វត្តមានត្រីបបែលយក្ស សបញ្ជាក់ពីទន្លេមេគង្គក្រោមជាតំបន់ទឹកទន្លេដែលគ្មានការបំពុល

ភ្នំពេញ ៖ ត្រីបបែលយក្ស គឺជាប្រភេទត្រីទឹកសាបម្យ៉ាងដែលចូលចិត្តរស់នៅតំបន់ទឹកទន្លេស្អាតដែលមិនមានការបំពុលនោះទេ និងស្ថិតក្នុងចំណោមប្រភេទពូជត្រីទឹកសាបទំហំធំៗបំផុតលើពិភពលោក ខណៈដែលគេឃើញមានត្រីបបែលយក្សកំពុងមានវត្តមាននៅតាមបណ្តាប្រទេសដងទន្លេមេគង្គក្រោម ជាក់ស្តែងកាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទម្ងន់ប្រមាណ៣០០គីឡូក្រាមត្រូវបានរកឃើញនៅខេត្តស្ទឹងត្រែង ដែលជាដែនទឹកទន្លេមេគង្គរបស់ប្រទេសកម្ពុជាបន្ទាប់ពីការបង្ហាញខ្លួនត្រីបបែលយក្សញីទម្ងន់ជាង២០០គីឡូក្រាមកាលពីប៉ុន្មានខែមុននេះ។

តាមប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា ត្រីបបែលយក្សដែលបានរកឃើញកាលពីពេលថ្មីៗនេះមានទទឹង២ម៉ែត្រ និងប្រវែងពីក្បាលដល់ចុងកន្ទុយជិត៤ម៉ែត្រ វាត្រូវបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ត្រីទឹកសាបធំបំផុតលើពិភពលោក។ ការរកឃើញត្រីបបែលយក្សនេះ ក៏បានបញ្ជាក់ឱ្យឃើញថា ប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនទឹកបណ្តាប្រទេសទន្លេមេគង្គក្រោមពុំបានរងផលប៉ះពាល់ដោយសារកត្តាផ្សេងៗនៃកសាងទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើនោះទេ  ខណៈបច្ចុប្បន្នទន្លេមេគង្គក្រោម នៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ និងជាទីជម្រកយ៉ាងសុខសាន្តរបស់សត្វមច្ឆាគ្រប់ប្រភេទ។

ចាប់ពីប្រភពដើមនៅតំបន់ខ្ពង់រាបភាគខាងលិចប្រទេសចិនរហូតដល់តំបន់ដីសណ្ដទន្លេមេគង្គជាប់សមុទ្រចិនខាងត្បូង ទន្លេមេគង្គមានប្រវែងជាង ៤ ០០០គីឡូម៉ែត្រ និងហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ។ ទន្លេនេះ បានជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សជាង៦០លាននាក់ ដែលរស់នៅតាមបណ្តោយផ្លូវទឹកមួយនេះ។

ធ្លាប់មានមតិជាច្រើន បានលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីរបស់ប្រទេសចិននៅទន្លេមេគង្គលើបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គក្រោម។ ប៉ុន្តែការរកឃើញត្រីបបែលយក្សនេះ  បញ្ជាក់ឱ្យឃើញថាការលើកឡើងទាំងនេះ គឺជាការរិះគន់ដោយគ្មានមូលដ្ឋាន និងការលើកឡើងដោយអវិជ្ជមាន។ ផ្ទុយទៅវិញ ទន្លេមេគង្គក្រោមនៅតែមានរំហូរដោយសេរី មានគុណភាពល្អ និងនៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាហេតុធ្វើឱ្យមានវត្តមានរបស់ត្រីបបែលយក្ស និងប្រភេទត្រីធំៗដ៏កម្រផ្សេងទៀតផងដែរ។

លោក Zeb Hogan ដែលបានចូលរួមក្នុងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បាននិយាយថា លោកមិនធ្លាប់ដែលឃើញអ្វីដូចនេះនោះទេ នេះជាត្រីធំបំផុតមួយដែលលោកបានឃើញក្នុងរយៈពេលជាយូរមកនេះ វាពិតជាសត្វដ៏អស្ចារ្យមួយ។ វាបង្ហាញពីភាពគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានប្រទះឃើញនៅក្នុងគម្រោងផ្សេងៗស្តីពីទន្លេមេគង្គ ។

លោក Zeb Hogan ជាជីវវិទូនៅសកលវិទ្យាល័យ Nevada ទីក្រុង Reno សហរដ្ឋអាមេរិកដែលសិក្សាអំពីត្រី តាមការសិក្សាស្រាវជ្រាវរបស់លោកជាច្រើនឆ្នាំនៅតាមប្រទេសដងទន្លេមេគង្គបានសន្និដ្ឋានថា កម្ពុជា គឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ត្រីបបែលយក្ស គឺជាប្រភេទត្រីដែលមិនចូលចិត្តរស់នៅតំបន់ដែលទឹកទន្លេមិនស្អាត ឬបំពុលនោះទេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2026

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារី​ចាប់ផ្តើម​ដាក់​ពង្រាយ​រថពាស​ដែក ​Stryker ​ក្នុង​គម្រោង​ទំនើបកម្ម​យោធា​ដ៏​ធំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2026

ង​កម្លាំង​ជើង​គោក​ប៊ុលហ្គារី​បាន​ទទួល​រថពាស​ដែក​ទំនើប​ប្រភេទ​ Stryker ​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​ចំនួន​ ៥​គ្រឿង​ដំបូង ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទំនើប​កម្ម​វិស័យ​ការពារ​ជាតិ​ទ្រង់ទ្រាយ​ធំ​ ​ដោយ​មាន​ការ​បញ្ជាទិញ​យាន​យន្ត​ប្រយុទ្ធ ​និង​យានយន្ត​គាំទ្រ​ផ្នែក​ភស្តុភារ​សរុប​ចំនួន​ ​១៩៨​គ្រឿង​

ឈ្នះទាំងទូរសព្ទ iPhone 17 Pro  និងសម្រេចទាំងគោល​ដៅសន្សំ !

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 05/11/2026

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/11/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

ទោះ​សេដ្ឋកិច្ច​អាច​ប្រសើរ​ឡើង​ឆ្នាំ ​២០២៧ តែ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​បន្ត​ស្ថិត​នៅ​ទ្រឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/11/2026

ទោះ​បី​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​បាន​ព្យាករ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ប្រសើរឡើង​នៅ​ឆ្នាំ​២០២៧ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៦​ក៏ដោយ​ ​ក៏​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​មិន​ទាន់​រំពឹង​ថា​ ​ទីផ្សារ​អចលន​ទ្រព្យ​នឹង​ងើប​ឡើង​វិញ​ ​ឬ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​២០២៦​នោះ​ទេ​ ​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា