បច្ចុប្បន្ននេះ ទីក្រុងតូក្យូដែលជារដ្ឋធានីនៃប្រទេសជប៉ុនបានក្លាយជាទីក្រុងដែលមានភាពទាក់ទាញបំផុតនៅលើពិភពលោកសម្រាប់អ្នកវិនិយោគលើគ្រប់វិស័យជាពិសេសគឺសកម្មភាពសេដ្ឋកិច្ច និងជំនួញ។

យោងតាមតួលេខចុងក្រោយដែលចេញដោយ Funcity បានឱ្យដឹងថា តូក្យូ គឺជាទីក្រុងលំដាប់ថ្នាក់ទីមួយរបស់សកលលោកដោយផ្អែកទៅលើតួលេខនៃកម្រិត GDP ឬផលិតផលក្នុងស្រុកមានប្រមាណជា ១ ៦០០ពាន់លានដុល្លារ ខណៈដែលទីក្រុងញូវយ៉កសហរដ្ឋអាមេរិកឈរនៅលំដាប់ទី២ ដែលមានកម្រិត GDP ប្រមាណត្រឹមតែ ១ ៤០០ពាន់លានដុល្លារប៉ុណ្ណោះហើយ។

តើតូក្យូមានប្រវត្តិយ៉ាងណាខ្លះមុនពេលក្លាយខ្លួនទៅជារដ្ឋធានីដែលបណ្តុំទៅដោយពាណិជ្ជកម្ម និងអាជីវកម្មសំខាន់ៗរបស់ជប៉ុន ?
ទីក្រុងតូក្យូ ដំបូងឡើយមានដើមកំណើតចេញពីកូនភូមិនេសាទដ៏តូចមួយមានឈ្មោះថា Edo ឬមានន័យជាភាសាខ្មែរថា ច្រាំងទន្លេ ហើយក៏ជាទីកន្លែងប្រមូលផ្តុំនៃការរស់នៅរបស់ក្រុមសម្ព័ន្ធដែលបានដាក់ឈ្មោះថា Edo ផងដែរ។ ចាប់ពីអំឡុងសតវត្សរ៍ទី១២ នៃគ្រឹស្តសករាជឈានចូលមកដល់សតវត្សរ៍ទី១៧ ឆ្នាំ១៦៣០ តំបន់ Edo នេះ មានមនុស្សមករស់នៅកាន់តែច្រើន ប្រហែលជា ១៥០ ០០០នាក់ និងបន្តកើនឡើងរហូតមកដល់ឆ្នាំ១៧២១ ទើប Edo អាចក្លាយទៅជាតំបន់មួយដែលមានមនុស្សរស់នៅទៅដល់ខ្ទង់លាននាក់។ នៅក្នុងសតវត្សរ៍ទី១៨ តំបន់ Edo បានក្លាយទៅជារដ្ឋធានីផ្លូវការរបស់ប្រទេសជប៉ុន ក្នុងអំឡុងពេលដែលប្រទេសជប៉ុនមានសន្តិភាពយូរបំផុតក្នុងប្រវត្តិសាស្ត្រ ដោយគ្រានោះត្រូវបានគេដាក់ឈ្មោះថា Pax Tokugawa ។

មកដល់ឆ្នាំ១៨៥៣ ជាពេលដែលក្រុមជនជាតិអាមេរិកបានធ្វើដំណើរមកដល់កំពង់ផែនៅក្នុងទីក្រុង Pax Tokugawa បានបណ្តាលឲ្យកើតចេញទៅជាការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាមួយពីសំណាក់ក្រុមពលរដ្ឋក្នុងស្រុកជាមួយនឹងជនជាតិអាមេរិក ហើយជាលទ្ធផលវាបានបណ្តាលឲ្យទីក្រុងជួបប្រទះទៅនឹងបញ្ហាវិបត្តិអតិផរណាយ៉ាងធ្ងន់ធ្ងរ។ ទីបំផុត Edo និងក្រោយមកត្រូវបានគេហៅថា Pax Tokugawa នេះ ក៏បានផ្លាស់ប្ដូរឈ្មោះថ្មីទៅជា Tokyo ជាផ្លូវការនាឆ្នាំ១៨៨៩ ក្នុងនាមជារដ្ឋធានីមួយដែលប្រមូលផ្តុំទៅដោយវិស័យចម្រុះ រួមមាន វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដ៏មមាញឹកបំផុតរបស់ប្រទេស ដែលគ្រានោះពលរដ្ឋក្នុងទីក្រុងសរុបមានមិនដល់៤លាននាក់ផងនោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content