បរទេស ៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ឡើងកាន់តំណែងរួចមកគេសង្កេតឃើញថា មានការប្រែប្រួលយ៉ាងខ្លាំងទៅលើស្ថានភាពភូមិសាស្ត្រនយោបាយ ហើយក្រៅពីនេះ ស្ថានភាពទីផ្សារលុយគ្រីបតូក៏កាន់តែមានភាពរីកចម្រើន និងកើនឡើងគួរឱ្យកត់សម្គាល់។ គោលជំហរបស់មេដឹកនាំអាមេរិករូបនេះចំពោះលុយគ្រីបតូគឺជាដំណឹងគួរឲ្យរីករាយសម្រាប់អ្នកវិនិយោគដែលកំពុងមានជំនឿចិត្តលើរូបិយបណ្ណឌីជីថលប្រភេទនេះ ហើយជាលទ្ធផលវាបានធ្វើឲ្យទីផ្សារលុយគ្រីបតូបានហក់ឡើងគួរឲ្យកត់សំគាល់ ជាពិសេសកាក់ Bitcoin។
សម្រាប់អ្នកវិនិយោគលុយឌីជីថលក្នុងឆ្នាំ២០២៥នេះ អ្នកជំនាញនៅ Quartz បានធ្វើការព្យាករណ៍ថាមានលុយគ្រីបតូកំពូលចំនួន៥ដែលពួកគេគួរតែតាមដានក្នុងឆ្នាំ២០២៥ ដោយក្នុងនោះ Bitcoin ស្ថិតនៅលំដាប់កំពូលបញ្ជី ៖
១. Bitcoin៖ ចាប់តាំងតែពីពេលដែលលោក Trump បានឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៤៧មក តម្លៃលុយរបស់ Bitcoin បានហក់ឡើងដល់កំណត់ត្រាភ្លាម ស្មើ ១០៨ ៧៨៦ដុល្លារក្នុងមួយកាក់ធ្វើឲ្យអ្នកវិនិយោគកាន់តែច្រើនងាកទៅចាប់អារម្មណ៍ចំពោះលុយគ្រីបតូ។ យ់ាងណាក្តី មកដល់ពាក់កណ្តាលខែកុម្ភៈនេះ តម្លៃរបស់ Bitcoin បានធ្លាក់ថ្លៃបន្តិចមកត្រឹមតែ ៩៥ ០០០ដុល្លារ

២.Ether៖ ជាលុយគ្រីបតូធំជាងគេបំផុតទី២នៅក្នុងទីផ្សារបច្ចុប្បន្ន និងធ្លាប់ឡើងតម្លៃដល់កំណត់ត្រាកាលពីឆ្នាំ២០២១ម្តងហើយ ដែលស្មើនឹងប្រមាណជា ៤ ៨៧៨ដុល្លារក្នុងមួយកាក់។ យ៉ាងណាក្តីតម្លៃរបស់ Ether បានធ្លាក់មកត្រឹមតែ ២ ៦០០ដុល្លារក្នុងមួយកាក់
៣.Solana៖ វាជាលុយគ្រីបតូដែលមានកំណើនលឿនខ្លាំងជាងគេក្នុងចំណោមលុយគ្រីបតូផ្សេងៗ។ វាអាចប្រកួតប្រជែងទៅនឹងលុយ Ether ហើយបច្ចុប្បន្នកំពុងត្រូវបានដាក់ឲ្យជួញដូរនៅលើទីផ្សារអនឡាញរាប់រយកម្មវិធី។ យ៉ាងណាក្តីគិតត្រឹមពាក់កណ្តាលខែកុម្ភៈដូចគ្នានេះ Solana ត្រូវបានជួញដូរត្រឹមតែ ១៩២ដុល្លារក្នុងមួយកាក់
៤.XRP៖ វាត្រូវបានប្រើប្រាស់យ់ាងទូលាយនៅក្នុងក្រុមហ៊ុនទូទាត់ Ripple payment ដែលមានបំណងជួយសម្រួលដល់ប្រតិបត្តិការចាយវាយតាមព្រំដែន។ កាលពីខែសីហា ឆ្នាំ២០២៤ តុលាការបានប្រកាសដាក់ពិន័យក្រុមហ៊ុន Ripple ជាទឹកប្រាក់១២៥លានដុល្លារក្នុងករណីល្មើសច្បាប់សម្រាប់ការពារអ្នកវិនិយោគ។ សម្រាប់ពាក់កណ្តាលខែកុម្ភៈនេះ XRP ត្រូវបានជួញដូរក្នុងតម្លៃ ២,៤ដុល្លារក្នុងមួយកាក់
៥.Cardano៖ លុយគ្រីបតូនេះបានក្លាយជាចំណាប់អារម្មណ៍របស់អ្នកវិនិយោគចាប់តាំងតែពីពេលដែលលោក Trump ឡើងកាន់តំណែងឡើងវិញ ដោយសារតែមានព័ត៌មានចុះផ្សាយព្រោងព្រាតថាស្ថាបនិកលោក Charles Hoskinson អាចនឹងចូលរួមក្នុងរដ្ឋាភិបាលរបស់លោក Trump នៅក្នុងឆ្នាំ២០២៥នេះ។ យ៉ាងណាក្តី តម្លៃរបស់ Cardano មានត្រឹមតែ ០,៨ដុល្លារប៉ុណ្ណោះក្នុងមួយកាក់នៅត្រឹមពាក់កណ្តាលខែកុម្ភៈដូចគ្នានេះ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content