ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​

ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ៖ ជុំវិញការធ្វើទស្សនកិច្ចរបស់លោក នីកូឡា នាពេលនេះ ជាចំណែកមួយនៃការត្រៀមខ្លួនរៀបចំនូវព្រឹត្តិការណ៍ទស្សនកិច្ចសំខាន់ៗនៅពេលខាងមុខរបស់លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅកម្ពុជានាអំឡុងខែវិច្ឆិកាខាងមុខនេះ។ កម្ពុជា-បារាំង មានទំនាក់ទំនងយូរអង្វែងណាស់ហើយ ជាពិសេស ក្នុងនាមជាប្រទេសធ្លាប់ធ្វើអាណានិគមមកលើកម្ពុជា។

លោកបណ្ឌិត បានមើលឃើញថា ជាមួយនឹងដំណើរទស្សនកិច្ចនាពេលនេះ វាមិនត្រឹមតែពាក់ព័ន្ធទៅនឹងគោលដៅបង្កើនទំហំពាណិជ្ជកម្មនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការធ្វើតុល្យភាពភូមិសាស្ត្រនយោបាយនៅតំបន់ឥណ្ឌូចិន រួមមានដូចជា ៖

ចំណុចទី១ កត្តាប្រវត្តិសាស្ត្រ ៖ បើមើលឱ្យស៊ីជម្រៅ បារាំងសម្រាប់កម្ពុជា គឺជាអ្នកកាន់ផែនទីមួយ ជាផ្នែកមួយនៃការគាំទ្រនូវអ្វីដែលកំពុងតែមានបញ្ហាជាមួយប្រទេសថៃ (ភាគីថៃ) ដែលកំពុងតែឈ្លានពានកម្ពុជា ជាពិសេស សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។

ចំណុចទី២ កត្តាសេដ្ឋកិច្ច ៖ ដោយសារមានវត្តមានរដ្ឋមន្ត្រីផ្នែកថាមពល និងសុខាភិបាលបារាំងផងដែរនោះ ការផ្សារភ្ជាប់ទំនិញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ច្រកចូលសហគមន៍អឺរ៉ុប ប្រទេសទាំងពីរនឹងផ្តោតលើថាមពលកកើតឡើងវិញ និងទៅលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ឧស្សាហកម្មកម្ពុជា ព្រោះនៅកម្ពុជាសព្វថ្ងៃ មានក្រុមហ៊ុនបារាំងប្រហែលជា ២០០ ដែលកំពុងធ្វើសកម្មភាពផលិត និងពាណិជ្ជកម្មនៅក្នុងទំនាក់ទំនងនេះ ដែលអាចជួយឱ្យមានការប្រកួតប្រជែងគុណភាពគ្នាជាមួយនឹងភាគីថៃ និងអាចក្លាយជាផ្នែកមួយនៃទំនិញជំនួសក្នុងពេលអនាគត ជាពិសេស កម្ពុជាមានការគាំទ្រមួយផ្នែកពី AFD ដែលជាអ្នកជួយកាត់បន្ថយហានិភ័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

ចំណុចទី៣​ ភូមិសាស្ត្រនយោបាយ ៖ ប្រសិនបើនៅក្នុងបរិបទនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា បរិបទនៃជម្លោះសកលលោកមិនទៀងទាត់ ការបែងចែកអំណាចរវាងប្លុកទៀតហើយ ប៉ុន្តែវាជាពហុប៉ូលម្ ដែលកម្ពុជាក្នុងពេលនេះគឺកំពុងតែពឹងបារាំង ដើម្បីរំលឹកទៅប្រទេសជិតខាងផងថា ខ្លួនមានសម្ព័ន្ធមិត្តដូចជាបារាំងអ៊ីចឹង ដើម្បីទប់ទល់ជាមួយនឹងថៃ។ ទន្ទឹមនឹងនោះ កម្ពុជាក៏អាចទាញបារាំងដើម្បីធ្វើជាអំណាចទន់( Soft Power) ឱ្យមានតុល្យភាពមហាអំណាច ឬក៏អំណាចភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។ បើនិយាយអំពីកម្ពុជា-បារាំង នឹងនឹកឃើញឥណ្ឌូចិនមុនគេ។ ដុច្នេះ ការទាញបារាំងចូល គឺកុំឱ្យគេគិតថា កម្ពុជាទោរទន់ទៅរកចិនដាច់ខាត ឬក៏ទោរទន់ទៅរកផ្នែកណាមួយទៀត។ អ្វីដែលសំខាន់បំផុតនោះ គឺចង់បង្ហាញសកលលោកថា កម្ពុជាមានមិត្តច្រើន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើកក្នុងក្របខ័ណ្ឌនៃការជំរុញទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ហើយវាជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

 ប្រភពដដែលនេះ បានឱ្យដឹងថា៖ លោករដ្ឋមន្ត្រីនឹងចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោ​បាយកម្ពុជាជាច្រើនរូប រួមមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ  រតនៈ រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និងថាមពល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចរឹងមាំបារាំងនៅកម្ពុជាផងដែរ ដែលមានបណ្តាញក្រុមហ៊ុនយ៉ាងតិច ២០០ ក្រុមហ៊ុន។

សូមជម្រាបថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងបារាំង ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ មានចំនួន ២៦៧លានដុល្លារអាម៉េរិក ក្នុងនោះ បារាំងនាំចូលកម្ពុជាមានចំនួន ២១៣លានដុល្លារ កើន១៤ភាគរយ ហើយកម្ពុជានាំចេញទៅបារាំង ៥៤លានដុល្លារ កើន១៨ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *