យុវសិស្សមួយក្រុមបង្កើតគម្រោងឡជីវឧស្ម័នខ្នាតតូច សំដៅរួមចំណែកកាត់បន្ថយសំណល់ផ្ទះបាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

សំណល់ផ្ទះបាយ គឺសំដៅទៅលើកាកសំណល់ដែលសល់ពីការចម្អិន ឬបរិភោគប្រចាំថ្ងៃ ហើយខុស​ពីសំណល់រឹង ដែលគេកម្រយកសំណល់ផ្ទះបាយទៅកែច្នៃណាស់។ កាកសំណល់ផ្ទះបាយនេះ ក៏ជា​សំណល់ដែលមានក្លិនមិនល្អ និងធ្វើឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពបរិស្ថានផងដែរ។ ដោយឃើញពីបញ្ហានេះ និងចង់រួមចំណែកក្នុងការសម្អាតបរិស្ថានផង យុវសិស្សមួយក្រុមមកពីខេត្តកំពង់ចាមបានរួមគ្នាបង្កើតជាគម្រោងឡជីវឧស្ម័នខ្នាតតូច។

យុវសិស្ស គីម សោភា ដែលជាតំណាងក្រុម The 3R-youths បានរៀបរាប់ឱ្យដឹងថា ក្រុមរបស់ខ្លួនយក​គំនិតផ្ដួចផ្ដើមនេះទៅចូលរួមនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យប្រចាំឆ្នាំ២០២៣។ ជាលទ្ធផល ក្រុមយុវសិស្សរូបនេះទទួលបានជ័យលាភីលេខ ២។

យុវតីដែលកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែនកំពង់ចាមរូបនេះបានបន្តឱ្យដឹងទៀតថា ក្រុមរបស់ខ្លួនចាប់អារម្មណ៍ពីបញ្ហាបរិស្ថាន ​ហើយក្នុងនោះពួកគេក៏មើលឃើញថា កាកសំណល់​ផ្ទះបាយ មិនថានៅតាមទីក្រុង ឬទីជនបទនោះទេ ជារឿយៗតែងតែត្រូវបានខ្ជះខ្ជាយ បោះបង់ចោលដោយមិនមានការកែច្នៃឱ្យចេញជាប្រយោជន៍នោះទេ។

យុវតីរូបនេះបានលើកឡើងដូច្នេះថា ៖

«ឃើញដូច្នេះ ពួកយើងក៏ចាប់ផ្ដើមគិតថា តើកាកសំណល់ផ្ទះបាយទាំងអស់នេះ  ក្រៅពីយើងអាចយកវាទៅធ្វើជាជីសម្រាប់ដាក់ដំណាំ តើអាចយកទៅធ្វើជាអ្វីផ្សេងទៀតបាន? យើងក៏បានស្រាវជ្រាវ ហើយក៏ឃើញថា កាកសំណល់ផ្ទះបាយនេះអាចយកទៅធ្វើជាហ្គាសសម្រាប់ប្រើប្រាស់​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាន។»

បើតាមការបញ្ជាក់ឱ្យដឹងពីយុវតីខាងលើ ឡជីវឧស្ម័នដែលក្រុមរបស់ខ្លួនបានគ្រោងនឹងផលិតនេះ មានទំហំតូចល្មម អាចប្រើប្រាស់បានជាលក្ខណៈគ្រួសារ តាមភោជនីយដ្ឋាន និងតាមផ្សារបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នករស់នៅទីក្រុងភ្នំពេញក៏អាចប្រើប្រាស់ឡនេះបានដែរ។

ឡជីវឧស្ម័ននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព តាម​រយៈការយកកាកសំណល់ពីផ្ទះបាយ ដូចជា សំបកពងមាន់ សំបកផ្លែឈើ បន្លែខូចៗ និងសូម្បី​តែលាមកសត្វទៅដុតនៅក្នុងឡ ហើយវានឹងបំលែងទៅជាហ្គាសដែលអាចប្រើប្រាស់សម្រាប់​ចម្អិនម្ហូបអាហារបាន។

កាកសំណល់ផ្ទះបាយ ឬលាមកសត្វដែលសល់ពីការដុតក្នុងឡហើយនោះ ក៏អាចធ្វើជាជីកំប៉ុសដាក់ដំណាំដ៏ល្អមួយផងដែរ។

សម្រាប់តម្លៃវិញ យុវតីដដែលក៏បានបញ្ជាក់ផងដែរថា៖

«យើងគ្រោងប្រមូលផ្ដុំគ្នាជាមួយអ្នកសាងសង់ ដើម្បីសង់ឡជីវឧស្ម័ននេះសម្រាប់លក់តែម្ដង ដោយឡមួយមានតម្លៃ ៧០ដុល្លារ។ ពួកយើងបានគិតគូររួចហើយថា តម្លៃនេះ យើងអាចធ្វើបាន ហើយប្រជាជនក៏គាត់មានលទ្ធភាពទិញដែរ។»

យ៉ាងណាក៏ដោយ បច្ចុប្បន្នឡជីវឧស្ម័នខ្នាតតូចនេះកំពុងស្ថិតក្នុងគម្រោងនៅឡើយ​ ដូច្នេះ​ក្រោយ​បញ្ចប់ការសិក្សាពីថ្នាក់វិទ្យាល័យនេះទៅ កញ្ញា និងសមាជិកក្រុមចំនួន៣នាក់ផ្សេងទៀត មានបំណង​ចង់ជំរុញគម្រោងនេះឱ្យលេចចេញជារូបរាងឡើង ដោយរំពឹងចូលរួមកាត់បន្ថយនូវកាក​សំណល់ផ្ទះ​បាយ​ដែលមានក្លិនមិនល្អ ព្រមទាំងអាចកាត់បន្ថយករណីស្ទះលូមួយចំនួនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/07/2026

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​លោក​ ​Rumen​ ​Radev​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៨​ ​ខែកក្កដា ​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​របស់​លោក​ ​នឹង​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ២០២៦​ ​ខាងមុខ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

ជំនួញ, ព្រឹត្តិការណ៍

• 29/07/2026

អ្នកវិនិយោគជនជាតិខ្មែរមួយរូបបានបោះទុនជាង ៥ លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ដោយរំពឹងថានឹងជួយបង្កើនការផលិតក្នុងស្រុក និងជំនួសផលិតផលមីនាំចូលពីក្រៅប្រទេស

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម