កសិករម្នាក់បានប្ដូរពីដីស្រែមកដាំម្អម អាចប្រមូលផលបានយូរ និងមានទីផ្សារល្អ

ម្អម ជាប្រភេទបន្លែម្យ៉ាងដែលគេនិយមទទួលទានដោយសារលក្ខណៈពិសេសគឺក្លិនឈ្ងុយរបស់វា​ដែលគេអាចយកមកបន្ថែមក្នុងសម្លរក៏បាន ឬហូបជាមួយស៊ុបរឹតតែមានឱជារស។ ដោយមើលឃើញពីតម្រូវការទីផ្សាររបស់ម្អម កសិករម្នាក់បានយកដីស្រែរបស់ខ្លួនមកច្នៃដាំម្អម ហើយអាចទទួលបានទិន្នផលល្អ និងមានតម្រូវការទីផ្សារគួរសមដែលក្លាយជាប្រភពចំណូលជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃ។

លោក សយ គីមអៀង ជាកសិករដែលបានកែប្រែពីដីធ្វើស្រែមកដាំម្អមវិញ ស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបរាប់ឱ្យដឹងថា លោកបានចាប់ផ្ដើមដាំម្អមដោយសារឃើញគេលក់ម្អមទាំងបាច់ៗនៅផ្សារ និងមានតម្រូវការជាហូរហែ ក៏បានសម្រេចចិត្តទិញពូជពីផ្សារមកសាកដាំលើដីប្រមាណ ២អា ហើយឃើញថាទទួលបានផលល្អក៏បន្តដាំរហូតដល់សព្វថ្ងៃ និងពង្រីកការដាំដុះរហូតដល់ប្រមាណ ៧០អា ។

លោកបានបញ្ជាក់ថា ៖

«ម្អម ជាដំណាំដែលងាយស្រួលដាំ ចាយទុនតិច ពិសេស គឺអាច​ប្រមូលបានច្រើនដង ដោយយើងអាចប្រមូលផលបាន ២០ថ្ងៃជាប់គ្នា ដោយសារវាដុះក្រាស់ ហើយជាធម្មតាអាចកាត់លក់បានជាមធ្យម ២០០ដៃក្នុងមួយថ្ងៃ ដោយ ១០០ដៃ អាចមានតម្លៃ ៥ម៉ឺនរៀល លក់ទៅឱ្យឈ្មួញក្នុងតំបន់ដែលទិញយកទៅលក់បន្តនៅផ្សារជិតៗ ក៏ដូចជាមានម៉ូយផ្សេងទៀតដែលទិញច្រើនៗយកទៅលក់បន្តនៅទីក្រុងក៏មាន»។

លោកបន្តឱ្យដឹងថា ចំពោះការដាំម្អម ហាក់មិនសូវពិបាកប៉ុន្មាននោះទេ ពោលគឺគេត្រូវយកចិត្តទុកដាក់ខ្លាំងនៅពេលដាំដំបូងដែលអាចមានសត្វល្អិតមកស៊ីបំផ្លាញ និងត្រូវការបាញ់ថ្នាំការពារ ជាពិសេសនៅរដូវធ្លាក់ខ្យល់ដែលអាចមានដង្កូវស៊ី។ ក្រៅពីនេះ គេក៏ត្រូវបន្ថែមជីអ៊ុយរេ ដើម្បីបំប៉នដើមម្អមឱ្យលូតលាស់ល្អនៅពេលវាចាប់ផ្ដើមចាប់ឫស លុះរយៈពេល ៤០ថ្ងៃគឺអាចចាប់ផ្ដើមកាត់លក់បានជាបណ្តើរៗ។

ដោយឡែក ចំពោះការរៀបចំដីសម្រាប់ដាំ ក៏មិនខុសពីដំណាំត្រកៀតប៉ុន្មានដែរ ដែលគេត្រូវការភ្ជួរ រាស់ ដាក់ជី និងបញ្ចូលទឹកក្នុងស្រែ ព្រោះវាជារុក្ខជាតិត្រូវការទឹកជាប្រចាំ ដែលតម្រូវឱ្យកសិករមើលថែទាំទឹកឱ្យបានគ្រប់គ្រាន់បន្ទាប់ពីស្ទូងកូនហើយ ពោលគឺថែទាំទឹកយ៉ាងណាឱ្យម្អមអាចបណ្ដែតខ្លួនបាន តែពេលម្អមធំជិតបានកាត់គេត្រូវបូមទឹកចេញ ទុកឱ្យដីរឹងទើបងាយស្រួលដល់ការប្រមូលផល។

ចុងក្រោយ លោក គីមអៀង ក៏មានមតិដែរថា សម្រាប់អ្នកចង់ដាំម្អម អាចសាកល្បងដាំបានដោយសារពូជម្អមវាមិនថ្លៃនោះទេ ហើយការដាំក៏ងាយស្រួល មិនពិបាកមើលថែទាំច្រើន ដោយការដាំម្ដងអាចប្រមូលផលបាន ២-៣ដង​ទើបតម្រូវឱ្យសម្អាតដី និងស្ទូងដាំឡើងវិញ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​