៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

បរទេស ៖ ចិនក្លាយជាមហាយក្សសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលដ៏ខ្លីបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយក្នុងនោះឧស្សាហកម្មផលិតទំនិញប្រើប្រាស់រាប់ពាន់ប្រភេទដែលមានតម្លៃថោក និងលឿននោះ គឺជាចំណែកដ៏សំខាន់នៃការស្រូបទាញយកចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ប្រទេសដែលត្រូវបានគេចាត់ទុកថាជារោងចក្ររបស់ពិភពលោក ឬ World’s Factory ក្នុងរយៈពេល៤០ឆ្នាំមកនេះ ទំនិញដែលផលិតចេញពីចិនថ្វីត្យិតតែមិនត្រូវបានគេទទួលស្គាល់ថាមានគុណភាពកម្រិតទំនិញមួយចំនួនដូចជារបស់ជប៉ុន ឬលោកខាងលិចក្តី ប៉ុន្តែបើនិយាយពីតម្លៃ និងកម្រិតនៃការអាចប្រើប្រាស់បានគឺវាបានបំពេញតំរូវការរបស់ប្រជាជនស្ទើរទូទាំងពិភពលោកដល់រាប់ពាន់លាននាក់ ដូច្នេះដើម្បីប្រកួតប្រជែងទីផ្សារផលិតផលចិនក្នុងពេលនេះវាមិនមែនជារឿងងាយស្រួលពេកនោះឡើយ។

ទោះបីជាយ៉ាងណាក្តី ពិភពលោកក្នុងបរិបថថ្មីនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ ផលិតផលជារថយន្តអគ្គិសនីត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាផលិតផលដ៏មានសក្តានុពល និងអាចមានទំហំទីផ្សារដល់ទៅរាប់រយពាន់លានដុល្លារនាពេលខាងមុខឆាប់ៗនេះ។

ចិនបានត្រៀមខ្លួនមួយជំហ៊ានមុន និងខ្លាំងជាងគេរួចជាស្រេចសម្រាប់ទីផ្សារដ៏ធំមួយនេះ ជាក់ស្តែងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនបច្ចុប្បន្នដែលកំពុងមានឈ្មោះល្បីមិនក្រោម១០នោះឡើយកំពុងវាយលុកទីផ្សារជាច្រើនលើពិភពលោកបើទោះបីជាស្ថិតនៅក្នុងទំហំតិចតួចនៅឡើយក្តីនៅតាមតំបន់។

អ្នកជំនាញប្រចាំក្រុមហ៊ុន Bain Consultant បានមើលឃើញថា ចិនបានរៀបចំយុទ្ធសាស្ត្ររួចទៅហើយដើម្បីធ្វើឲ្យទីផ្សារលក់រថយន្តអគ្គិសនីរបស់ខ្លួនអាចជោគជ័យដូចទៅនឹងផលិតផលផ្សេងដែរតាមរយៈតម្លៃដ៏ទាប និងបច្ចេកវិទ្យាទំនើបដែលខ្លួនបានអភិវឌ្ឍ ប៉ុន្តែក្តីស្រម៉ៃមួយនេះហាក់ដូចជាមិនទាន់អាចក្លាយជាការពិត និងមានសភាពរលូននៅឡើយ។

នៅក្នុងទីផ្សារនៅលោកខាងលិចបច្ចុប្បន្ន មេដឹកនាំប្រទេសជាច្រើនបាននាំគ្នារិះគន់ថា លំហូរចូលយ៉ាងខ្លាំងនៃរថយន្តអគ្គិសនីតម្លៃទាបរបស់ចិនអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ពួកគេ ជាពិសេសអ្នកដែលរកស៊ីនៅក្នុងឧស្សាហកម្មផលិតរថយន្តតែម្តង។ ពួកគេខ្លះចោទថា វាជាពាណិជ្ជកម្មដែលមិនតម្លាភាពដោយសារមានការគាំទ្រពីក្រោយដោយរដ្ឋាភិបាលចិន អ្នកខ្លះចោទថា វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិជាដើម។

លទ្ធផលនៃការសម្រេចចិត្តរួមគ្នាក្នុងពេលថ្មីនេះប្លុកអឺរ៉ុបបានឈានទៅដល់ការរៀបចំបង្កើនពន្ធនាំចូលដ៏ធ្ងន់ធ្ងរប្រឆាំងទៅនរថយន្តអគ្គិសនីរបស់ចិន។ ចាប់ពីខែកក្កដាតទៅពន្ធនាំចូលរបស់ចិនមកកាន់ទីផ្សារអឺរ៉ុបនឹងកើនឡើងទៅដល់ ៤៨,១ភាគរយ ពោលគឺកើនឡើងដល់ទៅ ៣៨,១ភាគរយធៀបទៅនឹងពន្ធដែលធ្លាប់បានអនុវត្តត្រឹមតែ១០ភាគរយ។

ការសម្រេចចិត្តអឺរ៉ុបធ្វើឡើងនៅក្រោយបន្តិចដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនក្រោមការដឹកនាំនៃរដ្ឋបាល លោក Joe Biden បានប្រកាសបន្ថែមពន្ធនាំចូលផលិតផលរបស់ចិនក្នុងតម្លៃកើនឡើងដល់ទៅ ១៨ពាន់លានដុល្លារគិតត្រឹមខែឧសភា ហើយក្នុងនោះសម្រាប់គ្រប់ប្រភេទរថយន្តរបស់ចិនទាំងអស់នឹងត្រូវបង់ពន្ធ១០០ភាគរយទៀតផងសម្រាប់ទីផ្សារប្រើប្រាស់អាមេរិក។

ក្នុងពេលជាមួយគ្នានេះគេសង្កេតឃើញថា នៅក្នុងប្រទេសអាមេរិកស្ទើរតែមិនមានវត្តមានរបស់រថយន្តអគ្គិសនីចិនទាល់តែសោះ ប៉ុន្តែដោយឡែកនៅក្នុងទីផ្សារអឺរ៉ុបវិញរថយន្តចិនបានលុកលុយបានចំណែកដល់ទៅ៨ភាគរយរួចទៅហើយនៃរថយន្តអគ្គិសនីដែលកំពុងប្រើប្រាស់នៅក្នុងប្លុកអឺរ៉ុប។

ដូច្នេះគេអាចមើលឃើញថា រថយន្តអគ្គិសនីចិនដែលមានតម្លៃថោកៗ ឬថ្លៃក្តីគឺមិនអាចប្រាកដថានឹងទទួលជោគជ័យដូចទៅនឹងទំនិញ និងផលិតផលដែលចិនធ្លាប់ធ្វើបានសម្រេចបានដូចកាលពីមុននោះឡើយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ានបញ្ចប់កិច្ចប្រជុំកំពូលលើកទី៤៩ ជាមួយលទ្ធផលសំខាន់ៗជាង ១០០ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសម្រេចបានឯកសារលទ្ធផលជាង ១០០ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឌីជីថល និងសន្តិសុខតំបន់ ព្រមទាំងបានបញ្ចប់អាណត្តិប្រធានអាស៊ានរបស់ហ្វីលីពីន និងផ្ទេរតំណែងជាផ្លូវការទៅឱ្យសិង្ហបុរីសម្រាប់ឆ្នាំ២០២៧

បណ្តាញ​ផ្លូវ​ដែក​ចិន​បំបែក​កំណត់​ត្រា​ថ្មី​​ ដោយ​មាន​អ្នក​ដំណើរ​ជាង​ ៤ ពាន់​លាន​ដង​ក្នុង​ឆ្នាំ​ ​២០​២៦​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

បណ្តាញ​ផ្លូវ​ដែក​ដ៏​ធំ​របស់​ប្រទេស​ចិន ​បាន​ដឹកជញ្ជូន​អ្នក​ដំណើរ​រហូតដល់​ ៤​,​១៣ ​ពាន់​លាន​ដង​ ​ក្នុង​រយៈពេល​ ១០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​ដែល​ជា​កំណត់​ត្រា​ថ្មី​ ​និង​កើនឡើង​ ​៤​,​៧ ​ភាគ​រយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា កំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្តានុពល និងគាំទ្រធុរកិច្ចនៅចំបេះដូងនៃតំបន់អាស៊ាន ហើយក៏ជាស្ពានតភ្ជាប់ទីផ្សារពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកលលោកផងដែរ។  ជាមួយនឹងឥរិយាបថបើកចំហសម្រាប់ការវិនិយោគដែលផ្តល់ភាពជាម្ចាស់ភាគហ៊ុនដល់បរទេសរហូតដល់ ១០០% ស្របពេលដែលកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងអាចបណ្តុះបណ្តាលបាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យអេឡិចត្រូនិក ថាមពលបៃតង និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ កម្ពុជាបានផ្តល់ជូនអ្នកវិនិយោគសកលនូវច្រកទ្វារដោយផ្ទាល់ទៅកាន់មហាអនុតំបន់ទន្លេមេគង្គ អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់របស់អាស៊ាន និងដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អាជីវកម្ម​ត្រី​ចំហុយ​ខ្មែរ​នៅ​ព្រែក​ព្នៅ ​​បង្កើត​តម្លៃ​បន្ថែម​តាមរយៈ​គុណភាព និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

​ ​អាជីវកម្ម​ត្រី​ចំហុយ​ខ្នាត​គ្រួសារ​មួយ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​កំពុង​បង្កើត​ភាព​ខុសប្លែក​ក្នុង​ទីផ្សារ​ម្ហូប​អាហារ​តាម​អនឡាញ​ ​តាមរយៈ​ការ​ផ្តោត​លើ​គុណភាព​ អនាម័យ ​និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​ ​ដោយ​ប្រើប្រាស់​អនុផល​ព្រៃឈើ​ក្នុង​ស្រុក​ ​ជំនួស​ឱ្យ​ប្រអប់​ស្នោ

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/11/2026

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

ការ​ធ្លាក់ចុះ​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​ចិន ​កំពុង​បង្កើត​ការ​ជជែក​ដេញដោល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក

អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល មេដឹកនាំទាំងអស់ប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍

ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ដំណាក់កាល​អនុវត្ត ​ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង​ ​ដោយ​ផ្អែក​លើ​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បារាំង

ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

ដំណាំននោង​ជ្រុង​កំពុង​បង្ហាញ​ពី​សក្តានុពល​ជា​បន្លែ​សេដ្ឋកិច្ច​មួយ​សម្រាប់​កសិករ ​ដោយ​សារ​ងាយស្រួល​ដាំដុះ​ ថែទាំ​មិន​ស្មុគស្មាញ ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល​ ​និង​ឆាប់​ទទួល​បាន​ផល ​ដែល​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ជា​ប្រចាំ​សម្រាប់​គ្រួសារ​កសិករ