ចំណេះដឹងហិរញ្ញវត្ថុ គឺជាបំណិនជីវិតមួយមិនអាចខ្វះបាននៅក្នុងជីវភាពប្រចាំថ្ងៃ

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) បាន និងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជន ស្ថាប័នពាក់ព័ន្ធ ព្រមទាំងជំរុញកិច្ចការពារអតិថិជន ដើម្បីធានាដល់កំណើនប្រកបដោយនិរន្តភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ជាក់ស្តែង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន​ចូលរួម​ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) និងដៃគូពាក់ព័ន្ធក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការអនុវត្ត និងទិសដៅទៅមុខនៃការអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងរយៈពេលមួយថ្ងៃពេញ។

សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចលកជំរុញកំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។ មិនតែប៉ុណ្ណោះ កម្មវិធីថ្ងៃនេះគឺជាកាលានុវត្តនភាពមួយ ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិការជជែកពិភាក្សា និងបទបង្ហាញនានាអំពីវឌ្ឍនៈ ភាពបញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណាឱ្យការរៀបចំ និងការអនុវត្តកម្មវីធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។

លោកជំទាវ ឌិត​ នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពី «ការអនុវត្ត និងទិសដៅទៅមុខនៃការអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា»  នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះថា បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ការបង្រួមគម្លាតសង្គម ការបង្កើននវានុវត្តន៍នៅក្នុងសង្គម ដែលជាកាតាលីករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកជំទាវ បានថ្លែងបន្តថា ៖

«ការលើកកំពស់បរិយាបន្នហិរញ្ញវត្ថុ គឺត្រូវចាប់ផ្តើមពីការបំពាក់ជូនប្រជាពលរដ្ឋនូវចំណេះដឹងហិរញ្ញវត្ថុ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់បាននូវសេវាហិរញ្ញវត្ថុដែលមានគុណភាព។ ចំណេះដឹងហិរញ្ញវត្ថុនេះទៀតសោត គឺជាបំណិនជីវិតមួយមិនអាចខ្វះបាននៅក្នុងជីវភាពប្រចាំថ្ងៃពាក់ព័ន្ធនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដូចជាការគ្រប់គ្រងចំណូលចំណាយ ការសន្សំ ការវិនិយោគ ឬការប្រើប្រាស់បំណុលឲ្យចំគោលដៅដោយជៀសវាងនូវបំណុលអាក្រក់ជាដើម»។

លោកជំទាវបានបន្តថា ៖

«ដូចដែលលោក លោកស្រីបានដឹងស្រាប់ហើយថា នាពេលកន្លងមកធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ មានគោលដៅចម្បង គឺបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្ដាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លុវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច»។

ក្នុងន័យនេះ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារជាតិនៃកម្ពុជានាពេលកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសមាជិក អតិថិជន និងសាធារណៈជនឱ្យកាន់តែទូលាយ។ នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវ ឌិត នីតា។

លោកជំទាវ បានឱ្យដឹងទៀតថា ៖

«កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងហុចជាផ្លែផ្កាក្នុងការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងចូលរួមលើកកំពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០១៥។ នាងខ្ញុំក៍សង្ឃឹមផងដែរថា សិក្ខាសាលានាថ្ងៃនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ក្នុងការជំរុញចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាជន ហើយភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមអនុវត្តកិច្ចការងារនេះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀនៅថ្ងៃអនាគត»។

លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរួមចំណែកដល់ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការអប់រំ និងការផ្តល់សិទ្ធិអំណាចដល់អតិថិជន សមាគមបានខិតខំធ្វើការលើក្របខ័ណ្ឌស្តីពីបរិយាបន្នហិរញ្ញវត្ថុ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្តល់សិទ្ធិអំណាចដល់ប្រជាជនក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីហិរញ្ញវត្ថុរបស់ពួកគេ មានចំណេះដឹងកាន់តែប្រសើរឡើងក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាទទួលបានផលិតផលឥណទាន និងសេវាហិរញ្ញវត្ថុក្នុងតម្លៃសមរម្យ។

លោក​បន្ត​ថា កម្រិត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ប្រជាជន​កម្ពុជា​មាន​កាន់តែ​ខ្ពស់ វិស័យ​ធនាគារ​នឹង​មាន​និរន្តរភាព​កាន់​តែ​ខ្លាំង។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ គាំទ្រភាពជាសហគ្រិន ការធានាសុវត្ថិភាពចូលនិវត្តន៍ និងកិច្ចការពារអ្នកប្រើប្រាស់។

គួររំលេចផងដែរថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ បានដាក់ឱ្យដំណើរការជាផ្លូវការនូវការអនុវត្តយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ ២០១៩-២០២៥ (NFIS2019-25)។ យុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ ២០១៩-២០២៥ ដាក់ចេញនូវផែនការសកម្មភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ បរិយាបន្នហិរញ្ញវត្ថុបានក្លាយជាឧបករណ៍សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងកាត់បន្ថយអត្រានៃភាពក្រីក្រនៅទាំងមូលប្រទេស។ លទ្ធភាពទទួលបានហិរញ្ញវត្ថុបានក្លាយជាឧបករណ៍គោលនយោបាយដ៏សំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយជាតិ និងពិភពលោក។

យុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ ២០១៩-២០២៥ មានគោលបំណងបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយគុណភាព កាត់បន្ថយការមិនទទួលបានសេវាហិរញ្ញវត្ថុរបស់ស្ត្រីពាក់កណ្តាលពី ២៧% មក ១៣% និងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% នៅឆ្នាំ ២០២៥ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចតាមរយៈសកម្មភាពអាទិភាពដូចជាង ៖ ១. ជំរុញការសន្សំក្នុងស្ថាប័នហិរញ្ញវត្ថុផ្លូវការ ២. លើកកម្ពស់ផលិតផលឥណទានថ្មីៗ និងអំណោយសម្រាប់សហគ្រាសធុនតូច និងមធ្យម ៣. ជំរុញការពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ៤. កែលម្អលទ្ធភាពទទួលបានសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ៥. ពង្រឹងសមត្ថភាពរបស់និយតករផ្នែកហិរញ្ញវត្ថុ និង ៦. បង្កើនសិទ្ធិអំណាច និងការការពារអ្នកប្រើប្រាស់ និងតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក