ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ។ ជាក់ស្ដែង នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារ វីង (ខេមបូឌា) ម.ក បានបោះជំហានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនស្ថិតនៅចំកណ្តាលក្រុងកំពង់ឆ្នាំងតែម្តង។ យុទ្ធសាស្ត្រនៃការពង្រីកខ្លួននេះ គឺនាំមកនូវសេវាធនាគារដ៏សម្បូរបែប ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុដែល​មានភាពច្នៃប្រឌិត ដើម្បី​ផ្តល់អំណាច​និង​គាំទ្រ​ទៅដល់សហគមន៍ តាមរយៈ​ការ​រួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរបន្ថែមទៀត។

ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាព​នៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក  ឈាង តុលា នាយកសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី​ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា, ព្រមទាំង​ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់​ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ពិធីនេះក៏មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង​ឧកញ៉ា គិត ស៊ូឡា ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំង​ការអញ្ជើញ​ចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញការកើតសរសើរចំពោះធនាគារ វីង ដែលទទួលបានការគាំទ្រ និងទំនុកចិត្តពីសាធារណជន និងបានពង្រីកខ្លួនជាបន្តបន្ទាប់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាដំណោះស្រាយ ក៏ដូចជា ឆ្លើយតបនឹងតម្រូវការផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មក្នុងខេត្តកំពង់ឆ្នាំង​ទាំងមូលផងដែរ»។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក  ឈាង តុលា នាយកសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់។ លោក  ឈាង តុលា បានថ្លែងថា៖ សាខាថ្មីរបស់ធនាគារ វីង បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងភាពរីកចម្រើន ដោយបានបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ សម្បូរបែបបន្ថែមទៀត និងបានពង្រីកខ្លួនដល់ក្រុងកំពង់ឆ្នាំង សំដៅបង្ខិតសេវាហិរញ្ញវត្ថុជូនដល់សាធារណជន។

ដោយមានទីតាំងចម្ងាយត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលវិមានឯករាជ្យនៃ​ក្រុងកំពង់ឆ្នាំង សាខាថ្មីរបស់ធនាគារ វីង ងាយស្រួលរកសម្រាប់អតិថិជនអញ្ជើញទៅទទួលសេវាហិរញ្ញវត្ថុ និង​ផលិតផលធនាគារជាច្រើន។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖

«ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយសារតែធនាគារ វីង​ នឹងចាប់ផ្តើមរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍខេត្តកំពង់ឆ្នាំង តាមរយៈការដាក់ឱ្យដំណើរការសាខាធនាគារដ៏ទំនើបរបស់យើងនៅទីនេះ»។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង ធនាគារ វីង បានបោះជំហានឈាន​មុខគេក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថល ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាអស់រយៈពេលជិត១៦ឆ្នាំមកនេះ។​

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖

«យើងខ្ញុំបានប្តេជ្ញាចិត្តក្នុងការត្រៀមខ្លួនជាស្រេចដើម្បីផ្តល់សេវាធនាគារយ៉ាងពេញលេញ ដែលផ្តល់សិទ្ធអំណាចដល់សហគមន៍​ ដោយអនុញ្ញាតឱ្យពួកគាត់ងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុចាំបាច់នានាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។​ យើងរួមគ្នាដើម្បីកសាងអនាគតមួយដែលពលរដ្ឋគ្រប់រូបអាចរីកចម្រើន និងរុងរឿងបាន​»។

សាខាថ្មីនេះផ្តល់ជូនសេវាកម្មធនាគារសម្បូរ​បែប ដោយ​បើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង​ ៨ ព្រឹក ដល់ម៉ោង ៤រសៀល ដើម្បីធានាថាអតិថិជនងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុនានា។ ​សេវាកម្មទាំងនេះរួមមាន៖ ប្រាក់បញ្ញើ, ប្រាក់កម្ចី, ធានារ៉ាប់រង, ផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ, ទូទាត់វិក្កយបត្រ, ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ព្រមទាំង​មាន​សេវាកម្មជាច្រើនទៀត។ ខណៈពេលដែលកំពុង​រង់ចាំធ្វើប្រតិបត្តិការហិរញ្ញវត្ថុ​ផ្សេងៗ អតិថិជនអាច រីករាយជាមួយ​កន្លែងរង់ចាំដ៏មានផាសុកភាព និងទំនើបបំផុត ហើយក៏អាចរីករាយទទួល​ទាន​កាហ្វេ និងទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ពី​ហាង​ ​Coffee Hub ដែលមានទីតាំងនៅខាងក្នុងសាខាតែម្តង។

ថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីរបស់ធនាគារ វីង​ ឧកញ៉ា គិត ស៊ូឡា បានលើកឡើងថា៖ ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ក្នុងការធ្វើពិពិធកម្ម និងលើកកម្ពស់ផលប័ត្រឌីជីថលរបស់ខ្លួន។ ការរួមបញ្ចូលគ្នានៃសេវាកម្មតាមឌីជីថល និងនៅតាមទីតាំងនានារបស់ខ្លួន បានជំរុញឱ្យធនាគារ វីង អាចបង្កើនភាពប្រកួតបប្រជែងរបស់ខ្លួនកាន់តែខ្លាំងជាងមុន ហើយនេះក៏ជាមោទនភាពមួយសម្រាប់រ៉ូយ៉ាល់គ្រុបផងដែរ។

ឧកញ៉ា គិត ស៊ូឡា បានបន្ថែមថា៖

« រូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលឃើញសមាជិករបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមានការរីកចម្រើន និងបានប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីគាំទ្រសហគមន៍នានា។ វាជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែរបស់ធនាគារ វីង ហើយក៏ជាតម្លៃរួមមួយដែលពួកយើងប្រកាន់ខ្ជាប់ផងដែរ»។

ដោយមានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក ភ្នាក់ងារវីង ១១.០០០ទីតាំង ដៃគូ​អាជីវកម្មប្រមាណ ១៦៥.០០០ ព្រមទាំង​មានអតិថិជនប្រើប្រាស់ជាង ១៤,៥លានគណនី ធនាគារ វីង បានក្លាយជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូចជា៖​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential (Cambodia) Life Assurance, ក្រុមហ៊ុន UnionPay, ក្រុមហ៊ុនវីសា, ក្រុមហ៊ុនម៉ាស្ទ័រកាត, ក្រុមហ៊ុន Alipay, ក្រុមហ៊ុន WeChat, ក្រុមហ៊ុន MoneyGram, ក្រុមហ៊ុន Western Union, ក្រុមហ៊ុន Ria និងក្រុមហ៊ុន Oracle ជាដើម បានជួយបង្កើនការប្តេជ្ញាចិត្តរបស់ធនាគារ វីង មួយកម្រិតបន្ថែមទៀតក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន។

សាខាថ្មីរបស់ធនាគារ វីង ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញភាពរីកចម្រើននៅក្នុងសហគមន៍ ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកប​ដោយ​ភាព​ងាយស្រួលប្រើប្រាស់ ដែលនឹងជួយជំរុញខេត្តនេះឆ្ពោះទៅរកអនាគតដ៏រុងរឿង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ