គម្រោងផ្លូវ​ជាតិលេខ​១០​នឹងជំរុញឱ្យ​ខេត្ត​ចំនួន៣​កាន់តែខិតជិតគ្នា និងលើកកម្ពស់វិស័យទេសចរណ៍

ភ្នំពេញ ៖ គម្រោង​ផ្លូវជាតិ១០​ដែលតភ្ជាប់ពី​ខេត្តចំនួន៣នៃតំបន់ជាយ​ដែនប្រទេស​កម្ពុជា ​រួមមាន ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍​សាត់ និងខេត្តកោះកុង​ បាន និងកំពុង​សាងសង់​យ៉ាង​មមាញឹក ហើយរដ្ឋាភិបាលក៏បានបន្ថែម​ថវិកា​សម្រា​ប់​កសាង​ស្ពាន​​ខ្ពស់ជាង​គេ​នៅកម្ពុជា​ផងដែរដែលស្ថិតលើ​កំណាត់ផ្លូវជាតិមួយនេះ ​ ខណៈដែលការអភិវឌ្ឍ​ផ្លូវជាតិលេខ​១០​នេះដែរ​នឹង​ជំរុញឱ្យ​ខេត្ត​ទាំង៣នៃជាយ​ដែន​ប្រទេស​នឹង​កាន់តែខិតជិត​គ្នា​ និងសម្រួល​ដល់​ការធ្វើដំណើររបស់​ទេសចរ​សម្រាប់ឆ្លងកាត់ខេត្តទាំង៣​​នេះ ។

លោក​ ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​បានថ្លែងថា ការអភិវឌ្ឍ​ផ្លូវ​ជាតិ​លេខ​១០​នឹងធ្វើឱ្យ​ការ​ធ្វើដំណើរ​រវាង​ខេត្តទាំង៣​នៅតាមបណ្ដោយជាយដែនប្រទេស​កម្ពុជា​រួមមានខេត្ត​បាត់ដំបង​ ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង​កាន់​តែមានភាពងាយស្រួល​ និង​លឿនរហ័ស​ប្រើ​ពេលខ្លី ដែលអាច​ជួយ​ជំរុញ​វិស័យ​ទេសចរ​ណ៍​នៃខេត្ត​ទាំង​នេះកាន់តែមានទំនាក់ទំនង​នឹង​គ្នាផងដែរ ។

លោកបន្តថា ៖

“នៅពេល​មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជាផ្លូវ​ជាដើមនេះ នឹងជំរុញឱ្យមានកា​រវិនិយោគ​បន្ថែមពីវិនិយោគ​នៅតាមតំបន់នោះផងដែរ។ ​ផ្លូវ​ជាតិលេខ​១០​នេះ នឹងជួយ​ជំរុញឱ្យមានការ​វិនិយោគ​បន្ថែម​នៅ​ក្នុង​ខេត្ត​ទាំង​៣ ពីព្រោះផ្លូវនេះនឹងក្លាយជា​ផ្លូ​វសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ខេត្តទាំង៣ទៅកាន់​ច្រក​ព្រំដែន​ មានគោលដៅទៅកាន់ក្រៅប្រទេស​ និងដឹកជញ្ជូនពីក្រៅប្រទេស​ចូលមកកម្ពុជា​វិញ”

លោក ​កែវ សារ៉ន ប្រធានសាខា​នៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្ត​បាត់ដំបង​ក៏បានឱ្យដឹង​ផង​​ដែរថា​​ បច្ចុប្បន្ន​នេះ នៅក្នុងខេត្ត​បាត់ដំបង​កំពុង​មានកា​រវិនិយោគ​ទៅលើ​រមណីយដ្ឋានទេសចរណ៍​មួយ​ចំនួន​ ​ហើយនៅពេលខាងមុខទេសចរ​ជាតិ និងអន្តរជាតិ​អាច​ចូលមកកាន់​ខេត្ត​បាត់ដំបង​តាមច្រក​ថ្មី​​នៃផ្លូ​វ​ជាតិ​លេខ​១០​នេះដែរ​ ដូច្នេះហើយ​នៅពេលដែល​ផ្លូវជាតិថ្មីៗ​សាងសង់​រួច​ វានឹង​រុញសក្ដានុពល​នៃខេត្ត​បាត់ដំបង​កាន់តែមានសន្ទុះទៅលើការ​វិនិយោគ​ និងទេសចរ​ណ៍បន្ថែម​ផងដែរ ​។

លោកបន្តថា​ ថ្វីត្បិតតែ​ពេលនេះ​បាត់ដំបង​មិនមានការ​វិនិយោគពីខាងក្រៅពិតមែន ប៉ុន្តែអ្នក​វិនិយោគ​ក្នុង​តំ​ប​ន់​​​​នេះផ្ទាល់​កំពុង​មមាញឹក​ក្នុងកា​រអនុវត្ត​គម្រោង​វិនិយោគរបស់ខ្លួន និង​បានរក្សា​តម្លៃដីធ្លី​និងអចលន​ទ្រ​ព្យ​ផ្សេ​ង​ស្ថិតនៅកម្រិត​មួយខ្ពស់ជា​ពិសេស​អចលនទ្រព្យ​នៅតំបន់​មានសក្ដានុពលក្នុងការទាក់ទាញ​ ។​

ស្រដៀងគ្នានេះ លោក ​ទុយ​ ប៉ោហេង​ ភ្នាក់ងារអចលនវត្ថុ​ប្រចាំខេត្តកោះកុង​ក៏បានលើក​ឡើ​ងផងដែរថា​ ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នៅក្នុងខេត្ត​កោះកុង និងគម្រោងផ្លូវជាតិលេខ​១០​នេះដែរ ក៏នឹងជំរុញឱ្យ​ខេត្តកោះកុង​កាន់​តែមានច្រក​ទទួល​វិនិយោគិន​ និងទេសចរ​ចូលមកសម្រាក ​និងកម្សាន្ត​បានកាន់តែច្រើន​  ខណៈបច្ចុប្បន្ន​នេះ សក្ដានុពល​ដី​ធ្លី​​នៅក្នុងខេត្តមួយនេះក៏ឃើញថា​កាន់តែមានភាពទាក់ទាញ​ និងជា​ឱកាស​ដ៏ល្អសម្រាប់​អ្នកមានទុនទិញទុក​ស​ម្រាប់​វិនិយោគ​នៅពេលអនាគត​។​

លោកបន្តថា​ នៅពេលគម្រោងផ្លូវជាតិលេខ​១០​និងផ្លូវសំខាន់ៗជាច្រើនទៀត​​តភ្ជាប់ពីតំបន់​ផ្សេង​ចូលមកកាន់​ខេត្ត​កោះកុង​ សាងសង់​រួចរាល់ លោក​រំពឹង​កំណើន​វិនិយោគ នៅក្នុង​ខេត្តកោះកុង​នឹងកាន់​តែមានសន្ទុះ​កាន់តែ​ខ្លាំង​ស្រប​នឹង​សក្ដានុពល​ខេត្តនេះ​​ក៏មានស្រាប់ហើយ​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh