កសិករម្នាក់នៅខេត្តកែបកែច្នៃកិនចំណីមាន់ដោយខ្លួនឯងអាចផាត់ថ្លៃចំណាយបានជាង ៣០%

កែប ៖ វិស័យចិញ្ចឹមសត្វនៅកម្ពុជាជារួមតែងជួបនូវផលវិបាកជារឿយៗ ដែលបញ្ហាកន្លងមកគឺអ្នកផលិតតែងត្អូញត្អែរថាលក់បានថ្លៃទាប ប៉ុន្តែតម្លៃនៅលើទីផ្សារបែជាមានតម្លៃខ្ពស់ជាងការលក់ចេញរបស់អ្នកផលិតជាដើម។ ជាមួយគ្នានេះ ការចិញ្ចឹមសត្វក៏ត្រូវការដើមទុនច្រើនផងដែរ ក្នុងនោះមួយផ្នែកត្រូវបែងចែកទៅលើចំណីសត្វ និងមួយផ្នែកទៀតត្រូវគិតគូសម្រាប់ការគាំពារសុខភាពសត្វ។

យ៉ាងណាមិញ ប្រសិនបើអ្នកចិញ្ចឹមសត្វអាចមានលទ្ធភាពធ្វើចំណីដោយខ្លួនឯង វាពិតជារឿងដែល អាចចំណេញបានច្រើន ពោលគឺកាត់បន្ថយថ្លៃដើមផលិតបានមួយផ្នែក។ ដូចអ្វីដែលកសិករម្នាក់បានធ្វើ គឺការស្រាវជ្រាវ រិះរកវិធី ដើម្បីកិនចំណីសត្វដោយខ្លួនឯង ដោយមិនចាំបាច់ទិញពីគេ។

កសិកររូបនេះ មានទីលំនៅនៅក្នុងខេត្តកែប ដែលសព្វថ្ងៃលោកជាប្រធានបណ្ដុំចិញ្ចឹមមាន់ស្រែ។លោកបានប្រើប្រាស់នូវម៉ាស៊ីនសម្រាប់វៃចំណី ដោយមានបច្ចេកទេសកាត់បន្ថយការចំណាយ តាមរយៈការកិនកូនត្រី និងសម្បកក្ដាមជាដើម។

លោក អោម ភារុំ បានឱ្យដឹងថា លោកផលិតចំណីនេះ ដើម្បីផ្គត់ផ្គង់ការចិញ្ចឹមមាន់មេ ព្រមទាំង ផលិតកូនមាន់ដើម្បីលក់ផងដែរ។ ម្យ៉ាងទៀត លោកមើលឃើញថា បច្ចុប្បន្នទីផ្សារមាន់សាច់កំពុងមានតម្រូវការខ្ពស់។

លោក អោម ភារុំ បានបញ្ជាក់ទៀតថា លោកបានចាប់ផ្ដើមការចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់អស់រយៈពេល ៤ ឆ្នាំហើយ។ អ្វីដែលលោកកំពុងធ្វើធ្វើគឺមិនជាធំដុំទេ ពោលគឺជាលក្ខណៈគ្រួសារ ឆ្លៀតពេល ពីការធ្វើការងារប្រចាំថ្ងៃ។ រីឯចំណូលវិញលោកបានប្រាប់ថា លោកអាចចំណេញបានប្រមាណ ៥០ ម៉ឺនរៀលក្នុងមួយខែ។

លើសពីនេះ សម្រាប់ការកិនចំណីសត្វរបស់លោកវិញ គឺលោកទើបតែចាប់ផ្ដើមធ្វើ ដែលការចាប់ផ្ដើម របស់លោកគឺស្ថិតក្រោមការណែនាំ និងគាំទ្រពីមន្ត្រីជំនាញផលិតកម្ម និងពសុព្យាបាលសត្វ របស់មន្ទីរកសិម្មខេត្ត និងក្រុមការងារ Aspire។

លោក អោម ភារុំ បានថ្លែងថា ៖

“គ្រឿងផ្សំចំណី ខ្ញុំដាក់ម្សៅឆ្អឹងត្រី ពោត ចុងអង្ករ ត្រកូន (ស្លឹកឆៃយ៉ា ចកអាសូឡា) កន្ទក់ និងចំណីទាពង ហើយចាប់តាំងពីខ្ញុំកិនចំណីឱ្យមាន់ស៊ីខ្លួនឯង ខ្ញុំអាចកាត់បន្ថយការចំណាយបានប្រហែលជា ៣០%ដែរ”

បើទោះជាការកិនចំណីដោយខ្លួនឯងនេះអាចកាត់បន្ថយថ្លៃចំណាយបានច្រើន ប៉ុន្តែលោកក៏នៅជួប បញ្ហាក្នុងការស្វែងរកគ្រឿងផ្សំក្នុងការផលិតចំណីផងដែរ ដូច្នេះសម្រាប់ពេលបច្ចុប្បន្ន គឺលោកកំពុងស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យការផលិតចំណីមានស្ថេរភាព ដែលអាចនាំឱ្យលោកចំណេញបានច្រើនជាមុន។

រីឯតម្លៃនៃការលក់មាន់ លោកបានបញ្ជាក់ថា សម្រាប់កូនមាន់ លោកលក់ជូនសមាជិកក្នុងក្រុមអ្នកចិញ្ចឹមមាន់ក្នុងតម្លៃ 6000៛ ក្នុងមួយក្បាល(អាយុ ២១ ថ្ងៃ)។ សម្រាប់មាន់ដែលពេញគីឡូ ឬហៅថា មាន់សាច់គឺលោកលក់ជួនឈ្មួញនៅក្នុងខេត្ត ដែលបានចុះកុងត្រាទិញជាមួយគ្នាក្នុងតម្លៃ 18000៛/គីឡូ។

ប៉ុន្តែយ៉ាងណា ដោយសារការចិញ្ចឹមសព្វថ្ងៃមានលក្ខណៈជាគ្រួសារនៅឡើយ លោកមានបំណងចង់ពង្រីកបន្ថែមទៀត តាមរយៈការយកកម្ចីពីធនាគារ។ ព្រោះបច្ចុប្បន្នកសិដ្ឋានមានមេមាន់ ៥០ ក្បាល និងឈ្មោល ១០ ក្បាល កូនមាន់ ១៣០ ក្បាល។

កសិករចិញ្ចឹមមាន់រូបនេះបានបន្តថា ៖

“ខ្ញុំមានផែនការពង្រីកផលិតកម្ម ដោយមានបំណង់ចង់ផ្លាស់ប្តូរ រោងឈើ ទៅជាដែក បង្កើនបន្ទប់ទុកដាក់មាន់បន្ថែម តាមផែនការអាជីវកម្មដែលខ្ញុំបានរៀបចំ ដើម្បីស្របតាមតម្រូវការទីផ្សារ”

សម្រាប់ការពង្រីកការចិញ្ចឹមមាន់របស់លោក នៅខែ៧ ឆ្នាំនេះ លោកចង់ឱ្យកើនមេមាន់ដល់ ១៥០ក្បាល និងជំទង់៤០ក្បាល និងពង្រីកលទ្ធភាពនៃការកិនចំណី ដើម្បីកាត់បន្ថយចំណាយ កាន់តែច្រើន៕

ដោយ ៖ កែវ បុស្បា


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី