បរទេស៖ សារព័ត៌មាន the Bloomberg គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មហាយក្សចិនបានធ្វើការបញ្ជាទិញពោតពីសហរដ្ឋអាមេរិកក្នុងបរិមាណយ៉ាងច្រើនរហូតទៅដល់ជាង 1/3 នៃតម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនោះរួចទៅហើយ ដែលជាផ្នែកមួយនៃកិច្ចខំប្រឹងប្រឹងធានាឲ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់សម្រាប់តម្រូវការស្រុករបស់ខ្លួន។
ផ្អែកតាមការផ្សព្វផ្សាយរបស់ bloombergquint បានបង្ហាញថា ចិនបានបញ្ជាទិញពោតពីអាមេរិកដែលជាប្រទេសផ្គត់ផ្គង់ធំបំផុតមួយលើពិភពលោកក្នុងទំហំដល់ទៅ 9.5 លានតោន ឬប្រហាក់ប្រហែលទៅនឹង 37 ភាគរយនៃតម្រូវការសរុបសម្រាប់រដូវកាលឆ្នាំ 2021-2022 ខណៈដែលអ្នកជំនាញបានព្យាករណ៍ថា នៅឆ្នាំក្រោយនេះប្រទេសចិនអាចនឹងត្រូវការពោតសរុបយ៉ាងហោចណាស់ 26 លានតោនពីបណ្តាប្រទេសផ្គត់ផ្គង់ទាំងអស់លើពិភពលោក ហើយការបញ្ជាទិញអាចនឹងចាប់ផ្តើមពីខែកញ្ញាខាងមុខនេះ។
ប្រទេសចិនបានក្លាយទៅជាប្រភពដ៏សំខាន់នៃការផ្គត់ផ្គង់ធញ្ញជាតិប្រភេទនេះដោយសារតែល្បឿនៃការពង្រីកកសិដ្ឋានចិញ្ជឹមសត្វចៀម និងសត្វជ្រូកព្រៃដែលបច្ចុប្បន្នកំពុងមានតម្រូវការទីផ្សារខ្ពស់ ហើយបានជួយរុញឲ្យតម្លៃរបស់ធុញ្ញជាតិប្រភេទនេះមានសន្ទុះឡើងខ្លាំងដល់កម្រិតមិនធ្លាប់មាន។ អ្វីដែលជាមូលហេតុសំខាន់ដែលជំរុញឲ្យចិនធ្វើការបញ្ជាទិញពោតជាច្រើនពីអាមេរិកបែបនេះដោយសារតែដំណាំមួយនេះនៅក្នុងប្រទេសប្រេស៊ីលកំពុងទទួលរងការកំរាមកំហែងយ៉ាងខ្លាំងនៅក្នុងរដូវក្តៅដោយរាំងស្ងួត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content