អ្នកវិភាគព្យាករណ៍ថា ករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាអាចបង្កការខាតបង់សេដ្ឋកិច្ចចន្លោះ ៥២ ទៅដល់ ៥៧ ពាន់លានដុល្លារ

បរទេស​៖ យោងតាមប្រភពព័ត៌មានពី Euronews បានរាយការណ៍ថា ករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាអាចបង្កការខាតបង់ដល់សេដ្ឋកិច្ចរហូតដល់ទៅ ៥៧ ពាន់លានដុល្លារអាម៉េរិក។

យោងតាមការព្យាករណ៍តួលេខបឋមពី AccuWeather Inc បានឱ្យដឹងថា ករណីភ្លើងដែលឆេះនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាទំនងជាខាតបង់ចន្លោះពី ៥២ ពាន់លានដុល្លារដល់ ៥៧ ពាន់លានដុល្លារ។

លោក Jonathan Porter ប្រធានឧតុនិយមរបស់ AccuWeather បានលើកឡើងថា ប្រសិនបើរចនាសម្ព័ន្ធមួយចំនួនធំត្រូវបានឆេះបន្ថែមទៀតក្នុងប៉ុន្មានថ្ងៃខាងមុខនេះ វាអាចក្លាយជាករណីភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរសម្រាប់រដ្ឋកាលីហ្វ័រដោយផ្អែកលើចំនួនសំណង់ដែលបានឆេះ និងការខាតបង់ផ្នែកសេដ្ឋកិច្ច។ មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១០ នាក់បានបាត់បង់ជីវិតនៅក្នុងករណីភ្លើងឆេះព្រៃនេះ ហើយចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ ទន្ទឹមនឹងនេះ ក្រុមមន្ត្រីជំនាញបាននិយាយថា សំណង់ជាង ១ ០០០ កន្លែងដែលភាគច្រើនជាលំនៅឋានត្រូវបានបំផ្លាញដោយភ្លើងឆេះ ហើយមនុស្សប្រហែល ១៣០ ០០០ នាក់កំពុងស្ថិតនៅក្រោមការជម្លៀសចេញ។

AccuWeather លើកឡើងថា ករណីភ្លើងឆេះព្រៃដ៏អាក្រក់បំផុតកំពុងឆេះពីតំបន់ Santa Monica ទៅ Malibu ដែលប៉ះពាល់ដល់អចលនទ្រព្យថ្លៃបំផុតមួយចំនួននៅក្នុងប្រទេស ជាមួយនឹងតម្លៃផ្ទះជាមធ្យមជាង ២ លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ហានិភ័យសំខាន់ៗកំពុងប៉ះពាល់ធ្ងន់ធ្ងរលើពលរដ្ឋក្នុងតំបន់ ផ្ទះសម្បែង និងអាជីវកម្មរបស់ពួកគេ ក៏ដូចជាផលប៉ះពាល់លើវិស័យទេសចរណ៍ និងសុខភាពសាធារណៈផងដែរ។ លើសពីនេះ ផលប៉ះពាល់នៅតែបន្តកើតមាន ហើយតំបន់ខ្លះមិនទាន់បានរាយការណ៍អំពីការខូចខាត ការរងរបួស និងផលប៉ះពាល់ផ្សេងៗទៀតនៅឡើយ។ ការបន្តឆេះព្រៃកំពុងបន្តបំផ្លិចបំផ្លាញនឹងធ្វើឲ្យដំណើរការស្តារឡើងវិញប្រើរយៈពេលយូរ និងលំបាក ដែលនឹងតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហគមន៍ និងការគាំទ្រពីអាជ្ញាធរ។ ពលរដ្ឋជាច្រើននៅខាង  Pacific Palisades រាយការណ៍ថាពួកគេមិនមានការធានារ៉ាប់រងលើអចលនទ្រព្យនោះទេ ដោយសារតែក្រុមហ៊ុនធានារ៉ាប់រងលែងផ្តល់ការធានារ៉ាប់រងសម្រាប់អចលនទ្រព្យទៀតហើយ។

ប្រសិនបើភ្លើងឆេះនៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័សទៅក្នុងសង្កាត់ដែលមានប្រជាជនរស់នៅច្រើនថែមទៀតនោះ សំណង់ដែលមានតម្លៃថ្លៃបំផុតរាប់ពាន់កន្លែងបន្ថែមទៀតនឹងប្រឈមនឹងហានិភ័យនៃការឆាបឆេះ។ ជាលទ្ធផល ការខូចខាតសរុប និងការខាតបង់សេដ្ឋកិច្ចនឹងបន្តខាតបង់អស់រាប់ពាន់លានដុល្លារបន្ថែមទៀត។ ករណីភ្លើងឆេះព្រៃនេះបន្តរីករាលដាល ដោយសារជំរុញដោយខ្យល់បក់ក្នុងល្បឿនលឿន ហើយវាកំពុងបន្តគំរាមកំហែងដល់អាយុជីវិត និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ អ្នកជំនាញ AccuWeather ប៉ាន់ប្រមាណថា ខ្យល់បក់បោកខ្លាំងពីខាងឈូងសមុទ្រក្នុងល្បឿន ៧០ ទៅ ១០០ ម៉ាយក្នុងមួយម៉ោង។ ទន្ទឹមនឹងនេះ ក្រុម​ពន្លត់​អគ្គិភ័យ​កំពុងតស៊ូប្រយុទ្ធ​ជាមួយ​នឹង​​អណ្តាតភ្លើង ​ដែលបន្តរីករាលដាលដោយសារ​ខ្យល់​ព្យុះ​ល្បឿនលឿន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *