ស្វែងយល់ពីវិធីសាស្ត្រកែច្នៃជន្លេនធ្វើជាចំណីត្រីដែលមានប្រូតេអ៊ីនខ្ពស់  

ជន្លេនជាសត្វមានប្រយោជន៍​​ ដែលបងប្អូនកសិករយើងហាក់ងាកមកចិញ្ចឹម និងដឹងពីគុណប្រយោជន៍មួយកម្រិតទៀត។  ក្នុងនោះ អ្នកជំនាញក៏បានណែនាំពីវិធីកែច្នៃជន្លេនបានច្រើនមុខ មានតម្លៃក្នុងវិស័យកសិកម្ម ពិសេសធ្វើជាចំណីត្រីដ៏មានប្រូតេអ៊ីនខ្ពស់។

ក្នុងការប្រើប្រាស់ជន្លេនជាចំណីសត្វ កសិករអាចធ្វើបានច្រើនរបៀប មិនលក្ខណៈស្រស់ ឬយកទៅកែច្នៃជាចំណីស្ងួតដោយផ្សំជាមួយនឹងសមាសធាតុផ្សេងៗទៀតដូចជា ម្សៅជន្លេន កន្ទក់ ម្សៅដំឡូងមី ម្សៅសណ្ដែកសៀង ចុងអង្ករ អំបិល ម្សៅត្រី និងវីតាមីនព្រីមិច។

ដើម្បីកាត់បន្ថយថ្លៃចំណីបានកាន់តែច្រើន គេយកម្សៅជន្លេនជាប្រភពប្រូតេអ៊ីជំនួសម្សៅត្រី ដែលយើងអាចផលិតចំណីគ្រាប់ដែលមានកម្រិតប្រូតេអ៊ីនខុសៗគ្នាតម្រូវទៅតាមប្រភេទត្រី។ ដោយឡែកដំណើរការផលិតជន្លេនដែលគេប្រមូលបាន ត្រូវយកទៅហាលថ្ងៃឱ្យស្ងួត ហើយកិនឱ្យហ្មត់ល្អ ចំណែកសមាសធាតុផ្សេងទៀតដូចជា សណ្ដែកសៀង ត្រូវចម្អិនដោយលីង ឬស្ងោរដើម្បីបន្ថយប្រេង ហើយកិនឱ្យហ្មត់ រួចលាយបញ្ចូលគ្នាឱ្យស្មើល្អ លើកលែងតែចុងអង្ករដែលត្រូវស្ងោរមុនឱ្យរលួយធ្វើឱ្យចំណីស្អិតល្អ។

បន្ទាប់មកត្រូវដាក់សមាសធាតុដែលនៅសល់ចូលក្នុងឆ្នាំងចម្អិន កូរឱ្យសព្វ និងបានឆ្អិនល្អ តែធ្វើយ៉ាងណាឱ្យចំណីមានសភាពទន់ល្មមមិនជ្រាយពេក ដែលពិបាកនៅពេលកិនជាចំណីគ្រាប់ និងចំណាយពេលសម្ងួតយូរ។

សម្រាប់ឧបករណ៍ក្នុងការផលិតវិញ អ្វីដែលគេត្រូវការគឺត្បាល់កិនទាញដោយម៉ាស៊ីន ឬរវៃដោយដៃក៏បាន។ ដោយឡែកពេលកិនហើយគេត្រូវហាលថ្ងៃឱ្យស្ងួតល្អ ទើបអាចរក្សាទុកបានយូរ។ ក្រោយពេលចំណីស្ងួតហើយ ត្រូវបំបែកវាឱ្យមានប្រវែងខ្លីល្មមងាយស្រួលឱ្យត្រីស៊ី។

គួរបញ្ជាក់ដែរថា គុណភាពចំណីខាងលើនេះ មានកម្រិតប្រួតេអ៊ីនពី ២៣-២៥% អាចប្រើប្រាស់សម្រាប់ការចិញ្ចឹមយកសាច់នូវប្រភេទត្រីមួយចំនួនដូចជា ត្រីព្រួល ត្រូគ្រំ ត្រីកាបស ត្រីកាបសាមញ្ញ ត្រីម្រីហ្គាល ត្រីបន្ធរ និងត្រីប្រាជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក