ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការផលិតថ្នាំពុលធម្មជាតិសម្រាប់ការពារដំណាំយកស្លឹកពីសត្វល្អិត

សម្រាប់វិធីសាស្ត្រក្នុងការកម្ចាត់សត្វល្អិតចង្រៃ ប្រជាកសិករអាចមានជម្រើសច្រើនដូចជាការប្រើប្រាស់ថ្នាំគីមី និងថ្នាំបែបធម្មជាតិ ដែលគេអាចលាយដោយខ្លួនឯងបាន។ សម្រាប់ការផលិតថ្នាំបែបធម្មជាតិ គេអាចប្រើវត្ថុធាតុដើមដែលជាគ្រឿងផ្សំងាយរក នៅជុំវិញផ្ទះ និងមិនប៉ះពាល់ដល់សុខភាព ជាពិសេសគឺចំណេញថវិកាពីការទិញថ្នាំគីមីនៅតាមផ្សារទៀតផង។

ចំពោះវិធីសាស្ត្រក្នុងការផលិតថ្នាំពុលធម្មជាតិ សម្រាប់កម្ចាត់ពពួកសត្វចង្រៃដែលស៊ីដំណាំ ដូចជា ប្រភេទ ចៃ ដង្កូវ និងឌ្រីប ជាដើម គឺត្រូវយកវត្ថុធាតុដើមរួមមាន គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ថ្នាំជក់ ខ្ទឹមស ម្ទេស ស្កររងូ បណ្ដូលពេជ្រ ខ្ញី រមៀត ស្លឹកល្ហុង ដែលគេអាចប្រើក្នុងបរិមាណ ១ខាំគ្រប់មុខ និងស្កររងូកន្លះកូនចាន។ យកស្កររងូកូរលាយជាមួយទឹក ៥-៧លីត្រ ឯវត្ថុធាតុដើមផ្សេងទៀតយកទៅចិញ្ច្រាំ បុក ឬកិនដោយប្រើមាស៊ីនក៏បាន ឱ្យតែម៉ដ្ឋល្អ ងាយស្រួលលាយបញ្ជូលគ្នា និងឆាប់ចេញជាតិជ័រ។

យកវត្ថុធាតុដើមដែលចិញ្ច្រាំហើយខ្ចប់ក្នុងកំណាត់ ឬសំណាញ់ស្អាតដែលអាចជ្រាបទឹកបាន រុំឱ្យជិត ដាក់រម្ងាស់ក្នុងឆ្នាំងដែលមានទឹកលាយជាមួយស្កររងូខាងលើ។ យកល្បាយក្នុងឆ្នាំទៅដាក់រម្ងាស់ ២-៣ម៉ោង ទុកឱ្យត្រជាក់ ស្រង់យកកាកចេញ ហើយអាចយកទឹកថ្នាំនេះទៅច្រកដបទុកសម្រាប់ប្រើប្រាស់។

សម្រាប់ការប្រើប្រាស់ គេអាចយកថ្នាំពុលនេះ ២ស្លាបព្រាបាយ លាយជាយមួយទឹក ២-៣លីត្របាញ់ទៅលើដំណាំយកស្លឹកចន្លោះពេល ៣-៥ថ្ងៃម្ដង។ ដោយឡែក កសិករក៏ត្រូវមានចំណេះដឹងក្នុងការប្រើប្រាស់ថ្នាំពុល ចៀសវាងប្រើដដែលៗច្រើនដងធ្វើឱ្យដំណាំស៊ាំនឹងថ្នាំ កសិករគួរឆ្លាស់ប្រើប្រាស់ជាមួយថ្នាំពុលធម្មជាតិដទៃទៀត។

ប្រសិទ្ធភាពនៃថ្នាំពុលធម្មជាតិនេះ មិនអាចឱ្យសត្វល្អិតងាប់ភ្លាមៗទេ ពោលគឺវាត្រូវការពេលវេលា នៅពេលដែលមានសត្វល្អិតច្រើនអាចបាញ់ ៣ ថ្ងៃជាប់គ្នាក៏បាន ប៉ុន្តែប្រសិនបើដំណាំមិនមានសត្វល្អិតស៊ី កសិករក៏អាចបាញ់ការពារ ឬបាញ់បណ្ដេញសត្វចង្រៃទាំងនោះមុនផងដែរ។ ចំពោះថ្នាំពុលនេះ គេអាចរក្សាទុកបានរយៈពេលប្រមាណ ៦ខែ ដោយឧស្សាហ៍មួលគម្របបើកនៅពេលមានហ្គាស ហើយការរក្សាទុកត្រូវទុកដាក់ឱ្យផុតពីដៃក្មេង ចៀសវាងមានបញ្ហាទោះបីវាជាថ្នាំពុលធម្មជាតិ តែវាក៏មានសារជាតិដែលអាចបង្កគ្រោះថ្នាក់បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *