ទោះបីជាបញ្ហានៃវិបត្តិកូវីដ-19នៅបន្តអូសបន្លាយនៅកម្ពុជាក៏ដោយ ប៉ុន្តែគម្រោងសាងសង់សំណង់ថ្មីនានានៅតែបន្តមានជាហូរហែ ហើយក្នុងនោះចំនួនអ្នកជំនាញផ្នែកសាងសង់សំណង់(ស្ថាបត្យករ)ដែលបានចុះបញ្ជីស្របច្បាបើក៏មានការកើនឡើងរហូតដល់ប្រមាណជិត 1,200នាក់ គិតត្រឹមចុងឆ្នាំ2020កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងនៅក្នុងកិច្ចជំនួបពិភាក្សាការងារជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជានៅថ្ងៃទី4 ខែឧសភា ឆ្នាំ2021ថា ច្បាប់ស្តីពីសំណង់ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ2019 បានទទួលការអបអរសាទរ និងគាំទ្រពីស្ថាប័ននីតិប្បញ្ញត្តិ ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អ្នកវិជ្ជាជីវៈ និងមហាជនទូទៅផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា
“ជាមួយនឹងវិឌ្ឍនភាពនៃវិស័យសំណង់នៅកម្ពុជា ក្រោមការអនុលោម និងគោរពទៅតាមច្បាប់សំណង់ដែលបានដាក់ចេញ បានធ្វើឱ្យអ្នកជំនាញផ្នែកសាងសង់ ឬហៅថា ស្ថាបត្យករវិជ្ជាជីវៈទៅចុះបញ្ជីការនៅគណៈវិជ្ជាជីវៈកាន់តែច្រើន ដោយបច្ចុប្បន្ននេះកម្ពុជាមានស្ថាបត្យករចុះបញ្ជីសរុប 1,181នាក់ ខណៈដែលមុនពេលមានច្បាប់សំណង់ចំនួនស្ថាបត្យករចុះបញ្ជីមានតែ 838នាក់ កើន 3434នាក់ ស្មើ40.9ភាគរយថែមទៀត។ ដោយឡែក វិស្វករក្នុងវិស័យសំណង់ដែលបានចុះបញ្ជីមានចំនួនសរុប 4,623នាក់ ខណៈមុនចេញច្បាប់សំណង់មានតែ 2,274នាក់ កើន 2.349នាក់ ស្មើនឹងប្រមាណ 103.2ភាគរយថែមទៀត”
ក្រៅពីនេះសម្រាប់ប្រជាពលរដ្ឋដែលបានសុំលិខិតអនុញ្ញាតសាងសង់ក៏មានការកើនឡើងច្រើនជាងមុន ពោលគឺកាលពីឆ្នាំ2019 មុនច្បាប់ស្តីពីសំណង់ សំណង់មានលិខិតអនុញ្ញាតមាន 4,410គម្រោង ហើយការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតមាន 478ការដ្ឋាន។ នៅឆ្នាំ២០២០ ក្រោយមានច្បាប់សំណង់ បើទោះជាស្ថិតនៅស្ថានភាពរាតត្បាតនៃជំងឺកូវីដ-19 គម្រោងសាងសង់មានលិខិតអនុញ្ញាតបានកើនឡើងចំនួន 4,734គម្រោង ហើយការដ្ឋានសំណង់ដែលគ្មានលិខិតអនុញ្ញាតមានចំនួនតែ 107ការដ្ឋាន ស្មើនឹងប្រមាណ 2.2ភាគរយនៃចំនួនការដ្ឋានសរុបតែប៉ុណ្ណោះ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/03/2026
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង
ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/03/2026
ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហាប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល
ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/03/2026
ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់
SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content