ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ

ភ្នំពេញ ៖ ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ។ Noro Lane ជាកន្លែងដ៏សម្បូរបែបសម្រាប់ការទិញទំនិញ ការកម្សាន្ត និងរបៀបរស់នៅសម័យថ្មីរបស់យុវវ័យ ។ ពិធីសម្ពោធដ៏ធំនេះបានទាក់ទាញភ្ញៀវជាច្រើនរយនាក់មកទស្សនា និងចូលរួមអបអរសាទរ។

ការប្រកាសដាក់ឱ្យដំណើរការផ្សារទំនើបណូរ៉ូ លែន ក៏មានការប្រគំតន្រ្តីដោយក្រុមតន្រ្តីពេញនិយម និង DJ កម្មវិធី “Spend & Win” ព្រមទាំងមានរង្វាន់ច្រើនសន្ធឹកសន្ធាប់ មានកន្លែងតុបតែងសម្រាប់ថតរូប ការផ្តល់ជូនពិសេសពីហាងជាច្រើនក្នុងផ្សារ Noro Lane ព្រមទាំងកម្មវិធីសម្រាប់ក្មេងៗ រួមមានការទស្សនាកុនបែប គំនូរជីវចល ជាដើម ។

ស្ថិតនៅក្នុងចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ Noro Lane ជាកន្លែងប្រមូលផ្ដុំទាំងម៉ូតសម្លៀកបំពាក់ អាហារ សិល្បៈ និងការកម្សាន្ត ដែលផ្ដល់បទពិសោធន៍បែប ទំនើប និងសប្បាយសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង។

ពិធីបើកដំណើរការម៉លលក់ទំនិញដ៏ធំមានដ៏សក្តានុពលនេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមាន លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងភ្ញៀវកិត្តិយស​ជាច្រើនរូបទៀតផងដែរ ។

លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថៃល និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានថ្លែងលើកឡើងពីគន្លឹះសំខាន់ៗដែលជំរុញឲ្យមានការប្រកាសបើកដំណើរការ ផ្សារ ណូរ៉ូ លេន ជាថ្មីនិង លក្ខណៈពិសេសរបស់ផ្សារទំនើបនេះ។

លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា៖«យើងបានធ្វើការវិនិយោគមិនដកដៃ ដោយបច្ចុប្បន្នយើងកំពុងដំណើរការផ្សារទំនើបចំនួន ៥ ទីតាំង ស៊ុបភើម៉ាឃីតចំនួន ១៣ទីតាំង និងអភិវឌ្ឍន៍ផ្សារបន្តបន្ទាប់ទៀត។ ទោះបីជាស្ថានភាពណាក៏ដោយ យើងនៅតែបន្តវិនិយោគក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់បទពិសោធន៍ អតិថិជន និងគាំទ្រដល់ការច្នៃប្រឌិតរបស់ ដៃគូពាណិជ្ជកម្ម។ យើងចាត់ទុកការចំណាយទាំងនេះ ជាការវិនិយោគរយៈពេលវែង ដើម្បីភាពជោគជ័យរបស់យើងនិងជោគជ័យរបស់ដៃគូរបស់យើង»។

លោកជំទាវ បានមានប្រសាសន៍ថា៖«ការសម្រេចកែលម្អផ្សារទំនើប ណូរ៉ូលែន នេះ គឺដើម្បីឲ្យអតិថិជនទទួលបានបរិយាកាស ងាយស្រួល សម្បូរបែប ស្របតាមការនិយមរបស់មនុស្សជំនាន់ថ្មីនិងបង្កើតឱកាសពិសេស និងខុសប្លែកពីគេដោយយើងផ្ចិតផ្ចង់ខ្លាំងលើភាពច្នៃប្រឌិត យើងបង្កើត Concept ថ្មីៗ ដូចជា៖ណូរ៉ូ លន (Noro Lawn)ណូរ៉ូ ស្គូល (Noro School) ណូរ៉ូ ខេម (Noro Camp) ដែលមានកន្លែងអង្គុយលំហែកាយបែបបោះតង់នៅខាងក្នុងផ្សារទំនើប ផ្ទាល់ ដែលអាចឲ្យយុវវ័យ អ្នកធ្វើការមកបំពេញការងារយ៉ាងងាយស្រួល ក៏ដូចជាជួបជុំគ្នា ពេលល្ងាចចុងសប្តាហ៍ផងដែរ»។

លោកជំទាវបានបន្ថែមថា៖ការកែលម្អថ្មី លើផ្សារទំនើប ណូរ៉ូលែន គឺផ្តោតលើគំនិតផ្តួចផ្តើមសហការគ្នារវាងដៃគូ ពាណិជ្ជកម្ម (Tenant) និងអ្នកអភិវឌ្ឍផ្សារ (Mall Developer) ក្នុងការបង្កើត Conceptថ្មីៗ ដែលជា រឿងដំបូងគេនៅស្រុកខ្មែរ។ ជាក់ស្តែង ការសហការរវាងក្រុមហ៊ុន ជីបម៉ុង រីថែល និង Kungfu Kitchen ក្នុងការបង្កើតផ្សារទម្រង់ថ្មីមួយដែលអនុញ្ញាតឲ្យយើងអាចបង្កើត design ថ្មីមួយពិសេស និងទាក់ទាញអតិថិជនដោយបំបែកទំលាប់ចាស់ (norm) និងបង្កើត concept ថ្មីៗជំនួសឱ្យការគ្រាន់ តែចម្លងពីកន្លែងមួយទៅកន្លែងមួយទៀត។ ការសហការនេះបង្កើតឱកាសទីផ្សារថ្មីៗជា យុទ្ធសាស្រ្តឈ្នះ-ឈ្នះ គឺឈ្នះទាំង ដៃគូពាណិជ្ជកម្ម, ទាំង អ្នកអភិវឌ្ឍផ្សារ និងសហគមន៍ទាំងមូល។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា៖«ក្នុងនាមសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ខ្ញុំពិតជាមានមោទកភាព ដែលក្រុមហ៊ុនធំបង្អស់ក្នុង ស្រុកមួយនេះ នៅតែបន្តបោះជំហានទៅមុខ ក្នុងការនាំយកទំនើបកម្មថ្មី ដើរទាន់របត់ផ្លាស់ប្តូរ សម័យទំនើបលើសកលលោក ស្របតាមការវិវត្តនៃស្ដង់ដាររស់នៅរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន»។

អ្នកឧកញ៉ា បានអបអរសាទរដល់សមិទ្ធផលដ៏លេចធ្លោក្នុងការសម្ពោធជាផ្លូវការ ផ្សារទំនើប ណូរ៉ូ លេន។ នេះ ជាគម្រោងច្នៃប្រឌិតប្លែក មានសោភ័ណភាពបែបយុវវ័យ និងផ្តោតសំខាន់លើ ស្តង់ ដារបែបទាន់សម័យដ៏សម្បូរបែប លើសពីបណ្តុំហាងទំនិញនិងភោជនីយដ្ឋាន ជាពិសេស ផ្តល់ បរិយាកាសបោះតង់ក្នុងទីធ្លាធំទូលាយនៅផ្នែកខាងក្នុងរបស់ផ្សារទំនើប។

អ្នកឧកញ៉ាបានបញ្ជាក់ថា៖ អាទិភាពចម្បងមួយរបស់ ជីប ម៉ុង រីថែល គឺធ្វើយ៉ាងណាដើរឱ្យទាន់សម័យកាល និងសម្រប ទៅតាមរសនិយមនៃមនុស្សសម័យថ្មី ដើម្បីបម្រើតម្រូវការរបស់អតិថិជនគ្រប់វ័យ។ ការបង្កើត បរិយាកាសថ្មីប្លែកដូចជា ណូរ៉ូ ខេម នឹងជួយសម្រួលដល់ការបំពេញកិច្ចការផ្សេងៗរបស់យុវវ័យ មិនថាជាអ្នកធ្វើការ ឬបងប្អូនអាជីវករ ព្រមទាំងបង្កបរិយាកាសមួយ ដែលអាចជំរុញគំនិតច្នៃប្រឌិត ការគិតស៊ីជម្រៅលើចំណង់ចំណូលចិត្តរៀងខ្លួន។

ក្នុងដំណើរជោគជ័យជាង ៤០ ឆ្នាំលើពហុវិស័យនៅកម្ពុជា ជីប ម៉ុង បានបន្តពង្រឹងធនធាន ជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ឱកាសការងារ បណ្តុះបណ្តាលចំណេះជំនាញ រួមទាំងការបង្រៀនហ្វឹកហាត់ផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពច្នៃប្រឌិតគំនិតថ្មីប្លែករបស់បុគ្គលម្នាក់ៗ និងរួម ចំណែកក្នុងការជំរុញភាពជឿនលឿននៅក្នុងសង្គមកម្ពុជា។

ជាមួយចក្ខុវិស័យវែងឆ្ងាយ ជីប ម៉ុង បន្តពង្រីកពាណិជ្ជកម្មចម្រុះ តួយ៉ាងដូចជាទីតាំងតំបន់ផ្សារ ទំនើបនេះ ដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ជាចំណុចប្រសព្វនៃការរីកចម្រើន វិស័យទេស​ចរណ៍ជាតិ និង អន្តរជាតិ រួមទាំងជ្រោមជ្រែងវិស័យពាណិជ្ជកម្មផ្សេងៗទៀត។ ជាមួយ ស្មារតីជាតិនិយម សង្កត់ធ្ងន់លើមហិច្ឆតាក្នុងការពង្រឹងម៉ាកយីហោក្នុងស្រុកយើងតែងប្រឹងប្រែងអភិវឌ្ឍខ្លួនលើបទពិសោ​ធន៍​ថ្មីៗ ពង្រឹងស្តង់ដាគុណភាពខ្ពស់លើគ្រប់វិស័យ ដើម្បីលើកស្ទួយ សេដ្ឋកិច្ចជាតិ និងបន្តជំរុញចរន្តពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែសម្បូរបែប និងទំនើបទ្វេដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *