កម្ពុជាជំរុញ​ការ​វិនិយោគ​លើ​ការ​ដាំដុះ និង​កែច្នៃ​គ្រាប់​ស្វាយចន្ទី និង​លើក​កម្ពស់​សមត្ថភាព​នៃ​ការ​នាំចេញ

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​១ របស់​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ (ស.​ច.ក) ​កាល​ពី​ថ្ងៃ​ដើមសប្ដាហ៍កន្លងទៅដែល​រៀបចំ​ឡើង​នៅ​ក្រុង​ភ្នំពេញ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្មបាន​ឱ្យ​ដឹង​ថា សហព័ន្ធស្វាយចន្ទីកម្ពុជា ដែលត្រូវបានបង្កើតឡើងនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យវិស័យស្វាយចន្ទីកាន់តែមានសក្តានុពលខ្លាំងក្លាបន្ថែមទៀតសំដៅដល់កំណើនសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ប្រកប​ដោយបរិយាបន្នដល់អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញ។

ឯកឧត្តម ម៉ៅ ថូរ៉ា ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើង​ថា ដើម្បី​ជំរុញ​ការ​វិនិយោគ​លើ​ការ​ដាំដុះ និង​កែច្នៃ​គ្រាប់​ស្វាយចន្ទី​​ឱ្យ​មាន​ដំណើរការ​ល្អ និង​លើក​កម្ពស់​សមត្ថភាព​នៃ​ការ​នាំចេញ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​រៀបចំ​នូវគោល​នយោបាយ​ស្វាយចន្ទី ដែល​គោល​នយោ​បាយ​នេះ​​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មាន​ចូលរួម​ពី​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ និង​​វិស័យ​ឯកជន​។

ឯកឧត្តម ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា ៖

“សហព័ន្ធស្វាយចន្ទីនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក និងចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត។ជាមួយគ្នានេះដែរ ការ​បង្កើត​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា (ស.ច.ក) ​ព្រម​ទាំង​គោល​នយោបាយ​ស្វាយចន្ទី ដែល​រាជរដ្ឋាភិបាល​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ខាង​មុខ នឹង​ជួយ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​រក​ចំណូល​បាន​កាន់តែ​ច្រើន ព្រោះថា ផលិតផល​​គ្រាប់​ស្វាយចន្ទី​បច្ចុប្បន្ន ជា​អនុវិស័យកសិកម្ម ​សំខាន់​មួយ​នៃ​ទីផ្សារ​នាំចេញ​របស់​កម្ពុជា ​”

ប្រធានសមាគមស្វាយយចន្ទីកម្ពុជាលោក អ៊ួន ស៊ីឡុត បានប្រាប់ AMS ថា ក្នុងនាមសមាគមស្វាយចន្ទីកម្ពុជា (សសក) លោកអបអរសាទរការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា (សចក) នេះឡើង ព្រោះសហព័ន្ធស្វាយចន្ទីកម្ពុជា មានគោលនយោបាយថ្នាក់ជាតិ និងផ្តោតការងារលើការនាំចេញ ការវិនិយោគ និងការម្របសម្រួលធុរកិច្ចក្នុងការទាក់ទង សុំពន្ធពិសេស សម្រាប់វិស័យស្វាយចន្ទីជាដើម។

លោក អ៊ួន ស៊ីឡុត បានមានប្រសាសន៍ថា៖

“ខ្ញុំសូមអបអរសាទរការបង្កើត សហព័ន្ធស្វាយចន្ទីកម្ពុជា (សចក) និងសង្ឃឹមយ៉ាងម៉ុតមាំថា សចក និងជួយបំពេញចន្លោះបន្ថែម ដែល (សសក) មិនមានលទ្ធភាពធ្វើបាន ដូចជាសម្រួលធុរកិច្ច សម្រួលការនាំចេញ ស្វែងរករកទីផ្សារថ្មី បង្កើនឱកាសវិនិយោគ បញ្ចុះបញ្ចូលរាជរដ្ឋាភិបាល ដើម្បីបានពន្ធពិសេសលើវិស័យស្វាយចន្ទី”

លោកបានបញ្ជាក់ថា សមាគមបង្កើតឡើងដោយប្រជាកសិករនិងសហគ្រិនក្នុងស្រុក ដោយឯករាជ្យ និងធ្វើការយ៉ាងស្អិតរមួតជាមួយស្ថាប័នរដ្ឋមួយចំនួន ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ចំណែក សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ដែលអាចរួមការងារជំរុញវិស័យស្វាយចន្ទី ឱ្យមានភាពប្រសើរឡើងទាំងតម្លៃនិងគុណភាព ដើម្បីប្រជែងក្នុងទីផ្សារអន្តរជាតិ។

នៅឆ្នាំ២០២១តាមលទ្ធផល នៃកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោ​ជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ស្វាយចន្ទី ក៏ស្ថិតនៅក្នុងមុខទំនិញសក្ដានុពលទាំង ១០មុខនេះដែរ រួមមាន ៖ ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។

ប្រធានសហគមន៍សំបូរមានជ័យ លោក អេង ថុង ដែលមានកសិករដាំស្វាយចន្ទីប្រមាណជាង៣៦០ហិកតា​ បានប្រាប់ AMS ថា ​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា ដែលបានបង្កើត និង​គោល​នយោបាយ​ស្វាយចន្ទីរបស់រដ្ឋាភិបាល  នឹងអាចជួយ​លើក​កម្ពស់​សមត្ថភាព​​ដាំដុះ កែច្នៃ និងជំរុញការ​នាំ​ចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។

លោក អេង ថុង ​​បានមានប្រសាសន៍​ថា ៖​

“ខ្ញុំ​មាន​ជំនឿ​ថា សហព័ន្ធស្វាយចន្ទីកម្ពុជា នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​​ធំៗ​ឱ្យ​មក​បើក​រោងចក្រ ​កែច្នៃ​​ ផលិតផល​គ្រាប់​ស្វាយចន្ទី​កម្ពុជា ​នឹង​ជំរុញឱ្យមានតម្លៃល្អលើទីផ្សារ “

សូមបញ្ជាក់ថា ឆ្នាំ២០១៨ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមសា្វយចន្ទីវៀតណាម ស្តីពីការជំរុញផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជាសម្រាប់ការនាំចេញសម្រាប់តម្រូវការទីផ្សាររៀតណាមប្រមាណ១លានតោនក្នុង១ឆ្នាំ  ដោយកាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិតស្វាយចន្ទីបានរហូតដល់ ១០៤.០០០ តោន។

តាមរយៈអនុស្សារណៈមានគោលបំណង ជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា ការផ្ទេរបច្ចេកទេសប្រមូលផលនិងឃ្លាំងសម្ងួត ជំរុញការវិនិយោគ។ ការផ្សារភ្ជាប់រវាងអ្នកដាំទៅនឹងទីផ្សារ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។កម្ពុជា​ប្រមូល​ផល​​គ្រាប់​ស្វាយចន្ទី​បាន​មិន​ក្រោម ១ ​លាន​តោន​នោះ​ទេ​។

របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​កសិកម្ម​ប្រហែល ៧,២ ​លាន​ហិកតា ក្នុង​នោះ​ស្វាយចន្ទី​មាន​ប្រហែល​ ៧០០ ០០០ ​ហិកតា។

​​តាម​ទិន្នន័យក្រសួង​កសិកម្ម ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ក្នុង​​ទឹកប្រាក់​សរុប ១ ៦០៤,៨៧ ​លាន​ដុល្លារ កើន​ឡើង ២៣៣,៣២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​​ ២០២០​។ ទីផ្សារ​គ្រាប់ស្វាយចន្ទីសំខាន់ៗ​រួមមាន ប្រទេស​វៀតណាម​ ចិន​ ថៃ​ ឥណ្ឌា​ ជប៉ុន​ កូរ៉េ​ និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍