អាល្លឺម៉ង់មួរម៉ៅនឹងរុស្ស៊ី លើបញ្ហាផ្គត់ផ្គង់ហ្គាស តែអឺរ៉ុបព្រមានឲ្យត្រៀមខ្លួនសម្រាប់សេណារីយ៉ូកាន់តែអាក្រក់

កាលពីខែមិថុនាកន្លងមកនេះ ប្រទេសរុស្ស៊ីបានសម្រេចចិត្តកាត់បន្ថយការផ្គត់ផ្គង់ហ្គាសដល់ទៅ៦០ភាគរយទៅឲ្យប្រទេសអាល្លឺម៉ង់ ហើយបានកាត់ផ្តាច់ទាំងស្រុងនូវការផ្កត់ផ្គង់ហ្គាសកាលពីសប្តាហ៍កន្លងទៅក្រោមមូលហេតុដើម្បីធ្វើការជួសជុល និងថែរក្សាម៉ាស៊ីនធំនៅបំពង់បង្ហូរហ្គាស Nord Stream 1 ។

លទ្ធផលដែលបានមកពីព្រឹត្តិការណ៍ទាំងពីរលើកនេះបានធ្វើឲ្យអឺរ៉ុបទាំងមូលទទួលបានបទពិសោធកង្វះខាតហ្គាសប្រើប្រាស់យ៉ាងអាក្រក់មួយ ហើយថែមទាំងបានបង្កភាពភ័យខ្លាច និងបារម្ភយ៉ាងខ្លាំងថា រុស្ស៊ី នឹងមិនធ្វើការផ្គត់ផ្គង់ហ្គាសសាជាថ្មីចំពោះពួកគេឡើយ ប៉ុន្តែសំណាងល្អកាលពីថ្ងៃទី២១ ខែកក្កដា រុស្ស៊ី ក៏បានដាក់ឲ្យដំណើរការនូវការផ្គត់ផ្គង់ហ្គាសឡើងវិញប្រមាណជា៤០ភាគរយ។

ទង្វើរបស់រុស្ស៊ីលើកនេះបានធ្វើឲ្យអាល្លឺម៉ង់ដែលជាអ្នកប្រើប្រាស់ហ្គាសរុស្ស៊ីច្រើនជាងគេនោះមានការមិនសប្បាយចិត្តឡើយដោយក្នុងនោះអធិកាបតី លោក Olaf Scholz បានហៅ រុស្ស៊ី ថា មិនមែនជាអ្នកផ្គត់ផ្គង់ហ្គាសដែលគួរឲ្យទុកចិត្តចំពោះទីផ្សារទៀតឡើយ។ ជាការឆ្លើយតបអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថាការលើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់រូបនេះគឺជាអ្វីដែលផ្ទុយទៅនឹងការពិត។

លោក Peskov បានបន្តថា ការពិតដែលនៅពីក្រោយការធ្លាក់ចុះនៃការផ្គត់ផ្គង់នោះគឺវាកើតឡើងដោយសារតែការរឹតត្បិត និងទណ្ឌកម្មខុសច្បាប់អន្តរជាតិដែលបានធ្វើឡើងដោយសហភាពអឺរ៉ុប និងអាល្លឺម៉ង់ខ្លួនឯងផ្ទាល់មកលើប្រទេសរុស្ស៊ី។ បច្ចុប្បន្នប្រសិនបើគ្រឿងចក្រ និងម៉ាស៊ីនទាំងអស់ដែលត្រូវបានជួសជុលរួចហើយរៀបចំឡើងវិញនោះប្រតិបត្តិការផ្គត់ផ្គង់នឹងដំណើរការឡើងវិញជាធម្មតា ប៉ុន្តែដោយបច្ចេកទេសគឺទៅតាមលទ្ធភាពដែលរុស្ស៊ីនឹងអាចធ្វើទៅបានប៉ុណ្ណោះ។

ដោយឡែកក្នុងពេលជាមួយគ្នានេះ ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃចន្ទម្សិលមិញនេះបានធ្វើការព្រមានថា ប្លុកអឺរ៉ុបទាំងមូលគួរតែត្រៀមខ្លួនឲ្យរួចជាស្រេចទៅថាសេណារីយ៉ូដែលមានលក្ខណៈអាក្រក់ជាងនេះនឹងអាចកើតឡើងចំពោះមុខនៅក្រោយពេលដែលរុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ហ្គាសទាំងស្រុង។

លោកស្រីបានបញ្ជាក់បែបនេះថា ៖ វិមានក្រឹមឡាំងលែងជាដៃគូដែលគួរឲ្យទុកចិត្តបានទៀតហើយសម្រាប់ការផ្គត់ផ្គង់ថាមពលទៅឲ្យអឺរ៉ុប។ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានរក្សាទុកហ្គាសរបស់ខ្លួនឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត និងដោយមានចេតនា។ ពេលនេះ រុស្ស៊ី ផ្គត់ផ្គង់ ហ្គាសឲ្យទៅមួយផ្នែកតូចប៉ុណ្ណោះក្នុងចំណោមរដ្ឋជាសមាជិកចំនួន១២របស់អឺរ៉ុប។ អឺរ៉ុបគួរចាប់ផ្តើមត្រៀមចិត្តត្រៀមកាយដើម្បី ប្រឈមមុខទៅនឹងសេណារីយ៉ូដ៏សែនអាក្រក់ ជាពិសេសនៅពេលដែលការចែកចាយហ្គាសនឹងត្រូវបិទទាំងស្រុងពីរុស្ស៊ីក្នុងពេលឆាប់ៗខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម