គណៈប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបង្ហាញពីការវិវត្តន៍នៃវិស័យហិរញ្ញវត្ថុកម្ពុជានៅកម្មវិធី EMW ឆ្នាំ២០២៣

ភ្នំពេញ ៖ គណៈប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវទៅកាន់វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា នៅឯកម្មវិធី European Microfinance Week (EMW) ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

គណៈប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលដឹកនាំដោយលោក សុខ វឿន និងរួម​ដំណើរដោយលោក ផល វ៉ាន់ឌី  អគ្គលេខាធិការសមាគម រួមទាំងគណៈប្រតិភូសមាគមធនាគារនៅកម្ពុជាបានចូលរួមក្នុងកម្មវិធី European Microfinance Week (EMW) ឆ្នាំ២០២៣ នៅប្រទេសលុចសំបួ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។  

កម្មវិធីរយៈពេល ៣ថ្ងៃនេះ ត្រូវបានរៀបចំដោយវេទិកាមីក្រូហិរញ្ញវត្ថុអ៊ឺរ៉ុប (e-MFP) និងគាំទ្រដោយក្រសួងការបរទេសនិងកិច្ចការអឺរ៉ុបរបស់ប្រទេសលុចសំបួ និងនាយកដ្ឋានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃក្រសួងហិរញ្ញវត្ថុលុចសំបួ ក្នុងគោលបំណងពិភាក្សាអំពីប្រធានបទផ្សេងៗ រួមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ហិរញ្ញប្បទានបៃតង សន្តិសុខស្បៀង និងនវានុវត្តន៍ឌីជីថល។ 

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមបានថ្លែងថា កម្មវិធី EMW គឺជាវេទិកាដ៏សំខាន់មួយសម្រាប់វិនិយោគិន អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយក្នុងវិស័យមីក្រូហិរញ្ញវត្ថុមកជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីប្រធានបទសំខាន់ៗ ព្រមទាំងចែករំលែកព័ត៌មាននិងបទពិសោធល្អៗ។

លោក សុខ វឿន មានប្រសាសន៍ថា៖

«ខ្ញុំមានកិត្តយស និងក្តីរីករាយណាស់ដែលបានតំណាងឱ្យកម្ពុជាមកចូលរួមក្នុងកម្មវិធីនៅឆ្នាំនេះ ហើយ វាជាឱកាសដ៏ល្អមួយដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។ យើងទទួលបានបិទពិសោធល្អៗ​ពីកម្មវិធី។​យើងសង្ឃឹមថានឹងអាចយកបទពិសោធទាំងនោះមកអនុវត្តក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់យើង ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា»។ 

លោក សុខ វឿន បានបន្ថែមថា ក្នុងព្រឹត្តិការណ៍ EMW នេះ គណៈប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវទៅកាន់វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា។ 

ក្រៅពីនេះ គណៈប្រតិភូសមាគមក៏បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ​នៃវេទិកា​មីក្រូហិរញ្ញវត្ថុ​អឺរ៉ុប (e-MFP) និងអង្គការ Social Performance Task Force (SPTF) ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរគ្រប់ជ្រុងជ្រោយបន្ថែមទៀត សំដៅពង្រឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។ 

កម្មវិធី European Microfinance Week (EMW) គឺជាព្រឹត្តិការណ៍ធំមួយសម្រាប់បរិយាបន្នហិរញ្ញវត្ថុ និងជាវេទិកាជួបប្រជុំអ្នកជំនាញមកពីវិស័យមីក្រូហិរញ្ញវត្ថុ និងអ្នកជំនាញផ្នែកបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ កម្មវិធី EMW ក៏ជាវេទិកាជួបប្រជុំសម្រាប់ វិស័យទាំងអស់នៃឧស្សាហកម្មហិរញ្ញវត្ថុប្រកបដោយបរិយាបន្នផងដែរ រួមទាំងអ្នកផ្តល់ប្រឹក្សា និងអ្នកផ្តល់សេវាគាំទ្រ វិនិយោគិន ភ្នាក់ងារអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកស្រាវជ្រាវ។ កម្មវិធីនេះមានការចូលរួមពីវាគ្មិនល្បីៗ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាកម្មវិធីដែលមានវគ្គពិភាក្សាប្រកបដោយគុណភាពខ្ពស់ និងជាឱកាសសម្រាប់ការកសាងបណ្តាញដ៏ល្អផងដែរ។ 

សម្រាប់ព្រឹត្តិការណ៍ EMW ឆ្នាំ២០២៣នេះ កម្មវិធីនេះមានវគ្គពិភាក្សាជាង ៤០ ដែលពិភាក្សាអំពីប្រធានផ្សេងៗដូចជា ឌីជីថលនីយកម្ម ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតងនិងអាកាសធាតុវៃឆ្លាត សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យជាង ៦០០នាក់ ដូចជាវិនិយោគិន ដៃគូរអភិវឌ្ឍ អ្នកជំនាញហិរញ្ញវត្ថុ  និងស្ថានប័នហិរញ្ញវត្ថុមកពីបណ្តាប្រទេសប្រមាណ ៥០ ប្រទេសនៅជុំវិញពិភពលោក។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៦,៣% ដល់ ៤៧,៨ ទ្រីលានរៀល (១១,៨ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៤,៨% ដល់ ៤០ ទ្រីលានរៀល  (៩,៧ ពាន់លានដុល្លារអាមេរិក)​ ដោយមាន ២,២ លានគណនី។ 

ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ អង្គភាពគ្រួសារ ៣៤% (មានកំណើន ១៨,៤%) ពាណិជ្ជកម្មនិងជំនួញ ២៣,២% (១៥%) កសិកម្ម ១៧,៦% (១៣,២%) សេវាកម្ម ១៣,៤% (៨,៩%) ដឹកជញ្ជូន ៤,២% (០,២%) សំណង់ ៤,៤% (១៤%) កម្មន្តសាល ១,៩% (៣០,៨%) និងផ្សេងៗ ១,៣% (៤២,៤%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ២០ ទ្រីលានរៀល (៤,៩ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៧ លានគណនី។

អត្រាការប្រាក់បញ្ញើជាប្រាក់រៀល និងដុល្លារអាមេរិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមធ្យមមាននិន្នាការកើនឡើងដល់ ៨,១៨% និង៨,០៨% រៀងគ្នា ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (៧,២៥% និង ៧,២៣%)។  ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងដុល្លារអាមេរិក ក៏បានកើនឡើងផងដែរ ដល់ ១៧,៣៥% និង ១៦,០១% រៀងគ្នា ពី ១៦,៦៨% និង ១៤,៩៤% ក្នុងគ្រាដូចគ្នាឆ្នាំមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន