បរទេស៖ សហព័ន្ធនៃឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ (FTI) គិតមកត្រឹមថ្ងៃសុក្រនេះបានបញ្ជាក់ថាខ្លួននៅមិនទាន់អាចឈានទៅដល់ការសម្រេចចិត្តបាននៅឡើយចំពោះការព្យាករ និងដាក់គោលដៅថ្មីរបស់ខ្លួនសម្រាប់ឆ្នាំថ្មី ហើយត្រូវរង់ចាំយ៉ាងហោចណាស់រយៈពេល 2ខែទៀត។
កាសែតបាងកកប៉ុស្តិ៍ដែលបានចេញផ្សាយនៅព្រឹកនេះបានបញ្ជាក់ថា FTI បច្ចុប្បន្នកំពុងរង់ចាំមើល យ៉ាងដិតដល់ទៅលើបញ្ហាជាសកលដែលបណ្តាលមកពីកង្វះបន្ទះឈីបសម្រាប់ផលិតកម្មផលិតរថយន្ត ជាពិសេសរលកវាយប្រហារជាលើកទី 3 ដោយសារកូវីដមកលើប្រទេសថៃ។ កត្តា សំខាន់ទាំង2 នេះបានធ្វើឲ្យទំហំនៃការលក់រថយន្តរបស់ថៃធ្លាក់ចុះយ៉ាងខ្លាំងធៀបទៅនឹងអ្វីដែលខ្លួនរំពឹងទុកថានឹងអាចធ្វើបាននៅក្នុឆ្នាំ 2021 នេះប្រមាណជា 1.5 លានគ្រឿងដែលក្នុងនោះពាក់កណ្តាលគឺអាចនាំចេញទៅក្រៅប្រទេស។
កាលពីខែមករា ប្រទេសថៃបានព្យាករណ៍ថាខ្លួននឹងអាចទទួលបានកំណើននៃការលក់រថយន្តប្រមាណជា 5.12 ភាគរយពីលើតួលេខដែលខ្លួនអាចធ្វើបានកាលពីឆ្នាំ2020 ប្រមាណជា 1.42 លានគ្រឿង ប៉ុន្តែភ្លាមៗថៃក៏បានជួបប្រទះទៅនឹងបញ្ហាខ្វះខាតបន្ទះឈីបសម្រាប់ផលិតរថយន្តបូករួមទាំងបញ្ហាវាយប្រហារសាជាថ្មីដោយកូវីដផង។
លោក Surapong Paisitpatanapong អនុប្រធាន FTI និងជាអ្នកនាំពាក្យរបស់សហព័ន្ធផងបានបញ្ជាក់បែបនេះថា មិនតែក្នុងប្រទេសថៃនោះទេដែលជួបបញ្ហាប្រឈម ពោលគឺរោងចក្រជាច្រើននៅបរទេសក៏កំពុងប្រកាសបិទទ្វារជាបណ្តោះអាសន្នផងដែរ ហើយក្រុមអ្នកផលិតទាំងអស់បាននាំគ្នាបង្ហាញពីកង្វល់ថា បញ្ហាកង្វះខាតបន្ទះឈីបនេះនឹងអាចអូសបន្លាយក្នុងរយៈពេលយ៉ាងហោចណាស់ 2 ឆ្នាំទៀត។
លោកបានបញ្ជាក់ថា នៅក្នុងប្រទេសថៃ រោងចក្រជាច្រើនបានជួបប្រទះបញ្ហាដូចគ្នា ដោយត្រូវបិទទ្វារបណ្តោះអាសន្ន ហើយរោងចក្រខ្លះគឺអាចបន្តផលិតកម្មរបស់ខ្លួនដោយប្រើប្រាស់បន្ទះឈីបដែលខ្លួនមាននៅសល់ក្នុងស្តុកតែប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ

























Account
Security
Favourite Content