អ្នកជំនាញសេដ្ឋកិច្ចមើលឃើញដំណោះស្រាយសម្រាប់សេដ្ឋកិច្ចយឺតយ៉ាវរបស់ចិន ប៉ុន្តែក្រុងប៉េកាំងព្រងើយកន្តើយចំពោះកិច្ចការងារនេះ

បរទេស ៖ អ្នកវិភាគសេដ្ឋកិច្ចសកលសំខាន់ៗបានមើលឃើញដូចគ្នាថា សេដ្ឋកិច្ចមហាយក្សចិនកំពុងបន្តភាពរីកចម្រើនតិចតួច និងកំពុងមានបញ្ហាខ្លាំងនៅពីខាងក្នុង ជាក់ស្តែងតួលេខចុងក្រោយបានបង្ហាញថា ទាំងឧស្សាហកម្មក៏មានការធ្លាក់ចុះ សកម្មភាពវិនិយោគតិចជាងមុន សន្ទស្សនៃការប្រើប្រាស់របស់អតិថិជនមិនខ្ពស់ដូចមុន ហើយបូករួមទាំងបញ្ហាអត្រាពលរដ្ឋអត់ការងារធ្វើក៏មានច្រើនផងដែរ។

ធនាគារធំៗកម្រិតពិភពលោកដែលរួមមានទាំង Goldman Sachs និង Morgan Stanley បានធ្វើការព្យាករណ៍សាជាថ្មីចំពោះកំណើនសេដ្ឋកិច្ចចិនថា នឹងបន្តធ្លាក់ទាបជាងការរំពឹងទុកនាចុងឆ្នាំ២០២៤នេះ ហើយបានផ្តល់ជាដំណោះស្រាយមួយដើម្បីជួយកាត់បន្ថយបញ្ហានេះ តាមរយៈការបញ្ចេញខ្ទង់ចំណាយ និងថវិកាជាតិឲ្យបានច្រើនបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធខាងមុខ។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង ហាក់បង្ហាញនូវការចាប់អារម្មណ៍តិចតួចបំផុតចំពោះការងារនេះ ហើយក៏ពុំមានផែនការដើម្បីបង្កើនចំណាយរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនេះដែរ។

ក្នុងគ្រាជាមួយគ្នានេះដែរ គេសង្កេតឃើញ ថាវិស័យនាំចេញតែមួយគត់ដែលកំពុងទទួលបានផលចំណេញខ្លាំងជាងគេបំផុត ដោយគិតត្រឹមខែសីហាប៉ុណ្ណោះ ការនាំចេញសរុបរបស់ចិនបានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបើទោះបីជារដ្ឋាភិបាលប៉េកាំងកំពុងទទួលរងទណ្ឌកម្ម និងការបង្កើនតម្លៃពន្ធពីសំណាក់រដ្ឋាភិបាលលោកខាងលិចដែលរួមមានដូចជា អាមេរិក និងអឺរ៉ុបក្តី។

ក្រៅតែពីបញ្ហាធំៗខាងលើនេះ ប្រទេសចិនក៏កំពុងជួបប្រទះបញ្ហាសំខាន់ផ្សេងទៀតដូចជា វិបត្តិអាយុមនុស្សចាស់ជរានៃក្រុមពលរដ្ឋភាគច្រើន បញ្ហាបំណុល និងការធ្លាក់ចុះដ៏ដុនដាបនៃវិស័យអចលនទ្រព្យជាដើម។ អ្នកវិភាគសេដ្ឋកិច្ចរបស់ទូរទស្សន៍ CNBC ម្នាក់បានធ្វើការលើកឡើងថា វិបត្តិនៅចិនកំពុងរីកកាន់តែធំ និងស៊ីជម្រៅ ហើយអាចនឹងធ្លាក់ចូលទៅដល់ស្ថានភាពដ៏អាក្រក់ជាងនេះបន្ថែមទៀតជាមិនខាន។ អ្នកវិភាគរូបនេះបានបន្តថា វិបត្តិសេដ្ឋកិច្ចនេះស្រដៀងទៅនឹងវិបត្តិហិរញ្ញវត្ថុសកលដែលធ្លាប់បានកើតឡើងកាលពីឆ្នាំ២០០៧ និងឆ្នាំ២០០៨ដែរ ដែលវាបានបង្កឡើងដោយបញ្ហាវិបត្តិនៅក្នុងប្រទេសអាមេរិក។ ប៉ុន្តែរដ្ឋាភិបាលចិនបានកសាងភាពខ្លាំងមួយចំនួនរបស់ខ្លួនបានយ៉ាងល្អក្នុងគ្រាមានវិបត្តិនេះ ជាពិសេសចាប់តាំងតែពីពេលដែលទណ្ឌកម្មរបស់លោកខាងលិចបានធ្លាក់មកលើចិនកាលពីប៉ុន្មានឆ្នាំមុន ខណៈដែលអ្នកជំនាញសេដ្ឋកិច្ចរបស់ចិនបាននិយាយតាមរយៈ The South China Morning Post ថា ទណ្ឌកម្មទាំងនោះបានក្លាយទៅជាកាដូដ៏អស្ចារ្យមួយសម្រាប់ចិន។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានពន្យល់ថា កាដូនេះ គឺជាការបង្វែរពីការរឹតបន្តឹងនៅលើទីផ្សារសកលដោយមហាអំណាចលោកខាងលិចទៅជាការខិតខំប្រឹងប្រែងពង្រឺងសមត្ថភាពរបស់ខ្លួននៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក។ ជាក់ស្ដែង នៅត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ចិនបានបង្កើនសាច់ដុំរបស់ខ្លួនទៅលើបច្ចេកវិទ្យានៃផលិតផលក្នុងស្រុក ក៏ដូចជាសមត្ថភាពនៃប្រព័ន្ធសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ជាពិសេសទៅលើបច្ចេកវិទ្យាឆ្លាតវ៉ៃ ( AI ) និងបច្ចេកវិទ្យាបៃត ( Green Tech ) ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ