ការដំឡើងអត្រាការប្រាក់បញ្ញើ គឺជាការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរឱ្យយកប្រាក់ទៅសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ

ភ្នំពេញ ៖ ការដំឡើងការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក បាន និងកំពុងក្លាយជាប្រធានបទមួយដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់លើកមកពិភាក្សា ដោយសារតែការដំឡើងនេះអាចនឹងមានផលប៉ះពាល់ដល់រំហូរទុនវិនិយោគ អត្រាប្តូរប្រាក់ និងសន្ទនីយភាពនៅលើទីផ្សារអន្តរជាតិ។

កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ធនាគារកណ្តាលអាមេរិក បានសម្រេចដំឡើងអត្រាការប្រាក់បន្ថែម និងលើកឡើងថា ការដំឡើងបែបនេះអាចនឹងមានបន្តទៀត ដើម្បីប្រយុទ្ធនឹងកំណើននៃតម្លៃទំនិញលើទីផ្សារ។ ការដំឡើងអត្រាការប្រាក់នាពេលនេះ បង្កើតក្តីបារម្ភថែមទៀតចំពោះការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ការដំឡើងនាពេលនេះ បានជំរុញឲ្យអត្រាការប្រាក់គោលកើនឡើងដល់ ៣ភាគរយ ទៅ៣.២៥ភាគរយ។

ស្រដៀងគ្នានេះ បច្ចុប្បន្ន គេសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា បានសម្រេចដំឡើងអត្រាការប្រាក់បញ្ញីរបស់ខ្លួនប្រមាណ ៧ភាគរយសម្រាប់ប្រាក់ដុល្លារ​ និងប្រមាណ ៨ភាគរយសម្រាប់បញ្ញើជាប្រាក់រៀល។ ក្នុងន័យនេះ វានឹងអាចជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យយកប្រាក់សន្សំរបស់ខ្លួនដាក់នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការផងដែរ។

លោក​ កាំង តុងងី ​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានសរសេររៀបរាប់ថា ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បណ្តាលមកពីការដំឡើងអត្រាការប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្ថយអតិផរណានៅសហរដ្ឋអាមេរិក។

លោកបានថ្លែងបន្តថា ៖

“ដូចយើងដឹងស្រាប់ហើយថា ប្រាក់ដុល្លាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដូច្នេះការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នឹងជំរុញឱ្យអត្រាការប្រាក់ជាទូទៅលើសកលលោកមានការប្រែប្រួល។ ដោយឡែក ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏ជាការចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យយកប្រាក់សន្សំរបស់ខ្លួនដាក់នៅតាមគ្រឹះស្ថានផ្លូវការផងដែរ”

ទោះបីជាយ៉ាងក៏ដោយ លោក តាំង តុងងី បានឱ្យដឹងថា ៖

“គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា មិនមានកង្វះសាច់ប្រាក់នោះទេ។ កម្ពុជា នៅតែជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគផ្នែកហិរញ្ញវត្ថុពីអន្តរជាតិ ប៉ុន្តែដោយការកើនឡើងនូវអត្រាការប្រាក់សកលធ្វើឱ្យប្រភពទុនពីក្រៅប្រទេសមានតម្លៃកើនឡើង ដូចនេះហើយបានជាយើងបង្កើនអត្រាការប្រាក់បញ្ញើក្នុងស្រុកផងដែរ។ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តផ្តល់ឥណទានជាធម្មតាជូនដល់ពលរដ្ឋកម្ពុជា ដែលមានលក្ខខណ្ឌសមស្រប”

លោកបានថ្លែងដូច្នេះថា ៖

“យើងសង្កេតឃើញគ្រឹះស្ថានធនាគារមួយចំនួន ចាប់ផ្តើមដំឡើងអត្រាការប្រាក់សម្រាប់ឥណទាន ពិសេសគ្រឹះស្ថានដែលពឹងផ្អែកខ្លាំងលើប្រភពទុនពីក្រៅប្រទេស។ ប៉ុន្តែសម្រាប់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាចិត្តនឹងមិនបង្កើនអត្រាការប្រាក់សម្រាប់ឥណទាន ឬប្រាក់កម្ចីនោះទេក្នុងស្ថានភាពបច្ចុប្បន្ន បើទោះបីជាយើងបានដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើក្តី។ យើងស្ម័គ្រចិត្តទទួលរងសំពាធការកើនឡើងចំណាយ ដោយមិនរុញសំពាធនេះទៅអតិថិជនឡើយ ហើយយើងសង្ឈឹមថា នេះជាការចូលរួមមួយផ្នែកទៀតរបស់យើងក្នុងការជួយស្តារជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ ជំងឺកូវីដ១៩”

សូមបញ្ជាក់ផងដែថា កាលពីពេលថ្មីៗនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានប្រាក់សន្សំនៅផ្ទះ សូមយកទៅដាក់សន្សំនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្លូវការ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ សុវត្ថិភាពប្រាក់សន្សំ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសសន្សំជាមួយគ្រឹះស្ថានសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ធនាគារហ្វីលីព ធនាគារហត្ថា ធនាគារអ៊ូរី និង ធនាគារអេសប៊ីអាយលីហួរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី