ស្វែងយល់ពីប្រព័ន្ធការពារ និងសុខភាពហិរញ្ញវត្ថុដែលមានភាពរឹងមាំ

ភ្នំពេញ ៖ ប្រព័ន្ធការពារហិរញ្ញវត្ថុ គឺសំដៅដល់ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ដោយរក្សាបាននូវសុខភាពហិរញ្ញវត្ថុល្អប្រសើរ ដែលមនុស្សគ្រប់គ្នាតែងតែចង់បាន ដើម្បីជៀសវាងបំណុលលើសលប់ ហើយដើម្បីសម្រេចបានប្រព័ន្ធការពារហិរញ្ញវត្ថុរឹងមាំ គឺលុះត្រាតែមានផែនការហិរញ្ញវត្ថុ សុខភាពហិរញ្ញវត្ថុល្អ ទម្លាប់កត់ត្រាទិន្នន័យចំណូលចំណាយត្រឹមត្រូវ និងមានចំណេះដឹងហិរញ្ញវត្ថុ។

លោក ទិត្យ កំរង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឫទ្ធិពល ដែលមានជំនាញផ្នែកចំណេះដឹងហិរញ្ញវត្ថុ បានពន្យល់ថា ប្រព័ន្ធការពារហិរញ្ញវត្ថុគឺសំដៅដល់ការគ្រប់គ្រងហិរញ្ញវត្ថុ ព្រោះវាមានទំនាក់ទំនងជាមួយគ្នា ហើយពេលមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នោះទើបវាមានប្រព័ន្ធការពារហិរញ្ញវត្ថុ។

លោកបានថ្លែងបន្តថា បើនិយាយពីប្រ័ន្ធការពារហិរញ្ញវត្ថុ វាប្រៀបដូចនឹងប្រព័ន្ធការពាររាងកាយមនុស្សដែរ ដែលការពារពីផលប៉ះពាល់ផ្សេងៗពីខាងក្រៅ ដូចជាមេរោគ និងជំងឺផ្សេងៗជាដើម។ សម្រាប់ប្រព័ន្ធការពារហិរញ្ញវត្ថុ វាសំដៅទៅលើកិច្ចការពារកុំឱ្យមានបញ្ហាផ្នែកសុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នា ក៏ត្រូវបង្កាកុំឱ្យមានហានិភ័យហិរញ្ញវត្ថុ ដូចជា ជៀសវាងពីបំណុលលើសលប់ ជៀសវាងការសម្រេចចិត្តលើហិរញ្ញវត្ថុមិនត្រឹមត្រូវ ហើយការចាយវាយមិនត្រឹមត្រូវ ដែលអាចបង្កើតជាបន្ទុកបំណុល។

លោកបានពន្យល់ថា ការរៀបចំហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ក្នុងនោះគឺមានការធ្វើផែនការហិរញ្ញវត្ថុ គោលការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក្នុងគ្រួសារច្បាស់លាស់ នៅពេលដែលអនុវត្តតាមចំណុចទាំងនេះបាន វាអាចបង្កើតបានជាប្រព័ន្ធការពារហិរញ្ញវត្ថុ។ សុខភាពហិរញ្ញវត្ថុល្អគឺជួយឱ្យមានចំណូលគ្រប់គ្រាន់ ដែលអាចអនុញ្ញាតឱ្យចំណាយលើតម្រូវការប្រចាំថ្ងៃគ្រប់គ្រាន់ សម្រេចលើគោលបំណងដែលចង់បាន ហើយអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ។

លោក ទិត្យ កំរង បានលើកឡើងថា ៖

“និយាយជារួម ខ្ញុំយល់ឃើញថា ប្រព័ន្ធការពារហិរញ្ញវត្ថុគឺប្រព័ន្ធការពារមួយ ដែលធ្វើឱ្យសុខភាពហិរញ្ញវត្ថុរបស់យើងបានប្រសើរ ហើយយើងមានចំណូលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងអាចដោះស្រាយបានបញ្ហាហិរញ្ញវត្ថុណាមួយដែលកើតឡើងភ្លាមៗ ដោយមិនចាំបាច់ប្រើប្រាស់កម្ចីណា ដែលនាំឱ្យមានបញ្ហាចំណាយកាន់តែច្រើន។”

ទាក់ទងនឹងសំនួរថា តើធើ្វដូចម្តេចដើម្បីបង្កើតឱ្យមានប្រព័ន្ធការពារហិរញ្ញវត្ថុ ?

អ្នកជំនាញរូបនេះបានលើកឡើងថា ៖

“យើងត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ឬកម្មវិធីសិក្សាដែលមានក្បូនខ្នាតត្រឹមត្រូវ ដែលអាចជួយឱ្យយើងមានទម្លាប់ល្អក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងមានបំណិនក្នុងជីវិត។”

លោក ទិត្យ កំរង បានពន្យល់បន្ថែមថា សុខភាពហិរញ្ញវត្ថុគឺនិយាយពីចំណូល ចំណាយ ការសន្សំ និងបំណុល។ ក្នុងវដ្តរបស់វា គឺត្រូវរកចំណូល ហើយបើចំណូលលើសចំណាយ អាចសន្សំប្រាក់បាន ប៉ុន្តែបើការចំណាយលើសចំណូល ក្នុងករណីបន្ទាន់ណាមួយនោះ គឺត្រូវប្រើប្រាស់កម្ចី ដែលវាធ្វើឱ្យប៉ះពាល់បញ្ហាហិរញ្ញវត្ថុ។ ដូច្នេះ ដើម្បីមានប្រព័ន្ធការពារហិរញ្ញវត្ថុ ចាំបាច់ត្រូវគ្រប់គ្រងចំណូល និងចំណាយប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ។

ការប្រើប្រាស់កម្ចីណាមួយដោយឥតព្រៀងទុក ឬក៏អាចនិយាយបានថា វាជាកម្ចីដោះទាល់អំឡុងបញ្ហាកើតឡើងភ្លាមៗ គឺវាបង្កើនដល់ការចំណាយស្របពេលចំណូលមិនអាចទប់នឹងចំណាយទៀត នោះគឺធ្វើឱ្យចំណាយកើនឡើង និងមានផលប៉ះពាល់សុខភាពហិរញ្ញវត្ថុ។

ទាក់ទនឹងបញ្ហានេះ លោក ទិត្យ កំរង បានលើកឡើថា ការប្រើប្រាស់កម្ចីដោះទាល់កាន់តែច្រើនទៅៗ នោះវាអាចធ្វើឱ្យបំណុលកើនឡើងលើសលប់ ដែលអាចប៉ះពាល់ដល់កិត្តិយស ឬបាត់បង់ទ្រព្យសម្បត្តិ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលត្រូវមានប្រព័ន្ធការពារហិរញ្ញវត្ថុ ហើយត្រូវដឹងថា មានចំណូលប៉ុន្មាន ចំណាយប៉ុន្មាន និងខ្ទង់សន្សំឱ្យបានត្រឹមត្រូវ ហើយក្នុងករណីត្រូវប្រើប្រាស់កម្ចីជាចាំបាច់ គឺត្រូវខ្ចីដោយការពិចារណាឱ្យបានច្បាស់លាស់ និងសម្រេចចិត្តឱ្យបានត្រឹមត្រូវ នោះផលល្អពីការប្រើប្រាស់កម្ចីនឹងផ្តល់ភាពឱ្យមកវិញ។

លោកបានបញ្ជាក់ថា ៖

“វាដូចជាការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយដែរ យើងចង់មានភាពច្បាស់លាស់ នោះយើងចាំបាច់ត្រូវមានទិន្នន័យ ដូច្នេះការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ដើម្បីឱ្យដឹងពីខ្ទង់ចំណូល និងចំណាយរបស់យើង គឺវាជួយឱ្យយើងអាចវិភាគស្ថានភាពហិរញ្ញវត្ថុរបស់យើងបាន។ នេះហើយដែលហៅថា ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក្រុមគ្រួសារ ហើយតួលេខទទួលបាន បន្ទាប់ពីការគុណគូរួចពីចំណូល និងចំណាយ វានឹងបញ្ជាក់ពីទម្លាប់ និងឥរិយាបទចាយវាយរបស់យើង៕” 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក