រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Apsara Media Service (AMS) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Apsara Media Service (AMS) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ឱ្យកាន់តែទូលំទូលាយ មានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាផ្តល់នូវព័ត៌មានពិតដល់សាធារណជនទាំងជាតិ និងអន្តរជាតិ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបណ្តាញព័ត៌មាន Apsara Media Service (AMS) មានការផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មានជាច្រើន ដែលផ្តល់ការអប់រំ និងមានអត្ថប្រយោជន៍ដល់សង្គមជាតិ ជាពិសេសផ្តល់នូវចំណេះដឹងទូទៅ បង្ហាញពីកិច្ចអភិវឌ្ឍន៍សង្គមជាតិកម្ពុជាទៅកាន់សាធារណជនយ៉ាងទូលំទូលាយ។

នៅក្នុងឱកាសនេះផងដែរ លោកជំទាវ ឌិត នីតា ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងព័ត៌មានដល់ AMS នាពេលកន្លងមកនេះ ហើយតាមរយៈកិច្ចពិភាក្សាការងារនេះដែរ លោកជំទាវ បានគូសបញ្ជាក់ថា នឹងនៅតែបន្ដពង្រឹងការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាពល្អ ទាំងរូបភាព ទាំងខ្លឹមសារ ទៅឱ្យសាធារណជនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន AMS ដែលបានដើរ នាទីសំខាន់នៅក្នុងការផ្ដល់ព័ត៌មានទៅឱ្យសាធារណជន ដែលមានគុណភាពល្អ ទាំងរូបភាព ទាំងខ្លឹមសារ ជាការរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋខ្មែរគឺទទួលបាននូវព័ត៌មាន ដែលមានខ្លឹមសារល្អៗ ពាក់ព័ន្ធជាមួយព័ត៌មានអប់រំ សេដ្ឋកិច្ច បរិស្ថាន នយោបាយ ប្រវត្តិសាស្ត្រផ្សេងៗ ជាភាពសម្បូរបែបនៃខ្លឹមសារសម្រាប់ការផ្សព្វផ្សាយទៅដល់សាធារណជន។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារនៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ដូចនេះ សូមឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្តោតសំខាន់ទៅលើគុណភាពអត្ថបទ និងគុណភាពសារព័ត៌មាន ដែលសំដៅទៅលើការផលិតនៅព័ត៌មានដែលមានគុណភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនក៏ដូចជាដល់អ្នកអានទូទៅ។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសប្រពន្ធ័ផ្សព្វផ្សាយ AMS ត្រូវបង្កើននូវការងារផ្សាយឱ្យបានទូលំ ទូលាយបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋ គឺមានចំណេះដឹងខ្ពស់ ដែលត្រូវធ្វើឱ្យព័ត៌មាន របស់យើងប្រកបដោយគុណភាពខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច