ស្លឹកបាស់ ងាយស្រួលដាំ ងាយថែទាំ អាចផ្តល់ផលរយៈពេលយូរជាងដំណាំផ្សេងៗ

កណ្តាល ៖ ដំណាំស្លឹកបាស់ ជាបន្លែបៃតងមួយប្រភេទ ដែលងាយស្រួលដាំដុះ ងាយថែទាំ អាចច្នៃធ្វើជាម្ហូបបានច្រើនមុខដ៏មានឱជារស និងមានប្រយោជន៍ចំពោះសុខភា ហើយក៏មានមនុស្សជាច្រើនចូលចិត្តទទួលទានផងដែរ។ ដោយសារមើលឃើញពីតម្រូវទីផ្សារយ៉ាងទូលាយបែបនេះ កសិករមួយចំនួនបានងាកមកចាប់យកមុខរបរដាំស្លឹកបាស់ដែលអាចរកបានប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោក ប្លង់ វិជ្ជា ជាកសិករដាំស្លឹកបាស់នៅក្នុងភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងថា គ្រួសាររបស់លោកបានចាប់យកមុខរបរដាំស្លឹកបាស់នេះនៅលើដីទំនេរក្បែរផ្ទះប្រមាណជាង១០ឆ្នាំមកហើយ ខណៈដែលការដាំដុះទៀតសោតក៏មានលក្ខណៈងាយស្រួល ងាយថែទាំ ហើយអាចផ្តល់ផលបានរយៈយូរជាងដំណាំផ្សេងៗទៀត។

កសិករខាងលើបញ្ជាក់ថា នៅលើទំហំដីទំនេរនៅក្រោយផ្ទះប្រមាណ ២០ គុណនឹង ១៥ម៉ែត្រ​ លោក និងគ្រួសារបានសម្រេចដាំស្លឺកបាស់ ដែលក្រៅពីសម្រាប់ហូបនៅក្នុងគ្រួសារ ថែមទាំងអាចប្រមូលផលយកទៅលក់នៅលើទីផ្សារទទួលបានចំណូលគួរសម។

លោក ប្លង់ វិជ្ជា បានបញ្ជាក់ថា ៖

«សម្រាប់ផ្ទៃដីដាំដុះនៅក្រោយផ្ទះនេះក្នុងរដូវក្ដៅដែលមិនសូវអំណោយផលដល់ស្លឹកបាស់ យើងអាចប្រមូលផលម្តងបានចន្លោះពី ១៧០ដុំ ទៅ ២០០ដុំ ដោយក្នុង ១ដុំលក់បានតម្លៃ ៥០០០រៀល ហើយម៉ូយតែងយកដល់ផ្ទះ ដែលបេះម្តងៗអាចរកចំណូលបានចន្លោះពី ៨០ម៉ឺនរៀលទៅដល់ ១លានរៀល ហើយក្នុងរយៈពេលប្រមាណ១ខែ អាចប្រមូលផលម្ដង។ សម្រាប់ដំណាំយកស្លឹក ឬយកត្រួយ ដូចជាប្រភេទស្លឹកបាស់នេះ មានលក្ខណៈចាញ់ខ្យល់នៅរដូវខ្យល់ធ្លាក់ពីខាងជើងមិនសូវដុះលូតលាស់បានល្អនោះទេ ប៉ុន្តែនៅរដូវភ្លៀងធ្លាក់ ដើមវាដុះលូតលាស់បានល្អ មានរយៈពេលត្រឹម២០ថ្ងៃអាចប្រមូលផលបាន និងប្រមូលផលច្រើនចន្លោះពី ៤០០ដុំទៅ៥០០ដុំ ក៏ប៉ុន្តែនៅពេលដែលដំណាំប្រមូលផលបានច្រើន តម្លៃក៏មានការធ្លាក់ចុះផងដែរ ដែលអាចលក់ចេញបានចន្លោះពី ២៥០០រៀលទៅ៣០០០រៀលប៉ុណ្ណោះ ក្នុងមួយដុំ»។

ជាមួយគ្នានេះ លោកយាយ ហ៊ុន លីម ជាអ្នកដាំស្លឹកបាស់ម្នាក់ទៀតនៅក្នុងភូមិកោះគរបានឱ្យដឹងថា ស្លឹកបាស់មានលក្ខណៈងាយស្រួលដាំដុះជាងដំណាំស្លឹកដទៃទៀត ដោយមុនដំបូងគ្រាន់តែភ្ជួរាស់ដីហាលទុករយៈពេលពី ០៧ថ្ងៃទៅ១០​ថ្ងៃ ដាក់ជីរួចលើកជាថ្នាលចន្លោះកន្លះម៉ែត្រពីថ្នាលមួយទៅថ្នាលមួយ ដើម្បីងាយស្រួលក្នុងការដើរប្រមូលផល។​ ពេលលើកថ្នាលរួច គេត្រូវយកគ្រាប់បាស់មករោយជាពីរជួរនៅលើថ្នាល ហើយស្រោចទឹកវា បានរយៈពេល០៣ទៅ០៤ថ្ងៃ ដើមស្លឹកបាស់ចាប់ផ្តើមពន្លកឡើង។

ស្ត្រីវ័យចំណាស់រូបនេះបានបន្តថា ៖ គេត្រូវស្រោចទឹករាល់ថ្ងៃរហូតដល់អាយុមួយសប្តាហ៍ទៅ១០ថ្ងៃ​ គេត្រូវយកឬស្ស៊ីមកដោតធ្វើជ្រលង់ និងដាក់សំណាញ់ ឱ្យដើមរបស់វាអាចតោងឡើងបាន មិនយូរប៉ុន្មានត្រឹមមួយខែគេអាចប្រមូលផលបានហើយ ក្រោយប្រមូលផលរួចគេដាក់ជីបាញ់ថ្នាំជំនួយស្លឹក ហើយស្រោចទឹករាល់ថ្ងៃ ចន្លោះ២០ថ្ងៃទៅ០១ខែក្រោយគេអាចប្រមូលផលបានទៀត ហើយប្រមូលផលរៀងរាល់ខែ គ្រាន់តែថែទាំដាក់ជី និងស្រោចទឹកជាប្រចាំ វាអាចឱ្យផលចន្លោះពី០៤ឆ្នំាទៅ០៥ឆ្នាំឯណោះ ប៉ុន្តែដើម្បីរក្សាឱ្យវារស់បានយូរគេត្រូវធ្វើរបងបាំងខ្យល់ឱ្យបានជាប់ល្អ បើកាលណាខ្យល់ខ្លាំង ឬស្សីជន្លង់ដួល ស្លឹកបាស់ក៍ខូចដែរ។

លោក ឈឿង ឆូ ចៅសង្កាត់រការខ្ពស់មានប្រសាសន៍ថា ដោយសារអំណោយផលទីតំាងនៅក្បែរទីក្រុង ឬទីប្រជុំជន ប្រជាពលរដ្ឋក្នុងសង្កាត់រការខ្ពស់ ក្រៅតែពីបម្រើការងារនៅតាមសិប្បកម្ម ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន និងរោងចក្រផងនោះ ពួកគាត់បានឆ្លៀតពេលដាំដំណាំផ្សេងៗជាច្រើនជាលក្ខណៈគ្រួសារ ហើយដំណាំស្លឹកបាស់នេះ មានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋដាំច្រើនជាងគេនៅក្នុងភូមិកោះគរ ។


គួរបញ្ជាក់ដែរថា ស្លឹកបាស ជាបន្លែម្យ៉ាងសំរាប់ចំអិនធ្វើម្ហូបអាហារ និងមានផលប្រយោជន៍ផ្នែកសុខភាព ។

ខាងក្រោមនេះ គឺជាផលប្រយោជន៍មួយចំនួនជួយឱ្យរាងកាយមានសុខភាពល្អ និងជួយបំបាត់អាការជំងឺផ្សេងៗដូចជា៖

– ដើមបាសមានលក្ខណៈជាវល្លិ អាចវារតោងទៅលើដើមឈើផ្សេងៗមានផ្កាពណ៌ស មានផ្លែរាងទ្រវែងស្រដៀងត្រសក់ រីឯស្លឹកមានទ្រង់ទ្រាយដូចរូបបេះដូង អាចយកស្លឹក និងត្រួយមកស្ងោរធ្វើជាអាហារដ៏ឈ្ងុយឆ្ងាញ់។

– ស្លឹកបាសមានសារធាតុ “បេតាឃែរ៉ូទីន” សំរាប់ជួយការពារការកើតមហារីកកាត់ បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម ជួយប៉ូវឆ្អឹង និងធ្មេញមានជាតិដែក និងវីតាមីន C បន្ថយអាការឆ្អល់ តឹងពោះ និងចុកពោះជាដើម ។ ប្រសិនបើទទួលទានស្លឹកបាសឱ្យបានញឹកញាប់សារធាតុសរសៃក្នុងស្លឹកបាសអាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះបាន។

– ស្លឹកបាសចាត់ទុកថាជាថ្នាំត្រជាក់ ស្លឹកជួយបណ្ដេញជាតិពុល និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់ ដោយប្រើស្លឹកបាសស្រស់ប្រហែល១ក្ដាប់ដៃលាងឱ្យស្អាត និងបុកឱ្យម៉ដ្ឋលាយទឹកបន្ដិចយក ទៅលាបនៅបរិវេណដែលមានរមាស់ ក៏អាចជួយឲ្យធូរស្បើយបានផងដែរ។

– ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយរកអាចដាំបានដោយងាយស្រួល គ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ ឬយកដើមចាស់ៗ មកដោតនៅក្នុងដីមានជីវារស្រោចទឹកឱ្យ បានញឹកញាប់ និងយកឈើមកធ្វើជាបង្គោល ឬរបងឱ្យស្លឹកបាសវៀរឡើង ។ លុះនៅពេលដែលវាដុះឡើងចេញជាផ្លែផ្កាល្អ អាចបេះស្លឹកយកទៅដាំស្ល ធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ប្រសិនបើកាន់តែបេះស្លឹក វាក៏កាន់តែដុះលូតលាស់។

– ផ្លែបាសគេអាចយកទៅធ្វើជាបន្លែដែលមានរសជាតិឈ្ងុយឆ្ងាញ់បានផងដែរ៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥


Leave a Reply

Your email address will not be published.Required fields are marked *