រាជរដ្ឋាភិបាល​ប្រកាស​ទទួល​ស្គាល់​​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​ថ្មីមួយដោយ​ផ្ដោត​​លើ​​ជំនាញ​ហិរញ្ញវត្ថុ​និង​ធនាគារ​

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ទទួលស្គាល់​វិទ្យាស្ថានពាណិជ្ជអេស៊ីលីដា ទៅជា​សាកលវិទ្យាល័​យ​​ពាណិជ្ជសាស្ត្រអេស៊ីលីដាជា​ផ្លូវការ ដោយ​ផ្ដោ​តលើ​ជំនាញ​ដដែល​រួម​មាន​ហិរញ្ញវត្ថុ​ ធនាគារ និង​ជំនាញ បច្ចេកទេស​ឌីជីដល ដើម្បីចូល​រួម​ជាមួយរដ្ឋាភិបាល​ក្នុង​ចក្ខុវិស័យ​ជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម​កម្រិ​ត​ខ្ព​ស់នៅឆ្នាំ២០៣០ និង​ប្រទេសមានប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ ២០៥០ ។

ថ្លែង​នៅក្នុង​ពិធី​បើក​បវេសនកាល​​ឆ្នាំថ្មី កាលពី​ថ្ងៃទី​១៩ កុម្ភៈ ២០២៤ លោកស្រី ប៊ុនតៃ សុវណ្ណនី ប្រធាន​ការិ​យាល័យ​សិក្សា និង​កិច្ច​កា​រនិស្សិតនៃសាកល​វិទ្យា​ល័យ​​ពាណិជ្ជសាស្ត្រ​អេស៊ីលីបានមានប្រសាសន៍ថា ក្នុង​​រយៈ​ពេល៨ឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ទទួលបាននិស្សិត​ចុះឈ្មោះចូ​ល​សិក្សា​​​ចំនួន​៨ជំនាន់​ ដែលមាននិស្សិតសរុប​ចំនួន ៧ ៥១៨នាក់ គិតត្រឹមថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

លោកស្រីបន្តថា បច្ចុប្បន្ន​នេះ និស្សិត​កំពុង​បន្តសិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ និង​បរិញ្ញា​បត្រ​ជាន់ខ្ពស់​សរុប​ ៤ ៧៩៥នាក់ ដោយក្នុងមួយថ្ងៃ​មាននិស្សិ​ត​​ជា​ម​ធ្យ​ម​ចំនួន​២៥នាក់ ។ ដោយឡែកសម្រាប់និស្សិត​ចុះ​ឈ្មោះ​ចូលរៀន​ក្នុងឆ្នាំថ្មី ២០២៣-២០២៤ មានចំនួន ២​ ៣០៣​នាក់ ដែល​មាននិស្សិតស្រី​ ១ ៧៤៥នាក់ ។​

បើតាម​លោក​បណ្ឌិត ផុន​ ណារិន សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​ ពាណិជ្ជសាស្ត្រ​អេស៊ីលីដា បាន​មានប្រសាសន៍ថា ឆ្លើយតបនឹង​ការ​ជឿទុក​ចិត្តពី​សំណាក់​រាជ​រដ្ឋាភិបាល​ដែល​បានដំឡើង​គ្រឹះស្ថាន​ឧត្តម​សិ​ក្សា​​ពី​វិទ្យាស្ថានទៅជា​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ​បានធ្វើការ​អភិវឌ្ឍ​កម្មវិធីសិក្សា​ឱ្យ​ទាន់​សម័យ​ជានិច្ច ជាពិសេស​កម្មវិធី​សិក្សា​បែប​ឌីជីថលតាមបែប​ច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ដើម្បីគាំទ្រ​គោល​នយោបាយ​សង្គម​និង​សេដ្ឋកិច្ច​ឌីជីថល  ដោយនឹង​ចូលរួម​ចំណែក​​អភិវឌ្ឍន៍​សង្គមឌីជីថល ដើម្បីធនធាន​មនុ​ស្ស​​​នៅកម្ពុជា ទៅធ្វើការ​នៅក្រៅប្រទេស​ក្នុង​ឋានៈ​ជាអ្នកជំនាញការដោយមិនមែនត្រឹមតែ​ជាកម្ម​ករ​នោះទេ​ ។​​

លោក​បណ្ឌិត​បន្តថា ការ​អភិវឌ្ឍ​​ធនធានមនុស្ស​មិនមែនត្រឹមតែអភិវឌ្ឍន៍​យកគុណភាព ​ឬយ​ក​ចំនួន​ឱ្យ​ច្រើន​នោះ​​ទេ គឺត្រូវ​ដើរទន្ទឹមគ្នាទាំង​ចំនួន និង​គុណភាព ហើយកាល​ណា​មានចំនួនកាន់តែច្រើន​​នឹងអាច​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ជាមួយរដ្ឋាភិបាលនៅក្នុងវិស័យ​សេដ្ឋកិច្ច​របស់ជាតិបាន​ ។

លោក​បន្ថែមថា​ ការ​ទទួល​ស្គាល់ជា​សាកលវិទ្យា​ពីសំណាក់រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ពីសំណាក់​ស​ម្ដេ​ច​​ធិបតី ហ៊ុន ​ម៉ាណែត នឹង​ផ្ដល់ឱកាស​ឱ្យសាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រអាច​ជួយ​រដ្ឋាភិបាល​ក្នុងការ​ស​ម្រេ​ច​​បាននូវ​ចក្ខុវិស័យ​នៅឆ្នាំ២០២៣ និងឆ្នាំ២០៥០ ខណៈដែលបច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលី​ដា បានអភិវឌ្ឍន៍​ធន​ធាន​មនុស្ស​នៅមិនទាន់គ្រប់​ទៅតាមតម្រូវការ​ទីផ្សារ​ការងារ​ខាង​ក្រៅ​នោះទេ ពោលគឺ នៅតាមគ្រឹះស្ថាននានាតែ​ងតែ​ស្នើសុំ​និស្សិត​ដែលជិត​បញ្ចប់​ការសិក្សាពីសាកលវិទ្យាល័យ ដើម្បី​ចូលរួម​ក្នុងកម្មវិធី​សិក្ខា​សាលា​ការងារ និង​បំ​ពេញ​កា​រងារ​នៅក្នុងគ្រឹះស្ថាន​របស់ពួកគេ តែជាក់ស្ដែង​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា មិនមាននិស្សិត​គ្រប់ចំនួនទៅតាម​ការ​ស្នើ​សុំ​នោះទេ​ ។​

សូមបញ្ជាក់ដែរថា បើតាមអនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ចុះថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ​បានទទួលស្គាល់​ការ​ប្រែ​ក្លាយ​វិទ្យា​ស្ថាន​ពាណិជ្ជសាស្ត្រអេស៊ីលីដា ទៅជាស​ក​ល​វិទ្យា​ល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា ដោយ​ធ្វើការ​បណ្ដុះបណ្ដាល​កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និ​ងបរិញ្ញាបត្រ​ជាន់ខ្ពស់ ដែលមាន​មហាវិទ្យាល័យ​ចំនួន ៥ និង សាលា​​ក្រោយបរិញ្ញាបត្រ​ចំនួន​១ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក! កម្ពុជាគ្រោងចំណាយជាង ១.២ ពាន់លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/07/2026

រាជរដ្ឋាភិបាលកម្ពុជាត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរនិងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យក អភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor)

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន