កម្ពុជា ស្នើចិន បង្កើនការវិនិយោគលើវិស័យកសិកម្ម និងបង្កើនការនាំចូលផលិតផលពីកម្ពុជាឱ្យបានកាន់តែច្រើន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា បានស្នើឱ្យដៃគូអភិវឌ្ឍចិនបង្កើនការវិនិយោគលើវិស័យកសិកម្ម និងបង្កើនការនាំចូលផលិតផលពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសផ្នែកកសិផល ដូចជា ស្វាយចន្ទី ដំឡូងមី ផលិតកម្មចំណីសត្វ និងផលិតផលសាច់ត្រីជាដើម ។ សំណើនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងជំនួបជាមួយអភិបាលនៃតំបន់ស្វយ័តក្វាងស៊ី លោក Wei Tao នៅទីក្រុងណាននីង​ ប្រទេសចិន កាលពីថ្មីៗនេះ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា មិត្តភាពរវាងកម្ពុជា-ចិន បានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រទេសនៃទាំងពីរ ហើយការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើគ្រប់វិស័យរយៈពេលប្រមាណ៣០ឆ្នាំមកនេះ គឺមិនអាចកាត់ផ្តាច់បានពីការរួមចំណែករបស់ប្រទេសចិនបានឡើយ ។

ថ្នាក់ដឹកនាំកម្ពុជា-ចិន ក៏បានពិភាក្សា ជំរុញការអនុវត្តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងគម្រោងដែលមានស្រាប់ ដូចជា ការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌនៃរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀប​​​ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ការអភិវឌ្ឍវិស័យថាមពល បច្ចេកវិទ្យា​ឌីជីថល  AI  ការអភិវឌ្ឍជំនាញ សុខាភិបាល និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការជំរុញទេសចរពីតំបន់ស្វយ័តក្វាងស៊ីឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ស្របពេលកម្ពុជាទើបបានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ គឺអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោ នៅភ្នំពេញ ដែលមានស្តង់ដារកម្រិតខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានបង្ហាញភាពរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មរបស់ទាំងពីរ ដែលបានបន្តឡើងដល់ប្រមាណ ១៥ ១៨៩ លានដុល្លារ កាលពីឆ្នាំ២០២៤ ក្នុងនោះ គ្រាន់តែទំហំពាណិជ្ជកម្មរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា មានទំហំរហូតដល់ជាង ១ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល ៨ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិផលកសិកម្មចំនួន ១០ ៣៧៦ ០៣៣តោន ទៅកាន់ទិសដៅចំនួន ៨៤ប្រទេស កើនឡើងចំនួន ៣៥.៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះទទួលបានចំណូលចំនួន ៣ ៦២១លានដុល្លារអាមេរិក។

តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផលទាំងនេះ មានផលិតផលដំណាំជាង ៣ ៦២១លានដុល្លារអាមេរិក ក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ២ ២៥៤លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៩៧៤ លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣៩២ លានដុល្លារអាមេរិក។

សូមជម្រាបថា​ នៅក្នុងដំណើរទៅកាន់ប្រទេសចិននោះ ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី និងឯកឧត្តម វង្សី វិស្សុត បានទៅទស្សនកិច្ចមជ្ឈមណ្ឌល CHINA-ASEAN Artificial Intelligence Collaborative Innovation និងទទួលជួបវិស័យឯកជនចិន ពិភាក្សាអំពីឱកាសនៃការវិនិយោគថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាព ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបង្កើនការនាំចេញផលិតផល ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *