ភ្នំពេញ ៖ យោងតាមតួលេខដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលផ្តោតសំខាន់ទៅលើស្រូវ-អង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥ តោន។

តាមរយៈទិន្នន័យខាងលើនេះបានបញ្ជាក់ថា សម្រាប់ទីផ្សារដែលទទួលទិញស្រូវ-អង្ករកម្ពុជាក្នុងទំហំខាងលើនេះមានចំនួន ៥២ប្រទេស ដែលជាចំនួនកើនឡើងចំនួន ១៥៩ ៣៣១ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤តោន។

សម្រាប់កសិផលសំខាន់ៗដែលបាននាំចេញរួមមានដូចខាងក្រោម៖
១-ការនាំចេញអង្ករ ៖ បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន ឫស្មើនឹង ៣៥,២១% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន។ សម្រាប់បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤% ។ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%។ សម្រាប់ទិសដៅប្រទេសអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩.៣៧០តោនកើនឡើងចំនួន ៣.១៤១តោន ស្មើនឹង ៥០,៤៣% និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន ថយចុះចំនួន ២ ៥៧១តោន ឫ ធ្លាក់ចុះ១៩,២៣%។
ដោយឡែក ចំនួនក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។
២-ការនាំចេញស្រូវ ៖ បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោនទៅកាន់ប្រទេសវៀតណាម ដោយមានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន កើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។
៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ៖ បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២ តោន កើនឡើងចំនួន ៦ ៥៧០ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២តោន។
សូមបញ្ជាក់ថាតម្លៃផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។ ចំពោះតម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានទំហំ ៥ ០៣៨ ៧០៩ ៧៦០ លានដុល្លារអាមេរិក មានកំណើន ២៤,៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content