សួនឧស្សាហកម្ម កម្ពុជា-ចិន អាចនឹងលេចចេញរូបរាងនៅចុងឆ្នាំ២០២៤

ភ្នំពេញ ៖ សួនឧស្សាហកម្ម កម្ពុជា-ចិន គ្រោងនឹងបង្កើតឱ្យបាននៅចុងឆ្នាំ២០២៤ ឬយ៉ាងហោចណាស់នៅដើមឆ្នាំ២០២៥ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនកំពុងផ្តោតការយកចិត្តទុយកដាក់លើរឿងនេះ។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា លឹម ហេង បានប្រាប់ AMS Economy ថា ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំមុនជាមួយភាគីចិននៅទីក្រុង ណាននីង ខេត្តគ័រងស៊ី ដើម្បីបង្កើតសួនឧស្សាហកម្មកម្ពុជាចិននៅប្រទេសកម្ពុជាមួយ និងមួយទៀតនៅក្នុងប្រទេសចិន ព្រមទាំងមានសួនឧស្សាហកម្មអាស៊ានចិនផងដែរ។

គណៈប្រតិភូចិនមកពីខេត្តគ័រងស៊ី បានមកកម្ពុជាដើម្បីជំរុញនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចរាល់ក្នុងគោលបំណងជំរុញឲ្យចេញជាសួនឧស្សាហកម្មនេះឡើង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា៖

« យើងបានកម្រិតថា សួនឧស្សាហកម្មកម្ពុជាចិននឹងចេញជារូបរាងនៅចុងឆ្នាំ២០២៤នេះ ឬយ៉ាងយូរដើមឆ្នាំ២០២៥ »។

ចំពោះទីតាំងវិញ អ្នកឧកញ៉ាបានឱ្យដឹងថា៖

«យើងកំពុងសិក្សាកំណត់ទាំងអស់គ្នា ថាត្រូវយកទីតាំងកន្លែងណា។ ភាគីចិនសម្លឹងឃើញតំបន់ខាងមាត់សមុទ្រ ប៉ុន្តែអ្វីដែលយើងឲ្យយោបល់ទៅគាត់ ធ្វើម៉េចសួនឧស្សាហកម្មនេះត្រូវជិតតំបន់វត្ថុធាតុដើមដែលជាផលិតផលកសិកម្មរបស់យើង។ ពួកគាត់មកហ្នឹងគឺគោលបំណងកែច្នៃវត្ថុធាតុដើមដែលជាផលិតផលកសិកម្មកម្ពុជាយើងដើម្បីធ្វើការនាំចេញ។ដូច្នេះប្រហែលជាអាចកំណត់ទីតាំងមួយច្បាស់លាស់ក្នុងរយៈពេលមួយខែពីរខែនេះដើម្បីឈានដល់ការបង្កើតសួនឧស្សា​ហ​កម្មនេះឡើង»។

អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា៖

«បើសួនឧស្សាហកម្មនេះកើតចេញរូបរាងគឺជាការជំរុញពាណិជ្ជកម្មមួយដ៏ល្អប្រសើរនូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជាចិនដែលយើងកំពុងអនុវត្ត ខណៈប្រទេសទាំងពីរកំពុងតែកំណត់គោលដៅថា តំបន់ប៉ូលសេដ្ឋកិច្ចពិសេសទី៤ដែលផ្តោតលើហ្វូងមច្ឆា និងស្រូវ នៅតំបន់ភូមិភាគពាយ័ព្យនិងការកែច្នៃឱ្យអស់លទ្ធភាព ដើម្បីជំរុញការនាំចេញនេះអាច»។

លោកឧកញ៉ា ឈិន កេន ដែលជាអ្នកសម្របសម្រួលការនាំចេញទំនិញពីកម្ពុជាទៅចិនបានមានប្រសាសន៍ប្រាប់ AMS Economy ថា៖ ការបង្កើតសួនឧស្សាហកម្មចិន កម្ពុជា នេះ មានសារៈសំខាន់ និងល្អសម្រាប់ប្រទេសទាំងពីរជាពិសេសកម្ពុជា។

លោកឧកញ៉ាបានលើកឡើងថា៖

«ពេលណាបង្កើតសួនឧស្សាហកម្ម គឺត្រូវការដី ដូច្នេះជួយធ្វើឱ្យវិស័យអចលទ្រព្យល្អប្រសើរ។ ពេលត្រូវការសាងសង់រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ នឹងជួយឱ្យវិស័យសំណង់នៅកម្ពុជាកើនឡើង បង្កើតការងារ និងកំណើនតម្រូវការវត្ថុធាតុដើម​។ ជាងនេះទៅទៀត នឹងជួយជំរុញសេដ្ឋកិច្ច បង្កើនចំណូលពន្ធជាតិ ទាក់ទាញវិនិយោគិន និងលើកស្ទួយផលិតផលកសិកម្ម»។

គួររំលឹកថា៖ កាលពីដើមឆ្នាំ២០២៤ អ្នកជំនាញផ្នែកពាណិជ្ជកម្មកម្ពុជា និងចិន បានជួបពិភាក្សាគ្នាលើការសិក្សាកំណត់ទីតាំងដើម្បីឈានទៅសាងសង់សួនឧស្សាហកម្ម កម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើបៗសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម។

លោកបណ្ឌិត មាស ពិសិទ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមន្ត្រីនៃអង្គភាពជំនាញបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងរៀបចំឲ្យមានសួនឧស្សាហកម្មនេះ ដែលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងបង្កើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងផ្នែកកែច្នៃ វេចខ្ចប់ ទុកដាក់ដោះរបាំងបច្ចេកទេស (SPS) និងនាំចេញកសិផល។

លោកស្រី តាន់ ស៊ីវហុង( Tan Xiuhong) ប្រធានគណៈប្រតិភូសេដ្ឋកិច្ចនិងពាណិជ្ជកម្មខេត្ត គ័រងស៊ី បានឱ្យដឹងថា៖ សួនឧស្សាហកម្មកម្ពុជា-ចិន នេះ  នឹងរួមចំណែកអភិវឌ្ឍ ដោយជួយសម្រួលដល់ការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការដោះរបាំងបច្ចេកទេសសម្រាប់ទំនិញនាំចេញពីកម្ពុជាទៅចិន និងទៅប្រទេសផ្សេងទៀត ខណៈទំនិញសំខាន់ៗដែលភាគីចិនចង់នាំចេញពីកម្ពុជា ដោយប្រើយន្តការសួនឧស្សាហកម្មនេះ មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ ដូចជាកម្ទេចឈើ អង្ករ កៅស៊ូ ផ្លែឈើ ដំឡូងមីស្ងួត ម្សៅដំឡូងមី ព្រមទាំងកសិផលជាច្រើនទៀត ។

លោកស្រីបានបញ្ជាក់ថា៖ សួនឧស្សាហកម្មកម្ពុជា-ចិននៅតំបន់ស្វយ័តគ័រងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រកទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសក្នុងតំបន់អាស៊ាន និងច្រកនាំចេញ-នាំចូល។ខេត្តគ័រងស៊ី គឺជាតំបន់ឆ្នេរតែមួយគត់ នៅភាគខាងលិចប្រទេសចិន ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់និងជាច្រកព្រំដែនសម្រាប់ប្រទេសចិន ក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោកនិងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ានព្រមទាំងជាច្រកចូលសមុទ្រដ៏ងាយស្រួលបំផុតនៅភាគនិរតីប្រទេសចិន។

សម្រាប់កម្ពុជា និងចិន បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលមេដឹកនាំកំពូលនៃប្រទេសទាំងពីរសម្រេចបាន ជាពិសេសក្នុងការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នា។

គួរឱ្យដឹងផងដែរថា ក្នុងជំនួបដោយឡែកជាមួយលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គណៈប្រតិភូសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន បានពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់សួនឧស្សាហកម្មចិន-កម្ពុជា នៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិននិងដើម្បីសិក្សាស្វែងយល់ពីគោលនយោ​បាយ និងឱកាសវិនិយោគនៅកម្ពុជាជាពិសេសសិក្សាពីលទ្ធភាពក្នុងការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិននៅកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ