសេធសំណើទិញដែកថែបដោយក្រុមហ៊ុនជប៉ុន Nippon ដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារអាម៉េរិក ក្រោមហេតុផលគំរាមកំហែងដល់សន្តិសុខជាតិ