ទំនាក់ទំនងរវាងចិន និង​ឥណ្ឌា កាន់តែមានភាពប្រសើរឡើងវិញបន្ទាប់ពីមេដឹកនាំទាំងពីរជួបគ្នា

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ទំនាក់ទំនងរវាងចិន និង​ឥណ្ឌា កំពុងមានភាពប្រសើរឡើងវិញបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នាកាលពីថ្ងៃអាទិត្យ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបប្រជុំក្រៅផ្លូវការនៃកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីង។ ការ​ជួបប្រជុំក្រៅផ្លូវការនេះ​មាន​រយៈពេល​ជិត​មួយ​ម៉ោង។ ប្រធានាធិបតីចិន Xi បាននិយាយប្រាប់លោក Modi ថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកទាំងពីរនេះត្រូវតែធ្វើជាមិត្តនឹងគ្នា និងជាអ្នកជិតខាងដ៏ល្អ ដែលដើរតួយ៉ាងសំខាន់នៅក្នុងសកលលោកខាងត្បូង។

លើសពីនេះ លោក Xi បាននិយាយនៅក្នុងការបើកសុន្ទរកថា ៖

«ប្រទេសចិន និងឥណ្ឌា គឺជាប្រទេសពីរដែលមានអរិយធម៌ចាស់បំផុត ហើយយើងក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក និងជាផ្នែកមួយនៃសកលលោកខាងត្បូង … វាមានសារៈសំខាន់ណាស់ក្នុងការធ្វើជាមិត្ត ធ្វើជាអ្នកជិតខាងដ៏ល្អ ប្រៀបដូចជា នាគ និង ដំរី»។

ដោយឡែក លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បានលើកឡើងដែរ​ថា​ ​៖

«យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង​របស់​យើង​ទៅ​មុខ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ជឿ​ទុក​ចិត្ត​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ ​បន្ទាប់​ពី​បញ្ហា​ព្រំដែនធូរស្រាល បរិយាកាស​សន្តិភាព និង​ស្ថិរភាព​ត្រូវ​បាន​បង្កើត​ឡើង»។

គួរឲ្យបញ្ជាក់ដែរថា នេះគឺជាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ គេមិនរំពឹងទេថា កិច្ចពិភាក្សារវាងលោក Xi និង Modi អាចដោះស្រាយវិវាទធំៗបានច្រើននោះទេ ប៉ុន្តែវត្តមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌាមកកាន់ទីប្រទេសចិន គឺជាសញ្ញានៃការរៀបចំឡើងវិញជាយុទ្ធសាស្រ្តដើម្បីដោះស្រាយភាពងាយរងគ្រោះភូមិសាស្ត្រនយោបាយ។ លើសពីនេះ លោក Modi នឹងមិនចូលរួមជាមួយលោក Xi , ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ដូចជាមេដឹកនាំកូរ៉េខាងជើង Kim Jong Un សម្រាប់ព្យុហយាត្រាយោធារបស់ចិននៅថ្ងៃពុធខាងមុខនេះទេ។

សូមបញ្ជាក់ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ២០២០ ប៉ុន្តែទីក្រុងប៉េកាំង និងទីក្រុងញូវដែលីបានព្យាយាមជួសជុលទំនាក់ទំនងនេះឡើងវិញកាលពីឆ្នាំមុន។ ក្នុងឆ្នាំ២០២៥ នេះ​ សង្គ្រាមពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump គឺជាឱកាសសម្រាប់ប្រទេសទាំងពីរផ្សះផ្សារទំនាក់ទំនងឡើងវិញ ពិសេសទាំងចិន និង ឥណ្ឌាសុទ្ធតែត្រូវប្រឈមមុខនឹងពន្ធខ្ពស់។ ទីក្រុងវ៉ាស៊ីនតោនបានចំណាយពេលជាច្រើនឆ្នាំក្នុងការកាត់ក្តីឈរខាងទីក្រុងញូវដែលីប្រឆាំងនឹងទីក្រុងប៉េកាំង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះត្រូវបានបំផ្លាញនៅឆ្នាំនេះ ដោយសារអាម៉េរិកសម្រេចចិត្តដាក់ពន្ធ ៥០% លើការនាំចូលពីឥណ្ឌា។ ការដំឡើងពន្ធ​នេះ​ គឺជាការ​ដាក់​ទណ្ឌកម្ម​ឥណ្ឌា​សម្រាប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី ខណៈដែលទី​ក្រុង​ដេលីជារឿយៗអះអាងថា ការ​ទិញ​ប្រេងនេះគឺដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ និង​ឈាន​ទៅ​រក​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត។

ជាក់ស្តែង មុនពេលដែលលោក Modi ធ្វើដំណើរមកកាន់ប្រទេសចិន លោកបានជួបគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ដើម្បីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមសន្តិសុខសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ និង ធ្វើការរួមគ្នាលើឧបករណ៍អេឡិចត្រូនិក បញ្ញាសិប្បនិម្មិត សារធាតុរ៉ែសំខាន់ៗ ថាមពលស្អាត និងឱសថជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងតូក្យូក៏បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៦៧ ពាន់លានដុល្លារសម្រាប់វិនិយោគនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ និងផ្ទេរបច្ចេកវិទ្យារថភ្លើងល្បឿនលឿន Shinkansen “E10 series” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *