ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ភ្នំពេញ ៖ ផ្ទី ជាបន្លែមួយប្រភេទដែលប្រជាជនភាគច្រើននិយមចូលចិត្តយកធ្វើជាបន្លែផ្សំក្នុងមុខម្ហូបអាហារផ្សេងៗ មិនចំពោះ សម្លរស្ងោរ ប្រហើរ ឬឆា ត្បិតវាមានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យ និងអាចដាំដុះជាលក្ខណៈគ្រួសារបាន ជាពិសេសមានផ្ទុកទៅដល់សារធាតិចិញ្ចឹមជាច្រើន ដែលផ្តល់នូវគុណប្រយោជន៍ដល់សុខភាពអ្នកទទួលទានយ៉ាងប្រសើរ។ ដោយសារមើលឃើញពីតម្រូវការទីផ្សារខ្ពស់បែបនេះហើយ ទើបអ្នកជំនាញកសិកម្មបានចងក្រងបច្ចេកទេសក្នុងការដាំដុះផ្ទី ដើម្បីជំនួយដល់កសិករដែលធ្វើអាជីវកម្មជាមួយដំណាំប្រភេទនេះ ដែលមានភាពងាយស្រួល និងអាចទទួលបានទិន្នផលច្រើន។

យោងតាមឯកសារផ្សព្វផ្សាយដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្ទី មានច្រើនប្រភេទ ដូចជា ផ្ទីដូង ផ្ទីស ផ្ទីបន្លា និងផ្ទីអាចម៍មាន់ ដែលកិសករអាចជ្រើសរើសដាំបានទៅតាមតម្រូវការ។ គេអាចដាំផ្ទីបានស្ទើរគ្រប់រដូវ​ ដោយគេត្រូវការរៀបចំដីណាដែលមានជីជាតិគ្រប់គ្រាន់ ជ្រាបទឹកបានល្អ ដែលមានភាគរយជាដីខ្សាច់ច្រើនជាងដីកណ្ដេង ដូចជា ដីល្បាយខ្សាច់ ដីល្បាប់មាត់ទន្លេ ស្ទឹក ជ្រែក ជាដើម ទើបដាំបានស្ទើរពេញ ១ឆ្នាំ ជាពិសេសនៅចន្លោះចុងខែវិច្ឆិកា ដល់ខែមករាផ្ទាល់តែម្ដង។

ចំពោះប្រភេទជីនេះដែរ គេអាចប្រើជីលាមកសត្វ ឬជីកំប៉ុស្តិ៍ពុកផុតចំនួន ២គីឡូក្រាម និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ ក្រាមក្នុងផ្ទៃដី១ម៉ែត្រការេ។ ឯដីសម្រាប់ដាំ ត្រូវលើករង មានទទឹង ១០០-១២០សង់ទីម៉ែត្រ កម្ពស់២០-៣០សង់ទីម៉ែត្រ និងបណ្តោយអាស្រ័យតាមប្រវែងដីជាក់ស្ដែង ហើយដីត្រូវសម្អាត រាស់យកស្មៅចេញ និងភ្ជួរបំបែកដីឱ្យម៉ដ្ឋ រួចហាលចោលរយៈពេល ៧-១០ ថ្ងៃសិន។ ក្រោយលើរងរួច អ្នកដាំត្រូវឆូតជាចង្អូរកាត់ទទឹងរងជម្រៅ១-១.៥សង់ទីម៉ែត្រ ដោយចន្លោះពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែង ២០-២៥ សង់ទីម៉ែត្រ។

មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថា ញឹកឬ រង្វើល ហើយត្រូវសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត បន្ទាប់មកយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះ ៥-៨សង់ទីម៉ែត្រទើបប្រមូលយកចេញ ហើយស្រោចទឹកឱ្យជោក។ ប្រសិនបើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះ កុំឲ្យកូនផ្ទីមានសភាពញឹកពេក ទើបវាអាចលូតលាស់បានល្អ។ ក្រៅពីនេះ ក្រោយដាំបាន ១០ថ្ងៃ គឹត្រូវធ្វើស្មៅ ជ្រុំដីឱ្យផុសល្អ និងបំប៉នជីអ៊ុយរ៉េលាយទឹកកម្រិត ១/២០ ដើម្បីស្រោចបំប៉នមួយសប្ដាហ៍ម្ដង។

សម្រាប់ការថែទាំដំណាំផ្ទី កសិករក៏គួរយល់ដឹងពីការស្រោចស្រព និងថែទាំឱ្យបានសមស្រប ព្រោះផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹក អាចធ្វើឲ្យវារលួយ ចំណែកនៅរដូវប្រាំង មានអាកាសធាតុក្តៅខ្លាំងរយៈពេលយូរក៏អាចធ្វើឲ្យវាដុះលូតលាស់យឺត ហើយដើមដុះមិនសូវល្អផងដែរ។

បន្ទាប់ពីរួចដាំហើយ គេអាចប្រមូលផលផ្ទីបានក្នុងរយៈពេលពី ២៥-៣០ថ្ងៃ ហើយអាចប្រមូលផលបានច្រើនលើក ច្រើនសារដូចត្រកួនដែរ។ ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២-៣ សង់ទីម៉ែត្រពីដី ហើយស្រោចទឹកដាក់ជីបន្ថែម នោះវាអាចឱ្យផលបាន ៣-៤ដងបន្ថែមទៀត។

គួរបញ្ជាក់ដែរថា ផ្ទី ជារុក្ខជាតិសម្បូរទៅដោយប្រូតេអ៊ីន ភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម ជំនួយឆ្អឹង ជំនួយដល់ការរំលាយអាហារ មិនមានជាតិ Gluten បន្ថយកម្រិតកូឡេស្តេរ៉ុល ការពារជំងឺក្រិនសរសៃឈាម លុបបំបាត់ជំងឺហើមសរសៃឈាម ជំនួយភ្នែក កាត់បន្ថយពិការភាពពីកំណើត ជួយឱ្យស្រកទម្ងន់ និងជំនួយដល់សរសៃសក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក