សិប្បកម្ម​កុលាលភាជន៍មួយ​នៅខេត្តសៀមរាប ប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសពង្រីកទីផ្សារ​ក្នុងស្រុកបានច្រើន​ជាងមុន​

ភ្នំពេញ ៖ ស្ថិតនៅក្នុងក្នុងវិបត្តិ​កូវីដ​១៩​ អាជីវកម្មជាច្រើន​បានរងផលប៉ះពាល់បាត់បង់​ចំណូល ដោយខ្លះទៀត​បានបង្ខំ​​ចិត្ត​បិទអាជីវកម្មព្រោះតែមិនអាចទប់ទល់​នឹង​ចំណាយ​ប្រចាំខែទៅលើ​បុគ្គលិក​ និង​ថ្លៃ​ចំណាយ​ផ្សេងៗ​បាន ប៉ុន្តែ​សិប្បកម្ម​កុលាលភាជន៍ ​ឬហៅថាសេរ៉ាមិច​បែរ​ជាទទួលបានឱកាស​ក្នុងការពង្រីក​ផលិតផល​និងទីផ្សារ​របស់ខ្លួន​ទៅវិញ ។

លោក ​សុន សីហាក់ ម្ចាស់​សិប្បកម្ម​កុលាលភាជន៍​​មួយរូប​នៅខេត្ត​សៀមរាប​បានមានប្រសាសន៍ឱ្យ​ដឹងថា​ ​កាលពីមុនកូវីដ-​១៩ ការផលិត​កុលាលភាជន៍​នៅក្នុង​សិប្បកម្ម​របស់លោក​ភាគច្រើន​សម្រាប់ធ្វើជា​វត្ថុ​អនុ​ស្សាវ​រីយ៍ និងផ្ដោត​លើជនបរទេស​ ដែលមកលេង ​និងទស្សនា​ក្នុងប្រទេស​កម្ពុជា និង​បានទិញ​វត្ថុអ​នុស្សា​វរី​យ៍ស​ម្រា​ប់​ផ្ញើ​សាច់ញាតិរបស់ពួកគាត់ ។

លោកបន្តថា ៖

“នៅពេលកម្ពុជា​ក៏ដូចជា​ពិភពលោក​ជួ​បវិបត្តិ​កូវីដ-​១៩ ជនបរទេស​​មិនអាច​ចូលមកកម្ពុជាកម្សាន្ត​បាន ហើយការ​លក់​ក៏ដូចជា​ការ​ផលិត​ក៏ស្ទើរតែបញ្ឈប់​ទាំងស្រុង​ដែរ ប៉ុន្តែខ្ញុំមាន​គំនិត​មួយ​គឺផុស​លក់​តាម​បណ្ដាញ​សង្គម​ ដោយផ្ដោតលើ​ទីផ្សារ​ក្នុងស្រុក ហើយផលិត​ជា​ចាន ​ឆ្នាំង ថូ ក៏​ដូច​ជា​​​របស់របរ​ប្រើប្រាស់​ និងវត្ថុ​តាំង​ក្នុងផ្ទះជាដើម។ ពេលនោះ​ មានប្រជាពលរដ្ឋ​ជាច្រើន​បានចូល​ខមិន ​​និង​ឆាត​​ក៏ដូចជាទាក់ទង​តាមទូរសព្ទដែលធ្វើឱ្យការផលិត​មានសកម្មភាពឡើងវិញ ហើយ​ផ្ញើ​ទៅពួកគាត់​ដល់​ផ្ទះ។​ នេះគឺជា​ឱកាស​មួយ​ដែល​​ធ្វើ​​ឱ្យសិប្បកម្ម​របស់ខ្ញុំ​ទទួលបានការគាំទ្រ​នៅក្នុងស្រុក ​ហើយខ្ញុំក៏ចាប់ផ្ដើម​ពង្រីកទីផ្សារ​នៅ​ក្នុង​​ស្រុ​ក​​​ជា​បន្តបន្ទាប់ផងដែរ”

លោក ​សីហាក់ បានបន្តទៀតថា​ ៖

“ការ​ផ្គត់ផ្គង់​ក្នុងស្រុក​គឺមានភាពងាយស្រួល ​ហើយក៏អាច​ផលិតបាននូវ​ផលិត​ផល​ធំៗដូចជារូបមនុស្ស រូបសត្វ​ និង​រូបភាពផ្សេងៗតាមការ​ចង់បាន​របស់​អតិថិជន ជាក់ស្ដែង​អតិថិជន​គាត់ចង់បានរូបឪពុកម្ដាយ​គាត់​តាំង​នៅផ្ទះគ្រាន់តែផ្ញើ​រូបថតមក​គឺក្រុមការងារ​យើងអាចធ្វើជូន​បានហើយ ។ រូបទាំងនេះ អាចលក់​បានក្នុងតម្លៃខ្ពស់គួរ​សម​ដែល​ខុសពីវត្ថុអនុស្សាវរីយ៍​លក់បានតម្លៃទាបៗ ពីព្រោះ​​រូប​ទាំង​នេះ​ងាយស្រួលដាក់តាមខ្លួនទៅ​ក្រៅប្រទេស”

លោក​បន្ថែមឱ្យដឹងថា បច្ចុប្បន្ន​នេះមានស្ថាប័ន​អន្តរជាតិមួយចំនួនបានទាក់ទង​ឱ្យលោក​ផលិត​សេរ៉ាមិច​តាមការ​ឌីហ្សាញ​របស់គេ ​ហើយគេនឹង​យកទៅលក់​នៅលើ​ទីផ្សារអន្តរជាតិ ​ឬនៅក្នុង​ប្រទេស​អាស្រ័យលើ​ក្រុម​ហ៊ុន​របស់ពួកគេ។​ ផលិតផល​ទាំងនោះអាច​សម្រាប់​បម្រើ​នៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន​នានា​ក្នុងប្រទេស​ឬក៏​ក្រៅប្រទេស​ជាដើម ​​។ បន្ថែមពីនេះ លោកក៏​មានផែនការពង្រីក​ការ​ផលិតរបស់ខ្លួន​ដើម្បី​បំពេញតម្រូវការ ហើយ​លោក​ក៏​ប្រកាស​ជ្រើសរើស​កូនសិស្ស​សម្រាប់មករៀន​ផលិត​កុលាលភាជន៍​ដែលកេរមរតក​របស់ដូន​តាខ្មែរ​យើងដែរ។

លោក​បញ្ជាក់ថា ៖

“អាជីវកម្មមួយនេះបានជួយក្រុមគ្រួសារខ្ញុំ ​និង​ក្រុមការងារ ​ក៏ដូចជា​បុគ្គលិក​នៅក្នុង​សិប្បកម្ម​ទាំង​នេះអាចរក​ប្រាក់ចំណូល​ចិញ្ចឹមគ្រួសារ​បានមួយកម្រិត​បើទោះបីជា​វាមិនមានទំហំធំដុំ​ខ្លាំងក៏ដោយ។ អ្វី​ដែលសំខាន់នៅពេលនេះ ខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជា​ស្គាល់ពី​អ្វីដែលជា​វប្បធម៌មរតក​របស់​ខ្មែរ​យើង និងបានប្រើប្រាស់​ច្រើន”

គួរបញ្ជាក់ផងដែរថា ផលិតផល​សេរ៉ា​មិច ​ឬខ្មែរថា កុលាលភាជន៍នេះ ធ្វើឡើងពីដីដុត​កំដៅរហូតដល់ជាង​ ១ ៣០០​អង្សា​រ​ ហើយវា​មានភាពធន់ជា​ងផលិតផល​ក្អម​ ឆ្នាំងដីធម្ម​តា​ ។ ផលិតសេរ៉ាមិច​នេះ អាច​រក្សា​ទុក​បានរាប់រយ​ពាន់​ឆ្នាំ បើសិនការទុកដាក់វា​បានត្រឹមត្រូវ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ