អាម៉េរិក គំរាមប្រទេសគុយបា និងបង្ខំឱ្យធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្លួន ចៀសវាងការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានដាក់សម្ពាធឱ្យប្រទេសគុយបាឆាប់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្លួនជាបន្ទាន់ ចៀសវាងពីការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក Trump បានបង្ហោះលើ Truth Social បែបនេះថា ៖

«អាចនឹង​គ្មានប្រេង ឬ ​លុយហូរចូល​ទៅ​ក្នុងគុយបា​ទៀត​ទេ – គឺសូន្យតែម្តង ! ខ្ញុំស្នើឱ្យពួកគេគួរតែឆាប់ធ្វើកិច្ចព្រមព្រៀងមួយមុនពេលវាយឺតពេល។ គុយបា បានរស់នៅដោយប្រើប្រាស់ប្រេង និងប្រាក់យ៉ាងច្រើនពីវេណេហ្ស៊ុយអេឡាអស់រយៈពេលជាច្រើនឆ្នាំ ជាថ្នូរនឹងការផ្តល់សេវាសន្តិសុខសម្រាប់មេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា ២រូបចុងក្រោយ ប៉ុន្តែវានឹងមិនមានទៀតទេ! ជនជាតិគុយបាជាច្រើនបានស្លាប់ដោយសារការវាយប្រហាររបស់អាម៉េរិកកាលពីសប្តាហ៍មុន ហើយវេណេហ្ស៊ុយអេឡានឹងមិនត្រូវការកិច្ចការពារពីក្រុមចោរ និងអ្នកជំរិតទារប្រាក់ដែលចាប់ពួកគេធ្វើជាចំណាប់ខ្មាំងអស់រយៈពេលជាច្រើនឆ្នាំមកនេះទៀតទេ»។  

យ៉ាងណាមិញ លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងថាតើផ្តោតទៅលើអ្វីជាចម្បងនោះទេ។

ការ​គំរាម​កំហែង​តាមរយៈបណ្តាញ​សង្គមមួយនេះ ​បានធ្វើឲ្យ​ប្រធានាធិបតី​គុយបា​ លោក Miguel Diaz-Canel ខឹងសម្បារ និងបាន​​និយាយ​តបវិញថា ៖

«គ្មាន​នរណា​ម្នាក់ដែលអាចណែនាំឱ្យ​ប្រទេស​របស់​លោកគួរ​​ធ្វើ​អ្វី​នោះ​ទេ»។

សូមជម្រាបដែរថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបាអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែលោក Trump បានបង្កើនសម្ពាធក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបន្ថែមទៀត បន្ទាប់ពីមានការចាប់ខ្លួនប្រធានាធបតីវ៉េណេស៊ុយអេឡា Nicolas Maduro។ យ៉ាងណាក៏៏ដោយ ទោះបីជាមានមេដឹកនាំបណ្តោះអាសន្ននៅក្នុងប្រទេសវ៉េណេស៊ុយអេឡាក៏ដោយ ប៉ុន្តែលោក Trump បានអះអាងថា អាម៉េរិកនឹងគ្រប់គ្រងប្រទេសមួយនេះ ជាពិសេសវិស័យប្រេង ដោយបញ្ជាឲ្យកងទ័ពជើងទឹករបស់ខ្លួនបិទផ្លូវដឹកប្រេងដ៏សំខាន់របស់ក្នុងវ៉េណេស៊ុយអេឡា។ ជាមួយគ្នានេះដែរ កាលពីមួយសប្តាហ៍មុន លោក Trump បានគំរាមកំហែងដែរថា គុយបា ត្រៀមខ្លួននឹងដួលរលំ ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ ហើយវានឹងធ្វើឱ្យទីក្រុង Havana ជួបផលលំបាកកាន់តែខ្លាំងដោយសារតែមិនអាចទទួលប្រេងពីវ៉េណេស៊ុយអេឡាដូចមុន។

ក្រោមការដាក់សម្ពាធពីអាម៉េរិក ប្រធានាធិបតី​គុយបា ​បាន​ច្រានចោល​ការ​គំរាម​កំហែង​របស់​លោក Trump ដោយ​អះអាងថា ពលរដ្ឋគុយបា បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​កិច្ចការពារ​មាតុភូមិ​ដល់​ដំណក់​ឈាម​ចុងក្រោយ។ គុយបា គឺជាប្រទេសសេរី ឯករាជ្យ និងអធិបតេយ្យភាព ហើយគ្មាននរណាម្នាក់មានសិទ្ធិបង្គាប់ឱ្យធ្វើអ្វីនោះទេ។

រដ្ឋមន្ត្រីការបរទេសប្រទេសគុយបា លោក Bruno Rodriguez បានលើកឡើងថា គុយបា មានសិទ្ធិក្នុងការនាំចូលប្រេងឥន្ធនៈពីអ្នកនាំចេញដែលមានឆន្ទៈ ដោយគ្មានការជ្រៀតជ្រែក ឬ ស្ថិតនៅក្រោមវិធានការបង្ខិតបង្ខំដោយឯកតោភាគីរបស់អាម៉េរិកនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *