ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និបាតលើកទី១ របស់សហព័ន្ធស្វាយចន្ទីកម្ពុជា (ស.ច.ក) កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅដែលរៀបចំឡើងនៅក្រុងភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សហព័ន្ធស្វាយចន្ទីកម្ពុជា ដែលត្រូវបានបង្កើតឡើងនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យវិស័យស្វាយចន្ទីកាន់តែមានសក្តានុពលខ្លាំងក្លាបន្ថែមទៀតសំដៅដល់កំណើនសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ប្រកបដោយបរិយាបន្នដល់អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញ។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា ដើម្បីជំរុញការវិនិយោគលើការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានដំណើរការល្អ និងលើកកម្ពស់សមត្ថភាពនៃការនាំចេញ ក្រសួងពាណិជ្ជកម្មក៏បានរៀបចំនូវគោលនយោបាយស្វាយចន្ទី ដែលគោលនយោបាយនេះត្រូវបានរៀបចំឡើងដោយមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងវិស័យឯកជន។

ឯកឧត្តម ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា ៖
“សហព័ន្ធស្វាយចន្ទីនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក និងចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត។ជាមួយគ្នានេះដែរ ការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា (ស.ច.ក) ព្រមទាំងគោលនយោបាយស្វាយចន្ទី ដែលរាជរដ្ឋាភិបាលគ្រោងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ នឹងជួយធ្វើឱ្យប្រទេសកម្ពុជារកចំណូលបានកាន់តែច្រើន ព្រោះថា ផលិតផលគ្រាប់ស្វាយចន្ទីបច្ចុប្បន្ន ជាអនុវិស័យកសិកម្ម សំខាន់មួយនៃទីផ្សារនាំចេញរបស់កម្ពុជា ”
ប្រធានសមាគមស្វាយយចន្ទីកម្ពុជាលោក អ៊ួន ស៊ីឡុត បានប្រាប់ AMS ថា ក្នុងនាមសមាគមស្វាយចន្ទីកម្ពុជា (សសក) លោកអបអរសាទរការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា (សចក) នេះឡើង ព្រោះសហព័ន្ធស្វាយចន្ទីកម្ពុជា មានគោលនយោបាយថ្នាក់ជាតិ និងផ្តោតការងារលើការនាំចេញ ការវិនិយោគ និងការម្របសម្រួលធុរកិច្ចក្នុងការទាក់ទង សុំពន្ធពិសេស សម្រាប់វិស័យស្វាយចន្ទីជាដើម។
លោក អ៊ួន ស៊ីឡុត បានមានប្រសាសន៍ថា៖
“ខ្ញុំសូមអបអរសាទរការបង្កើត សហព័ន្ធស្វាយចន្ទីកម្ពុជា (សចក) និងសង្ឃឹមយ៉ាងម៉ុតមាំថា សចក និងជួយបំពេញចន្លោះបន្ថែម ដែល (សសក) មិនមានលទ្ធភាពធ្វើបាន ដូចជាសម្រួលធុរកិច្ច សម្រួលការនាំចេញ ស្វែងរករកទីផ្សារថ្មី បង្កើនឱកាសវិនិយោគ បញ្ចុះបញ្ចូលរាជរដ្ឋាភិបាល ដើម្បីបានពន្ធពិសេសលើវិស័យស្វាយចន្ទី”
លោកបានបញ្ជាក់ថា សមាគមបង្កើតឡើងដោយប្រជាកសិករនិងសហគ្រិនក្នុងស្រុក ដោយឯករាជ្យ និងធ្វើការយ៉ាងស្អិតរមួតជាមួយស្ថាប័នរដ្ឋមួយចំនួន ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ចំណែក សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ដែលអាចរួមការងារជំរុញវិស័យស្វាយចន្ទី ឱ្យមានភាពប្រសើរឡើងទាំងតម្លៃនិងគុណភាព ដើម្បីប្រជែងក្នុងទីផ្សារអន្តរជាតិ។
នៅឆ្នាំ២០២១តាមលទ្ធផល នៃកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ស្វាយចន្ទី ក៏ស្ថិតនៅក្នុងមុខទំនិញសក្ដានុពលទាំង ១០មុខនេះដែរ រួមមាន ៖ ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។
ប្រធានសហគមន៍សំបូរមានជ័យ លោក អេង ថុង ដែលមានកសិករដាំស្វាយចន្ទីប្រមាណជាង៣៦០ហិកតា បានប្រាប់ AMS ថា សហព័ន្ធស្វាយចន្ទីកម្ពុជា ដែលបានបង្កើត និងគោលនយោបាយស្វាយចន្ទីរបស់រដ្ឋាភិបាល នឹងអាចជួយលើកកម្ពស់សមត្ថភាពដាំដុះ កែច្នៃ និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
លោក អេង ថុង បានមានប្រសាសន៍ថា ៖
“ខ្ញុំមានជំនឿថា សហព័ន្ធស្វាយចន្ទីកម្ពុជា នឹងអាចទាក់ទាញអ្នកវិនិយោគធំៗឱ្យមកបើករោងចក្រ កែច្នៃ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា នឹងជំរុញឱ្យមានតម្លៃល្អលើទីផ្សារ “
សូមបញ្ជាក់ថា ឆ្នាំ២០១៨ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមសា្វយចន្ទីវៀតណាម ស្តីពីការជំរុញផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជាសម្រាប់ការនាំចេញសម្រាប់តម្រូវការទីផ្សាររៀតណាមប្រមាណ១លានតោនក្នុង១ឆ្នាំ ដោយកាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិតស្វាយចន្ទីបានរហូតដល់ ១០៤.០០០ តោន។
តាមរយៈអនុស្សារណៈមានគោលបំណង ជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា ការផ្ទេរបច្ចេកទេសប្រមូលផលនិងឃ្លាំងសម្ងួត ជំរុញការវិនិយោគ។ ការផ្សារភ្ជាប់រវាងអ្នកដាំទៅនឹងទីផ្សារ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីបានមិនក្រោម ១ លានតោននោះទេ។
របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ កម្ពុជាមានផ្ទៃដីដាំដុះកសិកម្មប្រហែល ៧,២ លានហិកតា ក្នុងនោះស្វាយចន្ទីមានប្រហែល ៧០០ ០០០ ហិកតា។
តាមទិន្នន័យក្រសួងកសិកម្ម ឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីក្នុងទឹកប្រាក់សរុប ១ ៦០៤,៨៧ លានដុល្លារ កើនឡើង ២៣៣,៣២ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ទីផ្សារគ្រាប់ស្វាយចន្ទីសំខាន់ៗរួមមាន ប្រទេសវៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន កូរ៉េ និងប្រទេសក្នុងតំបន់អឺរ៉ុប ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content