យុវទូតបញ្ចប់ការសិក្សាថាមពលស្អាត បង្ហាញសៀវភៅស្រាវជ្រាវ Generation Power ស្តីពីដំណោះស្រាយថាមពលស្អាត

ភ្នំពេញ៖ អង្គការអេនឺជីឡេបអាស៊ី( EnergyLab Asia)  បានដាក់សម្ពោធកម្រងបទវិចារណកថាដែលមានចំណងជើងថា «Generation Power: The Future of Clean Energy» បង្ហាញពីការយល់ដឹងរបស់យុវទូតថាមពលស្អាត២០២៥ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Clean Energy Fellowship អំពីដំណោះស្រាយថាមពលស្អាត ដែលអាចកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងគាំទ្រដល់សេដ្ឋកិច្ចជាតិរួមទាំងលើកកម្ពស់បរិស្ថានបរិយាបន្ន។ សៀវភៅ “Generation Power: The Future of Clean Energy, បានត្រូវសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅ Raintree រាជធានីភ្នំពេញ។

ពិធីសម្ពោធសៀវភៅ និងពិធីបញ្ចប់ការសិក្សារបស់យុវទូតថាមពលស្អាត២០២៥ ( Clean Energy Fellows 2025) ជាផ្នែកមួយនៃកម្មវិធីសប្តាហ៍ថាមពលស្អាត២០២៥ ដែលធ្វើឡើងក្រោមប្រធានបទផ្សេង​ៗនៅទីកន្លែងខុសៗគ្នាចាប់ពីថ្ងៃទី២ ខែតុលា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

សៀវភៅ Generation Power មាន ១៥១ ទំព័រ និយាយទាក់ទងនឹងថាមពលស្អាត គោលនយោបាយថាមពល ថាមពលកកើតឡើងវិញ ថាមពលសូឡា នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម វិស័យកាត់ដេរ និងវិស័យមួយចំនួនទៀត។

លោក សល់ ​សៅវ៉ាឌី នាយកកម្មវិធីថាមពលស្អាតនៃអង្គការអេនឺជីឡេបអាស៊ីបានមានប្រសាសន៍ថា៖ អត្ថបទនៅក្នុងសៀវភៅ Generation Power ភាគទី២នេះ ផ្តោតទៅលើបញ្ហាប្រឈម និងដំណោះស្រាយថាមពលស្អាត និងការស្រាវជ្រាវ ដែលសរសេរដោយក្រុមនិស្សិត ។ ក្នុងផ្នែកនីមួយៗរួមបញ្ចូលគ្នានូវទិន្នន័យ ភស្តុតាង និងការយល់ដឹងផ្ទាល់ខ្លួនអំពីអាទិភាពថាមពលស្អាតសំខាន់ៗរបស់កម្ពុជា។

លោកបានបញ្ជាក់ថា៖ ការបោះពុម្ភសៀវភៅនេះមិនត្រឹមតែជាការប្រមូលផ្តុំអត្ថបទនោះទេ វាគឺជាសក្ខីភាពមួយបង្ហាញពីសេចក្តីប្រាថ្នារបស់និស្សិតកម្ពុជាចង់បានប្រទេសកម្ពុជាស្អាតជាងមុន ធន់ជាងមុន និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដែលដំណើរការដោយថាមពលស្អាត។

លោកបានបន្តថា៖ ៖

«ក្រៅពីសម្ពោធសៀវភៅ យើងក៏ប្រារព្ធពិធីបញ្ចប់ការសិក្សារបស់យុវទូតថាមពលស្អាតចំនួន ២១ នាក់ផងដែរ។ សមិទ្ធផលរបស់ពួកគាត់ហួសពីទំព័រនៃការបោះពុម្ពផ្សាយនេះ ដែលពួកគេបានឆ្លុះបញ្ចាំងពីចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេទទួលបាន ដើម្បីក្លាយជាអ្នកដឹកនាំសកម្មក្នុងការពន្លឿនការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា»។

លោក សល់ សៅវ៉ាឌី នាយកកម្មវិធីថាមពលស្អាតនៃអង្គការអេនឺជីឡេបអាស៊ី បានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះ Konrad Adenauer Stiftung Cambodia និង Climate Works Foundation សម្រាប់ការគាំទ្រកម្មវិធីអាហារូបករណ៍ថាមពលស្អាតឆ្នាំ២០២៥ និងឧបត្ថម្ភកម្មវិធីនេះ ។ លោកក៏បានសម្តែងនូវការដឹងគុណអ្នកឧបត្ថម្ភកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ដែលរួមមានរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និង UNDP អង្គការ Oxfam, KAS Cambodia, GERES, ClimateWorks Foundation, គម្រោង CAPRED របស់អូស្ត្រាលី , ស្ថានទូតអង់គ្លេស និងសេវាកម្មអភិវឌ្ឍន៍របស់ប្រទេស Liechtenstein; ក៏ដូចជាដៃគូផ្នែកឯកជន ៖ TotalEnergies, VeryWords, ONiON Mobility និង CamEd Business School ។

សូមជម្រាបថា ក្រុមសិស្សដែលបានបញ្ចប់ការសិក្សាវគ្គថាមពលស្អាតសរុបចំនួន ២១នាក់ បានចេញផ្សាយបណ្តុំនៃអត្ថបទ និងឯកសារស្រាវជ្រាវដែលស្វែងយល់ពីប្រធានបទផ្សេងៗទាក់ទងនឹងថាមពលស្អាត ដោយមានគោលបំណងបង្កើនការយល់ដឹងជាសាធារណៈ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកបង្កើតគោលនយោបាយ ដោយជួយពួកគេក្នុងការពង្រឹង និងអនុវត្តគោលនយោបាយថាមពលស្អាតប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាល Clean Energy  Fellowships គឺជាកម្មវិធីមានរយៈពេល ៦ខែ ដែលបង្កើតឡើងដើម្បីបំពាក់អ្នកជំនាញអាជីពដំបូង និងពាក់កណ្តាលអាជីពពីវិស័យផ្សេងៗ ឱ្យក្លាយជាអ្នកតស៊ូមតិយ៉ាងសកម្មសម្រាប់ថាមពលស្អាតនៅកម្ពុជា។ អត្ថបទស្រាវជ្រាវលើកទឹកចិត្តសាធារណៈជនឱ្យទទួលយកដំណោះស្រាយថាមពលស្អាតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងបញ្ចូលការអនុវត្តទាំងនេះទៅក្នុងប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា។

អត្ថបទស្រាវជ្រាវរបស់សិស្សមួយរូបឈ្មោះ វ៉ា វត្តី ដែលមានចំណងជើងថា «Weaving Light into Transition: Why Solar Energy Belongs in Cambodia’s Silk Farms» បានគូសបញ្ជាក់អំពីសារៈសំខាន់នៃថាមពលពន្លឺព្រះអាទិត្យសម្រាប់និរន្តរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ការប្រើប្រាស់ថាមពលស្អាតនៅក្នុងឧស្សាហកម្មសូត្រតម្បាញ អនុញ្ញាតឱ្យអ្នកផលិតសន្សំការចំណាយ បង្កើតការងារថ្មី បង្កើនសន្តិសុខថាមពល និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការផលិតសូត្របែបប្រពៃណី។

កញ្ញា វ៉ា វត្តី ក៏គូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការរួមបញ្ចូលថាមពលពន្លឺព្រះអាទិត្យ អាចជួយដល់គោលដៅទូលំទូលាយរបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចថាមពលស្អាត និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជា តម្លៃអគ្គិសនីកើនខ្ពស់ និងការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលជាដើម។

លោក ចែម វាសនា បានសរសេរអត្ថបទស្រាវជ្រាវស្តីអំពី «From Agricultural Waste to Renewable Energy: Unlocking Biomass as Cambodia’s Clean Energy Frontier»។ ការស្រាវជ្រាវរបស់លោកផ្តោតលើការប្រើប្រាស់សំណល់កសិកម្មនៅកម្ពុជា ដើម្បីផលិតថាមពលជីវម៉ាស ដែលជាប្រភពថាមពលស្អាត និងកកើតឡើងវិញ ដែលអាចកាត់បន្ថយការបំពុល បង្កើតជីសរីរាង្គ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។ការរកឃើញរបស់លោក គឺស្វែងយល់ពីសក្តានុពលនៃការបំប្លែងកាកសំណល់កសិផលទៅជាជីវឥន្ធនៈ ឬជីវឧស្ម័ន ដែលរួមចំណែកដល់សេដ្ឋកិច្ចវិលជុំ ដោយកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីការរលួយកាកសំណល់ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

គួរជម្រាបផងដែរថា៖ ក្រៅពីពិធីសម្ពោធសៀវភៅ Generation Power និងពិធីបញ្ចប់ការសិក្សាវគ្គថាមពលស្អាត ក៏មានកិច្ចពិភាក្សាដ៏សំខាន់មួយស្តីពី«ការពន្លឿនការទទួលយកយានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា៖ ការយល់ដឹង និងទស្សនវិស័យសាធារណៈ» (Accelerating Electric Vehicle Adoption in Cambodia: Public Awareness and Perspectives”) ដោយវាគ្មិនបានអញ្ជើញមកពីវិស័យឯកជន និស្សិតបញ្ចប់ការសិក្សាជំនាញថាមពលស្អាត និងអ្នកបង្កើតវេទិកាវិស័យបរិស្ថាន។

កិច្ចពិភាក្សាបានផ្តោតទៅលើទស្សនៈនៃការយល់ឃើញអំពីគោលនយោបាយ ការប្រើប្រាស់ បញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងយានយន្តអគ្គិសនី (EVs)នៅកម្ពុជា ៕  ដោយៈញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *