ព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា បង្ហាញពីវឌ្ឍនភាពនៃដំណោះស្រាយអេកូ ប្រកបដោយ​ភាព​ច្នៃប្រឌិតពី​វិស័យ​សាធារណៈ និងឯកជន

ភ្នំពេញ ៖ ការប្រារព្ធកម្មវិធីដ៏ធំបំផុតមិនធ្លាប់មាននៃការច្នៃប្រឌិតអេកូជាមួយនឹងការចាប់ផ្តើមសប្តាហ៍ថាមពលស្អាតឆ្នាំ២០២២ (CEW22) ដែលរៀបចំដោយ EnergyLab ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយវិស័យ​សាធារណៈ និងឯកជន ដើម្បីឆ្ពោះទៅការរស់​នៅ​បៃតង។

កម្មវិធីឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២២ នៅទីតាំងផ្សេងៗជុំវិញរាជធានីភ្នំពេញ ដែលនឹងត្រូវ​រៀបចំ​​ដោយដៃគូវិស័យ​សាធារណៈ និងឯកជនជាង ៣០មកពីវិស័យអេកូថាមពលស្អាត តំណាងរដ្ឋាភិបាល ស្ថានទូត និងអ្នកចូល​រួម​ជាសាធារណៈជនរាប់ម៉ឺននាក់។

លោក ណាថារុន ង៉ោស៊ុន (Natharoun Ngo Son) នាយកប្រចាំប្រទេសនៃអង្គការ EnergyLab បាននិយាយថា

“នេះគឺជាការ​ប្រារព្ធ​កម្មវិធីលើកទី៥របស់​សប្តាហ៍ថាមពលស្អាត។ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមជាច្រើនរៀងរាល់ឆ្នាំ ហើយវាអនុញ្ញាតឱ្យយើងគាំទ្រ​ដល់​ប្រទេសកម្ពុជាក្នុងការកសាងទំនាក់ទំនង និងកាត់បន្ថយគម្លាតរវាងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើននៅទូទាំងវិស័យ”

លោកបានបន្តថា ៖

“ប្រទេសកម្ពុជាមានធនធានថាមពលស្អាត ដោយមានសក្តានុពលថាមពលសូឡា និងថាមពលខ្យល់ដែលមាន​តម្លៃ​ទាប និងអាចប្រើប្រាស់​ដើម្បីពង្រឹង និងកាត់បន្ថយឧស្ម័នកាបូនិកក្នុងសេដ្ឋកិច្ចរបស់ខ្លួន បង្កើតការងារបៃតង កាត់បន្ថយតម្លៃអគ្គិសនី និងលើកកម្ពស់ឯករាជ្យភាពថាមពល”

កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដោយមាន​សុន្ទរកថា​បើកពីសំណាក់​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា អ្នកតំណាង យូអិនឌីភី ប្រចាំកម្ពុជា លោកស្រី Alissar Chaker  ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និង​លោក ណាថារុន ង៉ោស៊ុន នាយក​ប្រចាំ​ប្រទេសនៃអង្គការ EnergyLab។

ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានមានប្រសាសន៍ថា ៖

“អូស្ត្រាលីគឺជាអ្នកផ្តើមមូលនិធិឧបត្ថម្ភនៃសប្តាហ៍ថាមពលស្អាត ហើយប្តេជ្ញាធ្វើការ​ជាមួយ​កម្ពុជាក្នុងការកសាងវិស័យថាមពលស្អាតឱ្យរឹងមាំ និងបើកទំព័រពាណិជ្ជកម្ម និងការវិនិយោគបៃតង។ សប្តាហ៍​ថាមពល​ស្អាត គឺជាឱកាសដ៏ល្អសម្រាប់​អ្នក​ធ្វើគោលនយោបាយ អ្នកដឹកនាំ សង្គមស៊ីវិល និងអ្នកច្នៃប្រឌិត ដើម្បីរួមគ្នា​ពិភាក្សាអំពីការ​ផ្លាស់​ប្តូរថាមពលស្អាតរបស់កម្ពុជា ដើម្បីដោះស្រាយការ​ប្រែប្រួល​អាកាស​ធាតុ និងទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចបៃតង”

ក្នុងរយៈពេល ៧ ថ្ងៃនៃការប្រារព្ធកម្មវិធីដ៏ធំខាងលើនេះ ក៏មានកម្មវីធីជាច្រើនទៀតនៅកន្លែងផ្សេងៗគ្នា រួមទាំងសិក្ខាសាលារបស់និស្សិត និងវគ្គតស៊ូមតិ​នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ការពិភាក្សាលើប្រធានបទធុរកិច្ចថ្មីប្រកបដោយនិរន្តរភាព នៅមជ្ឈមណ្ឌលសហ​ប្រតិ​បត្តិ​ការ​កម្ពុជា-ជប៉ុន ការពិភាក្សាពីគោល​នយោបាយ​ថាមពលរបស់កម្ពុជា និងការអភិវឌ្ឍន៍ថាមពលស្អាតក្នុងតំបន់នៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងកម្មវីធីផ្សេងៗទៀត។

ព្រឹត្តការណ៍ឆ្នាំ២០២២ នេះត្រូវបានកំណត់ថាជាព្រឹត្តការណ៍ធំបំផុតប្រៀបធៀបនឹងឆ្នាំមុនៗ ហើយសប្ដាហ៍ថាមពលស្អាតគឺជាកម្មវិធីតែមួយគត់ដែលផ្ដល់វេទិកាលើកតម្កើង និងអបអរសាទរដល់បុគ្គល ក៏ដូចជាក្រុមហ៊ុនឆ្នើម ដែលអនុវត្តដំណោះស្រាយបរិស្ថាន និងតស៊ូមតិក្នុងវិស័យថាមពលនេះ។

គួរជម្រាបផងដែរថា នៅក្នុងឱកាសប្រកាសចាប់ផ្តើមអនុវត្តព្រឹត្តិការណ៍សប្ដាហ៍ថាមពលស្អាត កម្មវិធីក៏បានបង្ហាញមុខ និងប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភី (INDIVIDUAL AWARD) ផងដែរ ដែលអាចស្វែងរកវិធីវិជ្ជមាន និងទាក់ទាញ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងបង្កើតការសន្សំថាមពល ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធត្រជាក់ធម្មជាតិផងដែរ។

ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំរូបនេះមានឈ្មោះ ម៉ុច ភក្តី ភេទស្រី ដែលជា​ម្តាយ​ដ៏​មាន​មោទនភាព និង​មាន​កូន​៣​នាក់នៅក្នុងបន្ទុក​។ អ្នកនាង​មក​ពីស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយមានចំណូលចិត្តទទួលទានផ្លែ​ទុរេន។ ជាបទពិសោធ អ្នកនាងបានបម្រើការងារនៅជាមួយស្ថាប័ន អេ អឹម ខេ តាំងពីឆ្នាំ២០០៤ ហើយក៏ជាអ្នកដឹកនាំកម្មវិធី អេ អឹម ខេ ថាមពលស្អាតផងដែរ ដែលឈរ​លើ​តួនាទីជា​មន្ត្រី​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​របស់​នាង។

អ្នកនាងបានដឹកនាំការសាកល្បង EE នៅក្នុងអគារចំនួន ២ នៅកម្រិតទីស្នាក់ការកណ្តាល អេ អឹម ខេ ហើយបានរកឃើញវិធីវិជ្ជមានជាច្រើនក្នុងការលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលសហការីរបស់នាង ខណៈពេលដែលការស្វែងរកវិធីវិជ្ជមាន និងទាក់ទាញដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងបង្កើតការសន្សំថាមពល និងការប្រើប្រាស់ប្រព័ន្ធត្រជាក់ធម្មជាតិ។  អ្នកនាងបានគាំទ្រលើការផ្លាស់ប្តូរទៅប្រើប្រាស់អំពូល LED ពេញលេញ និងបានសម្របសម្រួលការសិក្សារយៈពេល ២ សប្តាហ៍ ដើម្បីស្វែងរកឧបករណ៍ប្រើប្រាស់ថាមពលច្រើនបំផុត រួមជាមួយនឹងការបណ្តុះបណ្តាល EE ទៅដល់សហសេវិកចំនួន២០០ នាក់ផ្សេងទៀត។

អ្វីដែលសំខាន់ អ្នកនាង ម៉ុច ភក្តី បានក្លាយជាជនគំរូ ក្នុងការបង្កើតការប្រកួតប្រជែងសន្សំថាមពលនៅទូទាំង អេ អឹម ខេ ១៥០ សាខា ហើយក៏កំពុងបំប្លែងគ្រួសាររបស់នាង រួមទាំងគ្រួសារអ្នកដទៃឱ្យឈានទៅដល់ការអនុវត្ត EE ទាំងអស់គ្នា!

បន្ថែមពីនេះ កម្មវិធីក៏មានការប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនដែលទទួលបានជ័យលាភីប្រចាំឆ្នាំផងដែរ ដែលបានទៅលើក្រុមហ៊ុន SOGE ជាឈ្មោះ និងម៉ាកសញ្ញាដ៏ល្បីនៃឧបករណ៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងមានប្រជាប្រិយភាពនៅលើទីផ្សារកម្ពុជា។ SOGE បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ ជាសមាគមមួយដោយផ្តោតតែមួយគត់ដើម្បីបង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា និងបានចុះបញ្ជីនៅឆ្នាំ២០១៣ ដែលធ្វើការលើបច្ចេកវិទ្យាថាមពលព្រះអាទិត្យនៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ អ្នកគ្រប់គ្រងកម្មវិធីអ៊ុត សុខផល្គុនតាមរយៈ៖ phalkun@energylab.asia

ឬចូលទៅកាន់បណ្តាញសង្គមផ្លូវការនៅ៖ https://www.facebook.com/cleanenergyweekcambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​