ភ្នំពេញ ៖ ត្រីបបែលយក្ស គឺជាប្រភេទត្រីទឹកសាបម្យ៉ាងដែលចូលចិត្តរស់នៅតំបន់ទឹកទន្លេស្អាតដែលមិនមានការបំពុលនោះទេ និងស្ថិតក្នុងចំណោមប្រភេទពូជត្រីទឹកសាបទំហំធំៗបំផុតលើពិភពលោក ខណៈដែលគេឃើញមានត្រីបបែលយក្សកំពុងមានវត្តមាននៅតាមបណ្តាប្រទេសដងទន្លេមេគង្គក្រោម ជាក់ស្តែងកាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទម្ងន់ប្រមាណ៣០០គីឡូក្រាមត្រូវបានរកឃើញនៅខេត្តស្ទឹងត្រែង ដែលជាដែនទឹកទន្លេមេគង្គរបស់ប្រទេសកម្ពុជាបន្ទាប់ពីការបង្ហាញខ្លួនត្រីបបែលយក្សញីទម្ងន់ជាង២០០គីឡូក្រាមកាលពីប៉ុន្មានខែមុននេះ។

តាមប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា ត្រីបបែលយក្សដែលបានរកឃើញកាលពីពេលថ្មីៗនេះមានទទឹង២ម៉ែត្រ និងប្រវែងពីក្បាលដល់ចុងកន្ទុយជិត៤ម៉ែត្រ វាត្រូវបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ត្រីទឹកសាបធំបំផុតលើពិភពលោក។ ការរកឃើញត្រីបបែលយក្សនេះ ក៏បានបញ្ជាក់ឱ្យឃើញថា ប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនទឹកបណ្តាប្រទេសទន្លេមេគង្គក្រោមពុំបានរងផលប៉ះពាល់ដោយសារកត្តាផ្សេងៗនៃកសាងទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើនោះទេ ខណៈបច្ចុប្បន្នទន្លេមេគង្គក្រោម នៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ និងជាទីជម្រកយ៉ាងសុខសាន្តរបស់សត្វមច្ឆាគ្រប់ប្រភេទ។

ចាប់ពីប្រភពដើមនៅតំបន់ខ្ពង់រាបភាគខាងលិចប្រទេសចិនរហូតដល់តំបន់ដីសណ្ដទន្លេមេគង្គជាប់សមុទ្រចិនខាងត្បូង ទន្លេមេគង្គមានប្រវែងជាង ៤ ០០០គីឡូម៉ែត្រ និងហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ។ ទន្លេនេះ បានជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សជាង៦០លាននាក់ ដែលរស់នៅតាមបណ្តោយផ្លូវទឹកមួយនេះ។
ធ្លាប់មានមតិជាច្រើន បានលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីរបស់ប្រទេសចិននៅទន្លេមេគង្គលើបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គក្រោម។ ប៉ុន្តែការរកឃើញត្រីបបែលយក្សនេះ បញ្ជាក់ឱ្យឃើញថាការលើកឡើងទាំងនេះ គឺជាការរិះគន់ដោយគ្មានមូលដ្ឋាន និងការលើកឡើងដោយអវិជ្ជមាន។ ផ្ទុយទៅវិញ ទន្លេមេគង្គក្រោមនៅតែមានរំហូរដោយសេរី មានគុណភាពល្អ និងនៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាហេតុធ្វើឱ្យមានវត្តមានរបស់ត្រីបបែលយក្ស និងប្រភេទត្រីធំៗដ៏កម្រផ្សេងទៀតផងដែរ។

លោក Zeb Hogan ដែលបានចូលរួមក្នុងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បាននិយាយថា លោកមិនធ្លាប់ដែលឃើញអ្វីដូចនេះនោះទេ នេះជាត្រីធំបំផុតមួយដែលលោកបានឃើញក្នុងរយៈពេលជាយូរមកនេះ វាពិតជាសត្វដ៏អស្ចារ្យមួយ។ វាបង្ហាញពីភាពគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានប្រទះឃើញនៅក្នុងគម្រោងផ្សេងៗស្តីពីទន្លេមេគង្គ ។
លោក Zeb Hogan ជាជីវវិទូនៅសកលវិទ្យាល័យ Nevada ទីក្រុង Reno សហរដ្ឋអាមេរិកដែលសិក្សាអំពីត្រី តាមការសិក្សាស្រាវជ្រាវរបស់លោកជាច្រើនឆ្នាំនៅតាមប្រទេសដងទន្លេមេគង្គបានសន្និដ្ឋានថា កម្ពុជា គឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ត្រីបបែលយក្ស គឺជាប្រភេទត្រីដែលមិនចូលចិត្តរស់នៅតំបន់ដែលទឹកទន្លេមិនស្អាត ឬបំពុលនោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content