សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

​ភ្នំពេញ​៖​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព​។

​សន្និសីទ​នេះ​ រៀបចំ​ឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​ចាប់​ពី​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃ​ទី​២០​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ប្រធានបទ ​«​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ជំនឿ​ទុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​» ​ក្រោមអធិបតីភាព ​លោក​ជំទាវ​បណ្ឌិត​ ​ជា​ សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ និងថ្នាក់ដឹកនាំច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

​គោល​បំណង​សំខាន់​នៃ​សន្និសីទ ​គឺ​ដើម្បី​សម្រួច ​និង​កំណត់​ទិសដៅ​អនាគត​នៃ​វិស័យ​ធនាគារ​កម្ពុជា​ ​តាមរយៈ​ការ​លើកកម្ពស់​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ស្ថិរ​ភាព​ហិរញ្ញវត្ថុ​ ​ពង្រឹង​គុណភាព​ឥណទាន ​សន្ទនីយភាព​ ​និង​ភាព​ធន់​នៃ​ប្រតិបត្តិការ​ ​ព្រមទាំង​ពង្រឹង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​(​AML​/​CFT​)​ ​សន្តិសុខ​សាយប័រ ​ការ​ទប់ស្កាត់​បទល្មើស​ហិរញ្ញវត្ថុ​ ​និង​កិច្ចការពារ​អតិថិជន​។

​សន្និសីទ​ក៏​បាន​ផ្តល់​វេទិកា​សម្រាប់​ចែក​រំលែក​បទពិសោធន៍​ក្នុង​តំបន់​អាស៊ាន ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ឌីជីថល ​និង​ការ​ទូទាត់​ឆ្លង​ដែន ​ព្រមទាំង​ពិភាក្សា​ពី​ការ​ប្រែក្លាយ​កិច្ច​សន្ទនា​ស្តីពី​ហិរញ្ញប្បទាន​បៃតង​ ​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​ឱ្យ​ទៅ​ជា​សកម្មភាព​ជាក់ស្តែង​ក្នុង​វិស័យ​ធនាគារ​។

​លោក​ជំទាវ​បណ្ឌិត​ ​ជា សិរី ​បាន​លើកឡើង​ថា​ ​បរិយាកាស​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ​ដោយ​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​ប្រែប្រួល​ខ្លាំង​នៅ​តាម​ទីផ្សារ​។ ​ក្នុង​បរិបទ​នេះ​ ​ទំនុកចិត្ត​គឺជា​ចំណុច​សំខាន់​ដែល​ត្រូវ​ការពារ ​និង​ពង្រឹង​។

​លោក​ជំទាវ​បាន​កំណត់​អាទិភាព​សំខាន់​ចំនួន​បី​សម្រាប់​កិច្ច​ពិភាក្សា ​រួម​មាន​ ភាព​ធន់ ​(​Resilience​)​ ​តាមរយៈ​ការ​រក្សា​វិន័យ​រឹងមាំ​លើ​ការ​ផ្តល់​ឥណទាន ​ដើមទុន ​និង​សន្ទនីយ​ភាព​;​ ​សុចរិត​ភាព​ ​និង​តម្លាភាព ​(​Integrity ​&​ Transparency​)​ ​តាមរយៈ​ការ​ពង្រឹង​ប្រសិទ្ធភាព​ AML​/​CFT ​និង​ការ​ការពារ​អ្នក​ប្រើប្រាស់​;​ និង​ ​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​មាន​សុវត្ថិភាព​ ​និង​បរិយាបន្ន​ ​(​Secure ​&​ ​Inclusive ​Digital ​Finance​)​ ​តាមរយៈ​ការ​អភិវឌ្ឍ​ KHQ​R ​និង​ការ​ទូទាត់​ឆ្លង​ដែន ​ដោយ​ធានា​ថា​សន្តិសុខ​សាយប័រ ​និង​ភាព​ធន់​នៃ​ប្រព័ន្ធ​ដើរ​ទន្ទឹម​គ្នា​ជា​មួយន​វានុវត្តន៍​។

​លោក​ជំទាវ​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ ​កិច្ច​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ ​នឹង​នាំមក​នូវ​គំនិត​ ​និង​ដំណោះស្រាយ​ជាក់ស្តែង​ ​ដែល​អាច​រួមចំណែក​កំណត់​ទិសដៅ​អនាគត​របស់​វិស័យ​ធនាគារ​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​លោក​ រ័ត្ន​ ​សោភ័ណ ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ប្រធានបទ​នៃ​សន្និសីទ​ឆ្លុះបញ្ចាំង​ពី​ការពិត​ថា​ ​វិស័យ​ធនាគារ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ផ្អែក​លើ​ទំនុកចិត្ត​ ​ហើយ​ទំនុកចិត្ត​នេះ​ទៀត​សោត​ត្រូវតែ​បង្កើន​ជា​រៀងរាល់​ថ្ងៃ ​តាមរយៈ​ការ​សម្រេចចិត្ត​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ដោយ​ស្មើ​ភាព ​និង​ការ​ប្រកាន់ខ្ជាប់​នូវ​ការ​ទទួលខុសត្រូវ​។

​ទោះជា​យ៉ាង​ក៏ដោយ​ ​វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​។ ​ជាមួយគ្នា​នេះ​ វិស័យ​ធនាគារ​ក៏​កំពុង​ប្រឈម​នឹង​ការ​ក្លែងបន្លំ​ ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត ​និង​បទល្មើស​ហិរញ្ញ​វត្ថុ​ដែល​កាន់តែ​ស្មុគស្មាញ​។​ ​ទន្ទឹម​នឹង​នេះ​ ការ​រំពឹង​ទុក​ពី​សាធារណជន​ចំពោះ​ការ​ការពារ​អតិថិជន​ក៏​កាន់តែ​ខ្ពស់​ផងដែរ​។

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖​«​ទោះបីជា​វិស័យ​ធនាគារ​នៅតែ​មាន​ដើមទុន​ ​សាច់​ប្រាក់​ងាយស្រួល ​និង​មូលដ្ឋាន​គ្រឹះ​ស្ថាប័ន​រឹងមាំ​ក៏ដោយ​ ​ក៏​មិន​គួរ​មើល​ស្រាល​ចំពោះ​ហានិភ័យ​ដែល​អាច​កើតមាន​ឡើយ​។ ​ដើម្បី​រក្សា​ភាព​ធន់​របស់​វិស័យ​ ត្រូវ​មាន​ការ​កំណត់ និង​ដោះស្រាយ​ហានិភ័យ​ឱ្យ​បាន​ទាន់​ពេលវេលា​ ការ​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រុងប្រយ័ត្ន​ ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​មាន​ការ​ទទួលខុសត្រូវ​សម្រាប់​អ្នក​ប្រើប្រាស់​កម្ចី ​ព្រមទាំង​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​កិច្ច​សហការ​ជិត​ស្និទ្ធ​ជាមួយនិយតករ ​និង​ដៃគូ​ពាក់ព័ន្ធ​»​។

​សម្រាប់​កម្មវិធី​សន្និសីទ ​លោក​ រ័ត្ន​ ​សោភ័ណ ​បាន​លើកឡើង​ថា​ ​កិច្ច​ពិភាក្សា​នឹង​ផ្តោត​លើ​សំណួរ​សំខាន់​ចំនួន​ប្រាំមួយ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចាប់​យក​ឱកាស​កំណើន​ដោយ​មិន​មើល​ស្រាល​ហានិភ័យ​ ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​ការ​ការពារ​អ្នក​ប្រើប្រាស់​ ការ​ពង្រីក​ប្រព័ន្ធ​ទូទាត់​ដែល​មាន​សុវត្ថិភាព​ ​និង​ទំនុកចិត្ត​ឌីជីថល ការ​ដឹកនាំ​ហិរញ្ញប្បទាន​ទៅកាន់​សកម្មភាព​ផលិតភាព​ ​និង​ចីរភាព​ ​និង​ការ​កសាង​ធនធាន​មនុស្ស​ ​និង​ស្តង់ដារ​វិជ្ជាជីវៈ​។

ទន្ទឹម​នេះ​ ​លោក​បាន​បន្ថែម​ថា​ ​Bakong​,​ KH​QR ​និង​ការ​តភ្ជាប់​ប្រព័ន្ធ​ ​QR ​ក្នុង​តំបន់​ ​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ទូទាត់​ដែល​មាន​ល្បឿន​លឿន ​និង​កាន់តែ​មាន​បរិយាបន្ន​។​ ទន្ទឹម​នឹង​នេះ​ ការ​អភិវឌ្ឍ​ផ្នែក​ឌីជីថល​ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ដ៏​រឹងមាំ​ ​ការ​តាមដាន​ការ​ក្លែងបន្លំ​តាម​ពេលវេលា​ជាក់ស្តែង​ ​ភាព​ធន់​នៃ​ប្រតិបត្តិការ​ ការ​ការពារ​ទិន្នន័យ ​និង​ការ​ទំនាក់ទំនង​ច្បាស់លាស់​ជាមួយ​អតិថិជន​។

​សន្និសីទ​ក៏​ផ្តោត​លើ​ការ​ជំរុញ​ហិរញ្ញប្បទាន​សម្រាប់​សេដ្ឋកិច្ច​ពិតប្រាកដ​ ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ ​ពាណិជ្ជកម្ម ​និង​កសិកម្ម ​ព្រមទាំង​ការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​បៃតង ​និង​ហិរញ្ញប្បទាន​សម្រាប់​ការ​ផ្លាស់ប្តូរ​។ ​កិច្ច​ពិភាក្សា​នឹង​ពិនិត្យ​លើ​ការ​ប្រើប្រាស់​ការ​ធានា​ ហិរញ្ញប្បទាន​ចម្រុះ​ ​ទិន្នន័យ​ ​និង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​ដោយ​មិន​ធ្វើឱ្យ​គុណភាព​ឥណទាន​ធ្លាក់ចុះ​។

​លើ​ផ្នែក​ធនធាន​មនុស្ស​ ​លោក​ រ័ត្ន សោភ័ណ ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ពង្រឹង​ជំនាញ​ក្នុង​ការ​ដោះស្រាយ​ឥណទាន​ ​ការ​គ្រប់គ្រង​ហានិភ័យ​ ​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ការ​ការពារ​អ្នក​ប្រើប្រាស់​ ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ទិន្នន័យ​ អភិបាលកិច្ច​ ​AI ​និង​ ES​G​។ ​លោក​បាន​ចាត់ទុក​ការ​កសាង​កម្លាំង​ពលកម្ម​បែប​ ​«​Bionic ​Workforce​» ​និង​កម្លាំង​ពលកម្ម​ជំនាន់​ថ្មី​ ​ជា​របៀប​វារៈ​សំខាន់​សម្រាប់​វិស័យ​ធនាគារ​។

​លោក​បាន​ជំរុញ​ឱ្យ​កិច្ច​ពិភាក្សា​ក្នុង​សន្និសីទ​នាំ​ទៅ​រក​ការ​ឯកភាព​លើ​ការ​អនុវត្ត​ជាក់ស្តែង​ ​ដោយ​កំណត់​អាទិភាព​ ​អ្នក​ទទួលខុសត្រូវ ​និង​កាល​កំណត់​ច្បាស់លាស់ ព្រមទាំង​មាន​ការ​តាមដាន​តាមរយៈ​ក្រុមប្រឹក្សា​ AB​C ​គណៈកម្មាធិការ​ ​លេខាធិការដ្ឋាន​ ​និង​កិច្ច​សន្ទនា​គោល​នយោបាយ​។

តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​នៅ​ឆមាស​ទី​មួយ ​ឆ្នាំ​២០២៦ ​មាន​ស្ថាប័ន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៦​១ ​ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជកម្ម​ ៥​៨ ​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​បី​។

​ប្រព័ន្ធ​នេះ​ក៏​រួម​មាន​ស្ថាប័ន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ​១០៤ ​រួម​មាន​ធនាគារ​ឯកទេស​ ៧​ ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ ​៨៥ ​និង​ស្ថាប័ន​ជួល​ហិរញ្ញវត្ថុ​ ​១២ ​ព្រមទាំង​ស្ថាប័ន​ឥណទាន​ជនបទ​ចំនួន​ ៨៨​។

​ទ្រព្យ​សកម្ម​របស់​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ ​២​.​៥ ​ភាគរយ​ ​ដល់​ ៣៩៩​.​៣​ ពាន់​ពាន់​លាន​រៀល​ ​ឬ​ប្រមាណ​ ​៩៩​.​៨ ពាន់​លាន​ដុល្លារ​ ​ខណៈ​ប្រាក់​កម្ចី​អតិថិជន​កើនឡើង​ ​៤​.​៦​ ​ភាគរយ ​ដល់​ ២៥៦​.​៧ ​ពាន់​ពាន់​លាន​រៀល​ ​ឬ​ ​៦៤​.​២ ពាន់​លាន​ដុល្លារ​។

​ប្រាក់​បញ្ញើ​របស់​អតិថិជន​ក៏​បាន​កើនឡើង​ ​៤​.​៤ ​ភាគរយ ​ដល់​ ​២៥៧​.​៤ ពាន់​ពាន់​លាន​រៀល​ ​ឬ​ ​៦៤​.​៤​ ពាន់​លាន​ដុល្លារ​ ​ខណៈ​ដើមទុន​សរុប​កើនឡើង​ ​៣ ​ភាគរយ​ ​ដល់​ ៤២ ពាន់​ពាន់​លាន​រៀល ​ឬ​ ​១០​.​៥ ​ពាន់​លាន​ដុល្លារ​។

​សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥​ ​ ​គឺ​ជា​វេទិកា​សំខាន់​សម្រាប់​ការ​ផ្លាស់ប្តូរ​ទស្សនៈ ​និង​បទពិសោធន៍​ ព្រមទាំង​ជំរុញ​កិច្ច​សហការ​រវាង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​កសាង​ប្រព័ន្ធ​ធនាគារ​ដែល​មាន​ស្ថិរ​ភាព​ ​សុចរិត​ភាព​ នវានុវត្តន៍​ ​និង​អាច​រក្សា​បាន​នូវ​ទំនុកចិត្ត​ពី​សាធារណជន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *