សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និងកិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

ភ្នំពេញ ៖ សហគ្រិនខ្មែរ, 2080 Ventures និង Seedstars បានសហការរៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase 2026 ដោយបានប្រមូលផ្តុំសហគ្រិនឆ្នើមចំនួន ១៩រូប ដែលបានចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាលចំនួន ៤វគ្គ នៃកម្មវិធីពីរ គឺកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ក្រោមភាពជាដៃជាមួយក្រុមហ៊ុន 2080 Ventures និងកម្មវិធី ពន្លឿនធុរកិច្ចខ្មែរ ដោយសហការជាមួយក្រុមហ៊ុន Seedstars នៅសណ្ឋាគារសាំងហ្គ្រីឡាភ្នំពេញ។ វេទិកាផ្តោតលើប្រព័ន្ធអេកូឡូស៊ី ដើម្បីបំពេញចន្លោះរវាងធុរកិច្ចថ្មីកម្ពុជាដែលមានសក្តានុពល និងវិនិយោគិន ដៃគូសហការក្នុងស្រុក តំបន់ និងអន្តរជាតិ។ ការដាក់បង្ហាញនេះឆ្លើយតបទៅនឹង​បញ្ហាប្រឈម​ ដែលកើតមានឡើងក្នុងប្រព័ន្ធអេកូឡូស៊ី ពោលគឺស្ថាបនិកតែងតែជួបប្រទះនឹងការ​លំបាកក្នុងការស្វែងរកវិនិយោគិន និងមានឱកាសតិចតួចក្នុងការបង្ហាញខ្លួនទៅកាន់បណ្តាញសកល ទោះបីជាសកម្មភាពនវានុវត្តន៍របស់កម្ពុជាកំពុងមានសន្ទុះខ្លាំងក៏ដោយ។


ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖

“ព្រឹត្តិការណ៍ថ្ងៃនេះ ជាសមិទ្ធផលដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដោយបានផ្សារភ្ជាប់ស្ថាបនិក និងវិនិយោគិន ដែលមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ និងកិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុបបានកើតឡើង។ ធុរកិច្ចថ្មីដែលបានជ្រើសរើស នឹងទទួលបានការគាំទ្របន្ថែមដើម្បីចាប់យកឱកាសនៅលើឆាកអន្តរជាតិនាចុងឆ្នាំនេះ។ រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរបានប្រឹងប្រែងកសាងទំនុកចិត្តវិនិយោគិនបរទេសមកលើប្រទេសកម្ពុជាដោយបង្កើតគំរូជោគជ័យដូចថ្ងៃនេះ។”

ឱកាសជួបជាមួយវិនិយោគិន តាមរយៈកម្មវិធីបទបង្ហាញធុរកិច្ចថ្មី ប្រកបដោយប្រសិទ្ធភាព

ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ត្រូវបានរៀបចំឡើងជា “ចំណុចប្រសព្វ” សម្រាប់ស្ថាបនិក និងវិនិយោគិន ដោយរួមបញ្ចូលនូវការធ្វើបទបង្ហាញធុរកិច្ច ការបង្កើតបណ្តាញទំនាក់ទំនង និងការផ្សារភ្ជាប់ជាមួយវិនិយោគិនទៅក្នុងកម្មវិធីតែមួយ។ ធុរកិច្ចចំនួន ១៩ ដែលបានធ្វើបទបង្ហាញទៅ កាន់វិនិយោគិន រួមមាន OneDash, PharmKulen, ScreenWise, Jomnort Creators, Kingdom Hub Agro, Interclub, Khmer Penpal, Bookeyond,​ WeMoney Mobile, CheckinMe, Daikou Finance Plc, New Wave, SMART, TheBoxes, Karpia Cyber, SDP, FHF Capitals PLC, and Mitosis Bioscience។

បន្ទាប់ពីវគ្គធ្វើការបង្ហាញគំនិតអាជីវកម្ម OneDash, PharmKulen, WeMoney Mobile, CheckInMe និង FHF Capital PLC ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន 2080 Ventures, Seedstars និង សហគ្រិនខ្មែរជា “ធុរកិច្ចថ្មីដែលបានជ្រើសរើសប្រចាំឆ្នាំ២០២៦”។ ធុរកិច្ចថ្មីទាំងប្រាំនេះ នឹងទទួលបានការគាំទ្រពី សហគ្រិនខ្មែរ ដើម្បីចូលរួមព្រឹត្តិការណ៍បច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីក្នុងថ្នាក់តំបន់ នៅពេលចុងឆ្នាំ២០២៦ ខាងមុខនេះ។

វឌ្ឍនភាពនៃកម្មវិធីនេះលើសពីការបង្ហាញគំនិតអាជីវកម្មរបស់ធុរកិច្ចថ្មី ដោយ OneDash បានទទួលការវិនិយោគដំបូងពីក្រុមហ៊ុន 2080 Ventures ខណៈដែល Kingdom Hub Agro ក៏ទទួលបានការទទួលស្គាល់ពិសេសថាជា “Builder Who Delivers” បន្ទាប់ពីបានចុះកិច្ចសន្យា នាំចេញទិន្នផលកសិកម្មប្រមាណជាងកន្លះលានដុល្លាទៅកាន់ទីផ្សារអឺរ៉ុប។

ការអនុវត្តរបស់ 2080 Ventures ជាមួយនឹងទស្សនវិស័យក្នុងការពង្រីកវិសាលភាពធុរកិច្ចថ្នាក់តំបន់

2080 Ventures ដែលមានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក កំពុងពង្រឹងភាព ជាដៃគូជាមួយសហគ្រិនខ្មែរ ដោយផ្តល់អាទិភាពលើការអនុវត្តក្នុងកម្មវិធីពន្លឿនធុរកិច្ច ដើម្បីជួយស្ថាបនិកក្នុងការប្រែក្លាយលទ្ធផលដំណាក់កាលដំបូង ទៅជាការរីកលូតលាស់ឥតឈប់ឈរ និងរៀបចំក្រុមការងារឱ្យ ស្របតាមការរំពឹងទុកក្នុងកម្រិតតំបន់អាស៊ាន។

លោក Timur Daudpota ស្ថាបនិកជាន់ខ្ពស់របស់ 2080 Ventures បានមានប្រសាសន៍ថា៖

“បេសកកម្មរបស់យើងគឺការប្រែក្លាយធុរកិច្ចថ្មីក្នុងដំណាក់កាលដំបូងនៅកម្ពុជា ឱ្យទៅជាធុរកិច្ចដែល អាចពង្រីកវិសាលភាពបាន និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំបន់អាស៊ាន និងបណ្តា ប្រទេសដទៃទៀត។ យើងមានមោទនភាពដែលបានសហការជាមួយសហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។”

ក្រុមថ្នាក់ដឹកនាំរបស់ 2080 Ventures ប្រើប្រាស់បទពិសោធន៍ផ្នែកប្រតិបត្តិការ និងការវិនិយោគ ជាធាតុចូលក្នុងការរៀបចំកម្មវិធីនេះ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ លោក Timur ស្ថាបនិកជាន់ខ្ពស់របស់ 2080 Ventures បានប្រកាសពីការវិនិយោគលើ OneDash និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងការជួយដល់ស្ថាបនិកកម្ពុជា ដើម្បីពង្រីកវិសាលភាពធុរកិច្ច តាមរយៈការប្រឹក្សាផ្ទាល់ ការបើកផ្លូវទៅកាន់ទី​ផ្សារ និងការគាំទ្រជាបន្តបន្ទាប់។

ការប្រើប្រាស់ជំនាញ និងបទពិសោធន៍សាកលរបស់ Seedstars ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី
សហគ្រិនភាព

កម្មវិធីពន្លឿនធុរកិច្ចខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៥ បានគាំទ្រដល់ធុរកិច្ចថ្មី តាមរយៈការអភិវឌ្ឍអាជីវកម្ម វគ្គជំរំុហ្វឹកហ្វឺន ការពិភាក្សាណែនាំផ្ទាល់ និងការផ្សារភ្ជាប់ទៅកាន់បណ្ដាញវិនិយោគិន និងសហគ្រិនសកល របស់ក្រុមហ៊ុន Seedstars។ កម្មវិធីនេះបានផ្ដោតលើធុរកិច្ចថ្មីដែលកំពុងបង្កើតចំណូល និងមានគំរូអាជីវកម្ម ច្បាស់លាស់ក្នុងវិស័យនានារួមមាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) បច្ចេកវិទ្យាសន្តិសុខ (cybersecurity) បច្ចេកវិទ្យាកសិកម្ម (agritech) បច្ចេកវិទ្យាសុខាភិបាល (healthtech) កម្មវិធីកុំព្យូទ័រ (SaaS) និងសេវាកម្មអតិថិជន។

លោក Tom Sebastian ទីប្រឹក្សាកម្មវិធីប្រចាំតំបន់អាស៊ីរបស់ Seedstars បានមានប្រសាសន៍ថា “ស្ថាបនិកដែលបានឆ្លងកាត់កម្មវិធីនេះ កំពុងបង្កើតធុរកិច្ចពិតប្រាកដមួយដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ចាប់ពីសេវាហិរញ្ញវត្ថុនៅតាមជនបទ រហូតដល់ការអភិវឌ្ឍកម្មវិធីកុំព្យូទ័រដែលដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ប្រទេសកម្ពុជាកំពុងបង្កើតឱ្យមានលំហូរនៃកិច្ចព្រមព្រៀងវិនិយោគដំណាក់កាលដំបូង ដែលធ្វើឱ្យវិនិយោគិនក្នុងតំបន់កាន់តែបង្កើនការយកចិត្តទុកដាក់ខ្លាំងឡើង។”

វេទិកាតភ្ជាប់ធុរកិច្ចនៅកម្ពុជាជាមួយវិនិយោគិនក្នុងស្រុក តំបន់ និងអន្តរជាតិ

ព្រឹត្តិការណ៍នេះក៏មានជាកិច្ចពិភាក្សាជុំវិញប្រធានបទ “ទស្សនវិស័យនៃការវិនិយោគ ឱកាសពង្រីកខ្លួននៅ ក្នុងប្រទេសកម្ពុជា និងគន្លឹះខ្លះៗសម្រាប់ធុរកិច្ចក្នុងការទាក់ទាញវិនិយោគទុន” ដែលមានការចូលរួម ពីតំណាងអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ រួមមានស្ថាប័ន Plug and Play, Golden Gate Ventures, Anthill Ventures, Satori Giants, Quest Ventures, Canadia Impact Fund, សហគមន៍គាំទ្រធុរកិច្ច (Help a Startup Out), ក្រុមហ៊ុន 2080 Ventures, and ក្រុមហ៊ុន Seedstars.

វេទិការនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរនៃការអភិវឌ្ឍធុរកិច្ចថ្មី។ តាមរយៈការភ្ជាប់ទំនាក់ទំនងនេះ ស្ថាបនិក បានត្រៀមខ្លួនរួចជាស្រេចចំពោះការវិវត្តខ្លួនពីដំណាក់កាលទទួលបានអតិថិជនដំបូង រហូតដល់ភាពជោគជ័យលើទីផ្សារ និងការវិនិយោគ។ វេទិកានាថ្ងៃនេះបានកៀរគរធុរកិច្ចថ្មី  វិនិយោគិនក្នុង និងក្រៅស្រុក ដើម្បីបង្កើនទំនុកចិត្ត ការទំនាក់ទំនង និងការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង។

អំពីសហគ្រិនខ្មែរ៖

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការផ្ទាល់ ជាមួយដៃគូ និងអ្នកទទួលផល។ ស្ថាប័ននេះមានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានពីប្រភព ស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើក និងផ្តល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលពាក់ព័ន្ធ។ ក្នុងនោះរួមមាន៖ សហគ្រិន ធុរកិច្ចថ្មីដែលមាននវានុវត្តន៍ សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល និងស្ថាប័នដៃគូ ដែលចូលរួមក្នុងការលើកកម្ពស់សកម្មភាពសហគ្រិនភាព ជំរុញនវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែមនៅក្នុង សេដ្ឋកិច្ចរបស់កម្ពុជា។

ព័ត៌មានទំនាក់ទំនងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ៖

សហគ្រិនខ្មែរ៖ កញ្ញា ក្រិច ស្រីនាង, ជំនាញការផ្នែកសហគ្រិនភាព និងនវានុវត្តន៍នៃសហគ្រិនខ្មែរ; sreyneang.krech@khmerenterprise.info

អំពី 2080 Ventures៖

2080 Ventures គឺជាក្រុមហ៊ុនពន្លឿនធុរកិច្ច និងកសាងធុរកិច្ចដែលមានទីស្នាក់ការកណ្តាលនៅ សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលដំបូង តាមរយៈការជំរុញការរីក ចម្រើនដែលផ្អែកលើការអនុវត្តជាក់ស្តែង ការរៀបចំខ្លួនឱ្យរួចរាល់សម្រាប់អ្នកវិនិយោគ និងការគាំទ្រក្នុងការ ពង្រីកវិសាលភាពធុរកិច្ចឆ្លងដែន។

2080 Ventures៖ លោក ស៊ុម សិរី, នាយកគ្រប់គ្រង (ប្រចាំកម្ពុជា) នៃ 2080 Ventures; sirey@2080.ventures

អំពី Seedstars

Seedstars គឺជាអង្គភាពសកលមានមូលដ្ឋាននៅប្រទេសស្វីស ដែលមានឥទ្ធិពលលើជីវភាពរស់នៅរបស់ប្រជាជនក្នុងទីផ្សារដែលកំពុងរីកចម្រើន តាមរយៈបច្ចេកវិទ្យា និងសហគ្រិនភាព។ សកម្មភាពរបស់សម្ព័ន្ធនេះ គ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីដែលកំពុងរីកចម្រើនជាង ៩០ តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗដូចជា កម្មវិធីពន្លឿនធុរកិច្ច ការវិនិយោគលើមូលធនវិនិយោគ និងសកម្មភាពកសាងក្រុមហ៊ុន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ seedstars.com

ព័ត៌មានទំនាក់ទំនង៖ Michaela Villaroman, Media Relations, michaela.villaroman@seedstars.com


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២​ ផ្នែកខ្លឹមសារ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/04/2026

ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 29/04/2026

កសិករអាចរកផលចំណេញបានខ្ពស់ពីការចិញ្ចឹមត្រី តែទន្ទឹមនឹងនោះ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យខាតទាំងដើម ខាតទាំងចុង

អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2026

ស្របពេលទំហំឥណទានបានកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកជំនាញហិរញ្ញវត្ថុបង្ហាញការយល់ឃើញថា កម្ពុជាគួរមានផែនការសកម្មភាពស្តង់ដារ (standard framework) មួយ

ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *